Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Canon EOS R ជាកាមេរ៉ា Mirrorless Full-frame ស៊េរី​ថ្មី មាន​សមត្ថភាព​មិន​ធម្មតា!

  • បោះពុម្ព

ទីបំផុត Canon ធ្វើអោយមហាជន ភ្ញាក់ផ្អើលម្ដងទៀតហើយ ជាមួយនឹងការដាក់ បង្ហាញកាមេរ៉ាពពួក Mirrorless ស៊េរីថ្មីរបស់ខ្លួន

ស្ថិតនៅក្នុងត្រកូល EOS R ដែលកន្លងឈ្មោះ EOS ភាគច្រើនផ្ដោតសំខាន់ តែកាមេរ៉ា DSRL ប៉ុណ្ណោះ ប៉ុន្តែការបង្ហាញខ្លួននៃ Mirrorless ជំនាន់ថ្មីនេះ មានសមត្ថភាព មិនធម្មតាឡើយ និងជាការឆ្លើយតប ទៅក្រុមហ៊ុន Nikon ដែលទើបនឹងបានចេញ កាមេរ៉ាថ្មីរបស់គេផងដែរ។ អញ្ចឹងយើងមកមើល លក្ខណៈសម្បត្តិរបស់ Canon EOS R បន្ដិចសិនថា វាមានខ្លាំងប៉ុណ្ណា អាចផ្គាប់ចិត្តអ្នក ចូលចិត្តផលិតវីឌីអូ និងថតរូបភាព បានដែរឬអត់?

តួខ្លួនរបស់ EOS R វាស្រដៀងនឹងកាមេរ៉ា EOS ដទៃទៀតរបស់ Canon ដែរ ដោយស្រោបខ្លួនឡើង ដោយម៉ាញ៉េស្យូម មានទំងន់សរុប ៥៨០ ក្រាម (មិនទាន់រាប់បញ្ចូល កែវលេននៅឡើយ) ហើយក៏មានស៊េនស័រ ធំផងដែរ ដោយវាប្រើប្រាស់ ស៊េនស័រប្រភេទ Full-frame ដោយមិន Crop ស៊េនស័រចាប់យក វីដេអូកម្រិត 6K និង Scale Down មកត្រឹម 4K ដូចជាកាមេរ៉ា Mirrorless មួយចំនួនឡើយ។ ស៊េនស័រនេះ ចាប់រូបភាពក្នុងទំហំ ៣០.៣ មេហ្គាភិចស៊ែល ជាស៊េនស័រ CMOS Dual-Pixel Autofocus ដែលអាចចាប់ Focus លឿនត្រឹមតែល្បឿន ០.០៥ វិនាទីប៉ុណ្ណោះ និងមានកម្រិត ISO ចាប់ពី ១០០ ទៅដល់ ៤០,០០០ និងអាចបង្កើនឡើងដល់ ៥០ ទៅដល់ ១០២, ៤០០ ឯណោះ។ ដំណើរការរូបភាព របស់វាគឺធ្វើដោយឈីប Processor ប្រភេទ DIGIC ៨ របស់ Canon ផ្ទាល់ ដែលវាដំណើរការបានលឿន ហើយក៏ស្គាល់ចំណុច Focus បានលឿន និងច្បាស់ផងដែរ នៅពេល Zoom ចូល និងងាកឆ្វេងស្ដាំ។ វាមានសមត្ថភាពចាប់ រូបភាពក្នុងល្បឿន ៨ ហ្វ្រេមក្នុងមួយវិនាទី និងសម្រាប់ Burst Mode ថតរូបភាព JPEGs អាចដល់ ១០០ និង RAW បានដល់ ៤៧ សន្លឹកក្នុងមួយវិនាទី។

 

ការរចនាក៏ពិសេសដែរ ដោយនៅផ្នែកខាងក្រោយ វាត្រូវបានប្រើប្រាស់ របាអូសដើម្បីបញ្ជា មុខងារច្រើន និងមានកងបង្វិល ដើម្បីកំណត់ចំណុច Focus តាម Manual (អាចចុចលើ អេក្រង់ក៏បានដែរ ដោយវាចាប់ចំណុច Focus ដល់ទៅ ៥,៦៥៥ ចំណុចឯណោះ ជាមួយនឹង ៣៨៤ តំបន់) និង Zoom ជាដើម។ ហើយនៅខាងក្រោយ មានអេក្រង់ប៉ះបញ្ជាទំហំ ៣.១៥ អ៊ីញប្រភេទ LCD អាចបត់បានដូច EOS ដទៃទៀតដែរ និងមានកម្រិតភាពច្បាស់ ២.១ លាន Dot។ ចំណែក Viewfinder មានកម្រិតភាពច្បាស់ ៣.៦៩ លាន Dot ជាអេក្រង់ OLED អាចពង្រីកចូល ០.៧១ ដោយឃើញគុណភាពច្បាស់។

សមត្ថភាពនៃការថតវីឌីអូ នៅលើកាមេរ៉ានេះ វាអាចថតបានដល់ 4K នៅក្នុងល្បឿន ២៤/ ៣០ ហ្វ្រេមបានរយៈពេល ៣០ នាទី និងកម្រិត ១០៨០p មានល្បឿន ៦០ ហ្វ្រេមជាមួយនឹង Conon Log( ១២ Stops of Dynamic Range) និងកម្រិត HD បានដល់ ១០០/១២០ ហ្វ្រេមផងដែរ។ Canon EOS R នឹងត្រូវចាប់ផ្ដើម Pre-Order នៅថ្ងៃទី ១២ កញ្ញាខាងមុខនេះហើយ ដែលតម្លៃតួខ្លួនរបស់វាគឺ ២,២៩៩ ដុល្លារ និងតម្លៃចាប់ពី ៣,៣៩៩ ដុល្លារសម្រាប់កញ្ចប់ភ្ជាប់នឹងលេន ២៤-១០៥ មីលីម៉ែត្រ។

 

គួរបញ្ជាក់ផងដែរថា EOS R នេះអាចប្រើប្រាស់ជាមួយ លេនជាច្រើនប្រភេទទៀត ដែលធ្វើឲ្យសមត្ថភាពថតវីឌីអូ ឬរូបភាព កាន់តែជំនាញទៅលើការ ជ្រើសរើសយកលេន មកប្រើឲ្យសមនឹងកាលៈទេសៈ។ ក្រុមហ៊ុនក៏បានបង្ហាញ អំពីលេនល្អៗមួយ ចំនួនរបស់គេផងដែរ នៅក្នុងវីឌីអូខាងក្រោមនេះ អញ្ចឹងអ្នកអាចទស្សនាបាន ដើម្បីស្គាល់លេនបន្ថែម។

ដកស្រង់ចេញពីhttp://cambo-report.com/article/13916