Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lenovo S5 Pro GTជា​កំណែ​អាប់​ដេត​ថ្មី​ពី​ម៉ូឌែល S5 Proនិង​បំពាក់​បន្ទះ​ឈីប​គ្រាន់​បើ​ជាង​មុន!ស្វែងយល់​បន្ថែម​ទីនេះ!

  • បោះពុម្ព

ក្រៅពីការបង្ហាញវត្តមាន ទូរសព្ទជំនាន់ថ្មីរបស់ Lenovo ចំនួន 2 ស៊េរី រួមមានម៉ូឌែល Z5s និង Z5 Pro GT ជាផ្លូវការ ចប់សព្វគ្រប់រួចមក ខាងក្រុមហ៊ុន ក៏បានធ្វើការបញ្ចេញទូរសព្ទទី 3 បន្ថែមចុងក្រោយមួយទៀត មានឈ្មោះហៅថា Lenovo S5 Pro GT។

ចំពោះម៉ូឌែលមួយនេះ វាជាស្មាតហ្វូនស្ថិតក្នុងកំណែអាប់ដេត ពីម៉ូឌែល Lenovo S5 Pro ដោយគ្រាន់តែបន្ថែមកន្ទុយឈ្មោះ GT និង Upgrade បន្ទះឈីប / អង្គក្រាហ្វិច អោយប្រសើរជាងមុន ប៉ុន្តែរចនាបថរូបរាងរបស់វា គឺនៅដូចគ្នាទាំងស្រុងតែម្តង មិនមានកែប្រែឡើយ។

ក្នុងនោះ សូម្បីតែលក្ខណៈសម្បត្តិផ្សេងៗ ដែលធ្លាប់មាននៅលើ Lenovo S5 Pro ក៏ត្រូវបានរក្សារទុក និងតម្កល់ចូល Lenovo S5 Pro GT នេះ ផងដែរ។ ដើម្បីអោយប្រិយមិត្ត បានជ្រាបកាន់តែច្បាស់ សូមស្វែងយល់ពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូននេះ ដូចខាងក្រោមៈ

•អេក្រង់ទំហំ 6.2 អ៊ីញ

•ប្រើប្រាស់កញ្ចក់ប្រភេទ IPS-LCD

•កម្រិតបង្ហាញរូបភាព 1080 x 2246 ភិចសែល

•កម្រិត Aspect Ratio 18.7:9

•ដង់ស៊ីតេ 402ppi

•ប្រើបន្ទះឈីប Snapdragon 660 (ខណៈ Lenovo S5 Pro ប្រើត្រឹម Snapdragon 636)

•CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នុងល្បឿន 2.2GHz និង 4 គ្រាប់រត់ក្នុងល្បឿន 1.8GHz)

•GPU ប្រភេទ Adreno 512 (ខណៈ Lenovo S5 Pro ប្រើត្រឹម Adreno 509)

•រ៉េមទំហំ 4GB / 6GB

•អង្គចងចាំទំហំ 64GB / 128GB

•កាមេរ៉ាភ្លោះខាងមុខទំហំ 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 + 8 មេហ្គាភិចសែល

•កាមេរ៉ាភ្លោះខាងក្រោយទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.6 (2x Optical Zoom)

•វីដេអូថតបានដល់កម្រិត 4K ភិចសែល ក្នុងល្បឿន 30fps 

•មានស្កេនម្រាមដៃនៅខ្នងខាងក្រោយ

•ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo

•ស្រោបដោយស្បែក ZUI10

•ថាមពលថ្ម 3500mAh

•វិមាត្រ 154.5 x 75.5 x 7.7 មីលីម៉ែត្រ

•ទម្ងន់ 170 ក្រាម

Lenovo S5 Pro GT មានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌មាស។ ចំពោះតម្លៃវិញ ស្មាតហ្វូននេះ នឹងត្រូវដាក់អោយ Pre-order ចាប់ពីថ្ងៃនេះតទៅ និងចេញលក់ជាផ្លូវការ នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2018 ឆាប់ៗនេះ ជាមួយតម្លៃដូចខាងក្រោម៖

•រ៉េម 4GB / អង្គចងចាំ 64GB តម្លៃ 175 ដុល្លារ

•រ៉េម 6GB / អង្គចងចាំ 64GB តម្លៃ 189 ដុល្លារ

•រ៉េម 6GB / អង្គចងចាំ 128GB តម្លៃ 218 ដុល្លារ

ដកស្រង់ចេញពីhttp://cambo-report.com/article/14854