Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាមេរ៉ា​ថត​រូប​ទំហំ151មេហ្គាភិចសែលប្រកាស​ចេញ​លក់​ក្នុង​តម្លៃ​ម៉ឺន​ដុល្លារ

  • បោះពុម្ព

យើងធ្លាប់តែឃើញ ធ្លាប់តែឮ នូវម៉ាស៊ីនកាមេរ៉ាទំនើបៗ មានសមត្ថភាពថតរូប ក្នុងកម្រិតធំៗដល់ 40 មេហ្គាភិចសែលជាដើម បើកាមេរ៉ាល្មមៗ ដែលប្រើសេនស័រស៊េរីខ្ពស់ខ្លះ ថតបានត្រឹម 20 មេហ្គាភិចសែល ជាងតែប៉ុណ្ណោះ។

តែបើអ្នកសិក្សា ឬស្វែងយល់ អោយកាន់តែស៊ីជម្រៅ អំពីម៉ាស៊ីនកាមេរ៉ា អ្នកអាចនឹងឆ្លងកាត់ឬធ្លាប់បានដឹងខ្លះៗ អំពីក្រុមហ៊ុនមួយឈ្មោះថា Phase One ដែលធ្លាប់បានធ្វើឲ្យ ពិភពលោកភ្លឺភ្នែកជាច្រើន ដងរួចទៅហើយចាប់តាំងពីឆ្នាំ 2014 មកម្លេះ ជាមួយម៉ាស៊ីនកាមេរ៉ា ដែលមានទំហំមេហ្គាភិចសែលធំៗ។

មកដល់ក្បែរចុងឆ្នាំ 2018 នេះ Phase One បានយកពិភពថតរូប និងអ្នកជំនាញថតរូបភាព Photographer ទៅស្គាល់នូវម៉ាស៊ីន ស៊េរីថ្មីរបស់ខ្លួន ដែលទើបប្រកាសចេញ ដល់ទៅ 3 ស៊េរី ស្ថិតនៅក្នុងប្រព័ន្ធមួយ សម្រាប់ Professional Phtographer អាជីពតែមួយ។ វានៅតែរក្សារូបរាងស្រដៀង ទៅនឹង IQ3 ផងដែរ រួមមានដូចជា៖

•IQ4 150MP មានសមត្ថភាពថតរូបពណ៌ដល់ទំហំ 151 មេហ្គាភិចសែល

•IQ4 100MP Trichomatic មានសមត្ថភាពថតរូបពណ៌ដល់ទំហំ 101 មេហ្គាភិចសែល

•IQ4 150MP Achromatic មានសមត្ថភាពថតរូបសខ្មៅដល់ទំហំ 151 មេហ្គាភិចសែល

គួរបញ្ជាក់ផងដែរថា Phase One បញ្ចេញ IQ4 ជាប្រព័ន្ធ (System) នេះឡើង មិនមែនមានន័យថា យើងត្រូវមានម៉ាស៊ីន 3 ដាច់ផ្សេងៗ ពីគ្នានោះទេ គឺថាម្ចាស់របស់ម៉ាស៊ីននេះ ទាំងអស់អាចធ្វើការផ្លាស់ប្ដូរ សេនស័របាន ដោយតួខ្លួនម៉ាស៊ីនទាំងមូល បែងចែកជា 3 ចំនែកផ្សេងៗគ្នា រួមមានដូចជា Electronic Viewfinder, សេនស័រចាប់រូបភាព ជាប្រភេទពណ៌ ឬសខ្មៅ និងតួខ្លួន ដែលអាចផ្លាស់ប្ដូរ តាមតម្រូវការជាក់ស្ដែង តែក៏ត្រូវចំនាយប្រាក់ច្រើន ផងដែរ ដូចទៅនឹងវីដេអូ ខាងក្រោម៖

សេនស័រ ឬម៉ាស៊ីនខាងលើមានសមត្ថភាពពិសេសៗរៀងៗខ្លួន ទៅតាមកាលៈទេសៈរបស់ Photographer ដោយការប្រើប្រាស់ ជាមួយសេនស័រពពួក BSI សម្រាប់ម៉ូឌែល IQ4 150MP និង IQ4 150MP Achromatic ប្រភេទ Full Frame គឺជាលើកទីមួយលើលោក ដែលមានបំពាក់នៅលើ ម៉ាស៊ីនកាមេរ៉ាកម្រិត Medium Format Photography ដែលយើងមិនអាចស្វែងរក បានឡើយ ដោយទីផ្សារបច្ចុប្បន្ន មានតែនៅលើស៊េរី DSLR ធំៗ និងពពួក Mirrrorless ដែលទើបនឹងងើបមុខចូល ទីផ្សារបណ្ដើរៗហើយ។ ជាងនេះទៅទៀត Phase One ទាំងបីស៊េរីខាងលើ ក៏អាចធ្វើការផ្លាស់ប្ដូរកែវលែន ដែលស្ថិតនៅក្នុងប្រព័ន្ធអេកូ របស់ Phase One ផ្ទាល់ ជាប្រភេទកែវលែន XF អមមកជាមួយនឹងអង្គផ្ទុកទិន្នន័យ ចំនួនពីរ មួយជាប្រភេទ XQD ជំនាន់ថ្មី និងមួយទៀតជាប្រភេទ SDXC ធម្មតា ថែមទាំងមានរន្ធតំណរភ្ជាប់សំខាន់ៗ ដើម្បីថតបញ្ជា តាមម៉ាស៊ីនខាងក្រៅ តាមរយៈ USB C និង Wi-Fi Thethering សម្រាប់ធ្វើការបញ្ជា ឥតខ្សែទៅលើការ ថតវីដេអូ។

ក្រុមហ៊ុន Phase One នឹងបញ្ចេញកាមេរ៉ាទាំង 3 ស៊េរីរបស់ខ្លួនដូចបានរៀបរាប់ ខាងលើនេះលក់ក្នុងទីផ្សារ នាខែតុលាខាងមុខ ជាមួយនឹងការធានាដល់ទៅ 5 ឆ្នាំសម្រាប់អតិថិជនក្នុងតម្លៃ ដូចខាងក្រោម៖

•IQ4 150MP តម្លៃទីផ្សារអន្តរជាតិ USD 51,990 (Body+Lense)

•IQ4 150MP Achromatic តម្លៃទីផ្សារអន្តរជាតិ USD 54,990 (Body+Lense)

•IQ4 100MP Trichomatic តម្លៃទីផ្សារអន្តរជាតិ USD 47,990 (Body+Lense)

តម្លៃនេះពិតជាថ្លៃសម្រាប់ទីផ្សារមួយចំនួន តែវានៅតែមានអ្នកទិញយក ទៅប្រើប្រាស់ សម្រាប់អ្នកថតរូបអាជីព ដែលមានតម្លៃទឹកដៃខ្ពស់ ក្នុងការផលិតរូបភាពជាច្រើន ដែលមានតម្លៃ ជាមួយនឹងគុណភាព ដែលពិភពលោកចង់បាន។ សម្រាប់រូបភាពជាក់ស្ដែង ថតឡើងដោយ IQ4 អាចចុចទៅមើល ក្នុងគេហទំព័រ PhoneOne បាន។

 

សម្រាប់ប្រិយមិត្តមួយចំនួន ដែលចង់ដឹងកាន់តែស៊ីជម្រៅ ជាមួយនឹងលក្ខណៈសម្បត្តិផ្សេងៗទៀត ដូចជា ISO, Shutter Speed, Processor, សមត្ថភាពថតវីដេអូ និងជាច្រើនផ្សេងទៀត Phase One នៅមិនទាន់លាតត្រដាង ឲ្យដឹងនោះទេ តែកុំភ័យពេលវាចេញលក់ ក្នុងទីផ្សារ អ្នកនឹងបានដឹងច្បាស់ តែម្ដង។

ដកស្រង់ចេញពីhttp://cambo-report.com/article/13884