បណ្តាញសង្គម

បែក​ធ្លាយ​កាមេរ៉ា Full-Frame ស៊េរី​ថ្មី​របស់ Canon ដែល​អាច​នឹង​ប្រកាស​ចេញ​ក្នុង​សប្ដាហ៍​នេះ

កាមេរ៉ាពពួក Full-Frame ជាគុជដ៏សំខាន់សម្រាប់ Photographer ឬអ្នកចូលចិត្តថតរូប

ដែលមានតម្រូវការខ្ពស់ ទៅលើសាច់រូបភាព ដែលមានគុណភាពខ្ពស់ មិនត្រឹមតែខ្លួនឯង អាចទទួលយកបាននោះទេ គឺមានទីផ្សារ ដែលផ្ដល់ទំនុកចិត្ត បានទៀតផង។ ហើយបច្ចុប្បន្នទីផ្សារកាមេរ៉ា បានកំពុងងាកមកខាងម៉ាស៊ីន ពពួក Mirrorless ម្ដង ខណៈពេលដែល Nikon ទើបបាននឹងប្រកាសចេញ នូវកំពូលកាមេរ៉ាស្ថិតក្នុង ខ្សែស្រឡាយ Mirrorless ដែលមានសមត្ថភាព ខ្ពស់កប់គឺ Z7 និងមានសិស្សប្អូន Z6 មួយទៀត ដែលមាន សមត្ថភាពល្អប្រសើរ ជាមួយតម្លៃធូរថ្លៃជាង។

ក្រុមហ៊ុន Canon ក៏ដូចគ្នា ដោយយោងតាមប្រភពព័ត៌មាន បែកធ្លាយចេញផ្សាយពីគេហទំព័រ របស់ប្រទេសជប៉ុន ឈ្មោះថា Nokishita-Camera.com បានឲ្យដឹងថា Canon ត្រៀមនឹងប្រកាសចេញ នូវកាមេរ៉ាស៊េរីចុងក្រោយគេ របស់ខ្លួននាសប្ដាហ៍នេះហើយ អាចនឹងចេញ នៅថ្ងៃទី 5 ខែកញ្ញានេះតែម្ដង ជាមួយនឹងម៉ាស៊ីនថតរូប ស្ថិតនៅខ្សែស្រឡាយ Mirrorless ជាមួយនឹងឈ្មោះបឋម ហៅថា EOS R ជាមួយរូបរាង ដូចទៅនឹងពពួក DSLR អញ្ចឹងដែរ តែវាមានវិមាឌតួខ្លួនតូចជាង តែសមត្ថភាពក៏មិនអន់ជាងនោះដែរ ខណៈដែល EOS R ប្រើប្រាស់សេនស័រ CMOS ពពួក Full-Frame ជំនាន់ចុងក្រោយគេ។ យោងតាមលក្ខណៈសម្បត្តិ ដែលបង្ហោះក្នុងគេហទំព័រ ខាងលើបង្ហាញឲ្យដឹងថា EOS R មានសេនស័រ ដែលមានសមត្ថភាព ថតរូបភាពក្នុងទំហំ 30.3 មេហ្គាភិចសែល អាចថតវីឌេអូបានដល់ កម្រិត 4K ជាមួយទម្ងន់សរុប 580 ក្រាម ដោយមិនរាប់បញ្ចូលកែវលែន។

 

សម្រាប់ព័ត៌មានបឋម ជុំវិញការបែកធ្លាយមុនថ្ងៃប្រកាសចេញនេះ នៅមិនទាន់មានដំណឹងច្បាស់លាស់ អំពីសមត្ថភាព ជាក់ស្ដែងរបស់ EOS R របស់ Canon ឡើយ តែប្រិយមិត្តអាចមើលទៅលើ រូបភាពជាក់ស្ដែងត្រួសៗ ក៏អាចដឹងបានខ្លះៗផងដែរ ថាតើវាមានសមត្ថភាពអ្វីខ្លះ។ ហេតុនេះយើងនឹង រង់ចាំមើលបន្ថែមទៀត ថាតើ Canon មានអ្វីពិសេស សម្រាប់កាមេរ៉ា Mirrorless ដែលមានទំហំតូច តែមានសមត្ថភាពថតរូបភាព និងវីដេអូខ្ពស់មួយនេះ នៅពេលដែល Nikon បានបញ្ចេញអាវុធធំ Z7 និង Z6 រួចទៅហើយ។ តើ Canon អាចយកឈ្នះ? ឬស្ថិតនៅចន្លោះកណ្ដាលនៃ Z6 និង Z7 របស់ Nikon ជាមួយតម្លៃប្រសើរជាង? ចម្លើយនឹងត្រូវលាតត្រដាង ឆាប់ៗខាងមុខនេះ!

ដកស្រង់ចេញពីcambo-report.com/article/13886