បណ្តាញសង្គម

Huawei P20, P20 Pro និង Mate 10 Pro ចាប់ផ្ដើម​ទទួល​បាន​កំណែ Update ឡើង​ទៅ Android Pie ហើយ

មានអតិថិជនរបស់ក្រុមហ៊ុន Huawei មិនតិចនោះទេ ដែលបានកំពុងរង់ចាំកំណែ Update

ផ្ដាច់ខ្លួនធំមួយពីAndroidOreoទៅកាន់AndroidPieនៅលើស្មាតហ្វូនរបស់ខ្លួន ដោយរួមបញ្ចូលដូចជាម៉ូឌែល P20, P20 Pro និង Mate 10 Pro តែមិនទាន់ដឹងច្បាស់នៅឡើយថា តើពេលណាទើប Huawei បញ្ចេញកំណែUpdate នោះឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ខណៈពេលប៉ុន្មានខែកន្លងមកនេះ Android Pie 9.0 Beta បានបើកឲ្យប្រើប្រាស់រួចទៅហើយ។ មកដល់ថ្ងៃនេះ ដំណឹងល្អបានមកដល់ហើយ ព្រោះបើអ្នកជាម្ចាស់ស្មាតហ្វូនទាំង 3 ខាងលើនេះ អ្នកនឹងចាប់ផ្ដើមទទួលបានកំណែ Update ជាផ្លូវការឡើងទៅកាន់ Android Pie 9.0 ហើយ។

យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថាក្រុមហ៊ុនHuaweiបានបញ្ចេញកំណែUpdate ថ្មីសម្រាប់ ស្មាតហ្វូនទាំងបីម៉ូឌែលរបស់ខ្លួននោះហើយដែលវាធ្វើឡើងតាមរយៈOTAឬOverTheAir ដែលម្ចាស់ ស្មាត ហ្វូនអាចចូលទៅកាន់Settingsដើម្បីស្វែងរកកំណែអាប់ដេតថ្មី។ជាមួយនឹងកំណែUpdate ថ្មីនេះវាប្រើប្រាស់ ស្បែកEMUI9ជំនាន់ថ្មី ដែលជា UI ថ្មី ដែលនឹងកែប្រែបទពិសោធន៍ក្នុងការប្រើប្រាស់ខ្លះៗ ដែលមាននៅលើ Android9.0ដូចជាការបន្ថែមមកជាមួយនឹងGestureថ្មីៗ បន្ថែមមុខងារស្វែងរករូបភាពតាមរយៈការប្រើ ប្រាស់តាមកម្មវិធីGoogleLens.,មុខងារHiTouchបើសិទ្ធិឲ្យអ្នកប្រើប្រាស់ស្វែងរកទិន្នន័យនៃរូបភាពណាមួយ ដោយចុចម្រាមដៃពីរទៅលើរូបភាពជាការស្រេច ពិសេសមានមុខងារ GPU Thorbo 2.0 ធ្វើឲ្យការ Render ក្រាហ្វិចហ្គេមកាន់តែរលូនល្អនិងមានមុខងារPCMode សម្រាប់អ្នកចង់បំពេញការងារដូច ទៅ នឹងកុំព្យូទ័ រ ជាដើម។

ក្រៅពីមុខងារថ្មីៗ ដែលបានបន្ថែមមកពីHuaweiអ្នកក៏នឹងទទួលបានមុខងារបន្ទាប់បន្សំផ្សេងទៀត ដែល មាន នៅលើ Android Pie ថ្មីមួយនេះ។ សម្រាប់ក្ដារដំបូង ម្ចាស់ស្មាតហ្វូនទាំងបី ដែលរស់នៅក្នុងទឹកដីចិន នឹងទទួលបានការអាប់ដេតមុនគេបង្អស់ ដោយក្នុងនោះក៏រួមបញ្ចូលជាមួយនឹងម៉ាកHonorផងដែរ តែ សម្រាប់អ្នកដែលរស់នៅតំបន់ផ្សេងៗក្នុងពិភពលោកគឺត្រូវរង់ចាំមួយរយៈពេលទៀតដូច្នេះយើង ក៏មិនអាច ដឹងបានថាតើពេលណាទើបកំណែអាប់ដេតថ្មីមួយនេះនឹងធ្លាក់មកដល់ទីផ្សារស្រុកខ្មែរនោះទេ គឺមានតែរង់ ចាំដោយអ្នកអាចធ្វើការSearchforUpdateនៅពេលនេះក៏បានបើរហ័សអ្នកអាចនឹង ទទួលបាន ក្នុង ពេល ដ៏ខ្លីខាងមុខ ឬបើយូរបំផុតអាចនឹងឈានទៅដល់ដើមឆ្នាំក្រោយក៏ថាបាន!

ដកស្រង់ចេញពីhttp://cambo-report.com/article/14856