Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

sony ចេញ​កាមេរ៉ា​ខ្នាត​តូច ប៉ុន្តែ​មាន​សមត្ថភាព​ខ្ពស់ អាច​ថត​វីឌីអូ4Kនិង​បំពាក់​លេនZoom 30xទៀត​ផង!

  • បោះពុម្ព

ប្រសិនបើអ្នកជាអ្នកចូលចិត្តធ្វើវីឌីអូលើ YouTube ជាវីឌីអូ Vlog នោះ អ្នកប្រហែលជាត្រូវការ កាមេរ៉ា GoPro ឬកាមេរ៉ា Mirrorless ណាមួយ ដើម្បីថតវីឌីអូហើយ

ប៉ុន្តែកាមេរ៉ាទូរសព្ទ ក៏គ្រាន់បើដែរ។ ទៅលើការថតវីឌីអូ តិចនិចនៃការថតគឺវាខុស ពីរូបភាពសន្លឹក ទើបការផលិតចេញមក Mirrorless និង DSLR មានចំណុចពិសេស ខុសៗគ្នា។ ចំណែកកាមេរ៉ាខ្នាតតូចរបស់ Sony ពពួក Cybershot វិញ គឺជាកាមេរ៉ាដែលផ្លាស់ប្ដូរទម្លាប់ ពីអ្នកចូលចិត្តថតវីឌីអូ តាមស្មាតហ្វូន ឲ្យជ្រើសរើសយកវាបាន។

ក្នុងព្រឹត្តិការណ៍ IFA ២០១៨ ក្រុមហ៊ុន Sony បានបង្ហាញវាឡើង ជាកាមេរ៉ាខ្នាតតូចមួយ ដែលល្មមក្នុងការកាន់ ជាមួយកម្រាស់តួខ្លួន ១.៥ អ៊ីញ វាគឺជាកាមេរ៉ាពពួក Cybershot ផ្ដោតសំខាន់លើការ ថតវីឌីអូក្នុងការកាន់ថត និងការថតរូបភាពផងដែរ វាមានឈ្មោះថា Sony HX99។ កាមេរ៉ានេះ គឺវាពាក់លេនមកស្រាប់ ជាផលិតផលរបស់ Zeiss ជាលេនប្រភេទ ២៤ ទៅ ៧២០ មីលីម៉ែត្រ និងមាន Aperture ចាប់ពី f/៣.៥ ទៅដល់ f/៦ ថែមទាំងជាលេន អាចពង្រីកចូលបានដល់ ៣០ ដង ដោយមិនឲ្យបាត់គុណភាពផងដែរ។

 

ពពួកកាមេរ៉ាបែបនេះ វាតែងតែពាក់អេក្រង់ធំមួយ ដែលអាចបត់មកមុខបាន ១៨០ ដឺក្រេ ដើម្បីថត Selfie បានដើម្បីកាន់តែស្រួល ក្នុងការថតខ្លួនឯង ហើយក៏ដើរតួសម្រាប់ការ ចុចយកចំណុច Focus បានភ្លាមៗ ដោយមិនបាច់បង្វិលលេន ផងដែរ។ Sony HX99 ត្រូវបានបំពាក់ស៊េនស័រទំហំ ១/២.៣ អ៊ីញ អាចចាប់រូបភាព ក្នុងទំហំ ១៨ មេហ្គាភិចស៊ែល ធ្វើការជាមួយឈីប Processor ប្រភេទ BIONZ X ដែលមានសមត្ថភាព អាចថតរូបភាព RAW និង JPEG បាននៅក្នុងល្បឿន ១០ ហ្វ្រេម ក្នុងមួយវិនាទី ទៅលើ Burst Capture ហើយកម្រិត ISO ឡើងដល់ ៦៤០០។ ចំណែកឯការថតវីឌីអូវិញ អាចថតបាននៅក្នុងកម្រិត 4K ល្បឿន ៣០ ហ្វ្រេមក្នុងមួយវិនាទី ដែលកាន់តែច្បាស់ល្អ ក្នុងការផលិតវីឌីអូ វីឌីអូ Slo-mo កម្រិត HD បានដល់ល្បឿន ១០០ ហ្វ្រេម ម្យ៉ាងទៀតស៊េនស័រនេះ បំពាក់បច្ចេកវិទ្យាទប់លំនឹង Optical Stabilization រក្សាលំនឹងក្នុងការថត មកស្រាប់ផងដែរ។

ផ្នែកថតរូបភាពវិញ កាមេរ៉ានេះក៏មាន Viewfinder ជាបន្ទះ OLED ដែលវានឹងលៀនចេញ នៅពេលថត ហើយក្រុមហ៊ុន ក៏បើកសិទ្ធឲ្យយើងបញ្ជាថត ចេញពីទូរសព្ទផ្ទាល់ ក៏បានដែរ ក្នុងការភ្ជាប់តាមរយៈ Bluetooth, Wi-Fi, និង NFC ផងដែរ។ កាមេរ៉ា Sony HX99 នឹងត្រូវដាក់លក់ នៅខែតុលា ខាងមុខនេះហើយ ក្នុងតម្លៃ ៦១០ ដុល្លារ។ 

ទស្សនាវីឌីអូខាងក្រោម៖

ដកស្រង់ចេញពីhttp://cambo-report.com/article/13880