Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំក្រោយ hTC នឹង​បន្ត​ចេញ​ស្មាត​ហ្វូន​លក់​ដដែល ដែល​ផ្ដោត​ទៅលើ​ធុនកណ្ដាល និងធុនកំពូលរបស់HTC

  • បោះពុម្ព

មកដល់ពេលនេះ ដូចប្រិយមិត្តជាច្រើនបានដឹងរួចអញ្ចឹង ទីផ្សារស្មាតហ្វូនម៉ាក hTC ដែលមានប្រភព  ដើមមកពីតៃវ៉ាន់

បានធ្លាក់កូដខ្លាំងទាល់តែមែនទែនហើយបើយើងមើលមកក្នុងទីផ្សារស្រុកខ្មែរយើងនៅពេលឥឡូវនេះវិញឃើញថា កម្រមានអ្នកទិញម៉ាកHTCនេះយក ទៅប្រើប្រាស់ខ្លាំងណាស់ព្រោះវាមិនសូវជាទទួលបាន ការគាំទ្រ ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បើទោះបី ជាវាមានល្បឿនលឿនកាមេរ៉ាខ្លាំងគ្រាន់បើ និងមានមុខងារ ល្អៗច្រើនក៏ពិតមែន។បើទោះបីជាទីផ្សារស្មាតហ្វូនHTCធ្លាក់ចុះស្ទើតែគ្រប់ទីផ្សារទាំងទីផ្សារជាតិនិងអន្តរជាតិក៏ពិតមែនតែក្រុមហ៊ុនមួយនេះនៅមិនទាន់បញ្ឈប់ការប្រកួតប្រជែងរបស់ខ្លួននោះដែរគឺថាឆ្នាំ2019ខាងមុខHTCនឹងផ្ដោតទៅលើការនាំយកស្មាតហ្វូនធុនកណ្ដាលនិងធុនកំពូលចូលទីផ្សារសារជាថ្មីម្ដង       ទៀត។

យោងតាមប្រភពព័ត៌មានអន្តរជាតិដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានប្រាប់ឲ្យដឹងថា ប្រធាន ផ្នែកយុទ្ធសាស្ត្រ ទីផ្សាររបស់ក្រុមហ៊ុនhTCលោកDarren Chenបានធ្វើការបង្ហោះនូវសារថ្មីជុំវិញគម្រោង ក្នុងការពង្រឹងទីផ្សារស្មាតហ្វូនរបស់ខ្លួនម្ដងទៀតដោយចាប់ផ្ដើមនៅត្រីមាសទី1នៃឆ្នាំ2019 ដោយផ្តោត តែទៅលើស្មាតហ្វូនកម្រិតកណ្ដាលនិងកម្រិតកំពូលប៉ុណ្ណោះដោយដោះដៃលែងខ្វាយខ្វល់ពីស្មាតហ្វូន កម្រិត ថវិកាទៀតហើយ ព្រោះពិបាកប្រកួតប្រជែងពេក។ លោក Chen ក៏បានបន្ថែមទៀតថា HTC U12+ គឺជាកំពូលស្មាតហ្វូន ដែលចេញចុងក្រោយគេរបស់ HTC ជាការផ្ដាច់ខ្លួនពីត្រកូល One គិតចាប់តាំងពីឆ្នាំ 2017 មកម្ល៉េស ដោយជំនួសមកវិញនូវខ្សែស្រឡាយ U ដែលនេះសបង្ហាញឲ្យឃើញថា 2019 ក្រុមហ៊ុន HTC នឹងត្រៀមបញ្ចេញ U13 ដេញជំនាន់មួយទៀត ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង កាមេរ៉ាច្បាស់ និងមានមុខងារល្អៗច្រើនសម្រាប់ប្រជែងជាមួយនឹងដៃគូខ្លួន។

 

អញ្ចឹងបើទោះបីជាHTCមានការធ្លាក់ចុះទីផ្សារស្មាតហ្វូនយ៉ាងគំហុគក៏ពិតមែន តែក្រុមហ៊ុននេះនៅតែអាច មានដង្ហើមដកដដែល ជុំវិញការរកប្រាក់ទៅលើផ្នែកទីផ្សារឧបករណ៍ VR ហើយឆ្នាំក្រោយ HTC នឹងផ្ដូរយុទ្ធសាស្ត្រទីផ្សារថ្មី ដោយរំពឹងទុកថា នឹងដណ្ដើមយកទីផ្សារស្មាតហ្វូនរបស់ខ្លួនមកវិញ តែមិនដឹងថាតើយុទ្ធសាស្ត្រថ្មីនោះនឹងអាចដើរបានដូចការរំពឹងទុកឬក៏អត់នោះ យើងនឹងរង់ចាំមើលទាំងអស់គ្នា។ជាចុងក្រោយអ្វីដែលអ្នកត្រូវដឹងគឺថាHTCនៅតែបន្តមានវត្តមានស្មាតហ្វូនរបស់ខ្លួននាឆ្នាំ ក្រោយនេះដដែលហើយបើអ្នកជាអ្នកគាំទ្រម៉ាកនេះតាំងពីយូរលង់ណាស់មកហើយនោះ សូមរង់ចាំមើល បន្តទៀតអំពីការពង្រីកសាច់ដុំរបស់ HTC។

 ដកស្រង់ចេញពីhttp://cambo-report.com/article/14857