Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung Galaxy S9/S9+ ទទួល​បាន​កំណែ​អាប់​ដេត​ថ្មី One UI Beta!

  • បោះពុម្ព

ក្រុមហ៊ុន Samsung បានដាក់កំណែអាប់ដេតថ្មី ទៅដល់អ្នកកំពុងប្រើប្រាស់លើ One UI ដែលជាប្រព័ន្ធ ប្រតិបតិ្ដការ Android 9 Pie នៅលើ Galaxy S9 និង S9 Plus ផងដែរ។

បើតាមរបាយការណ៍ បានបង្ហាញថា កំណែអាប់ដេតលើកនេះ គឺមិនមានការជួសជុលកំហុស (Bug Fixes) ច្រើនដូចកំណែ អាប់ដោត ពីមុនៗ នោះទេ ដោយលើកនេះ គឺជួសជុលកំហុសណា ដែលធ្ងន់ធ្ងរប៉ុណ្ណោះ។

នេះជាការល្អប្រសើរមួយ ដែលឃើញថាក្រុមហ៊ុនមួយ មានភាពស៊ីសង្វាក់គ្នា ក្នុងការខិតខំជួសជុលកំហុសនីមួយៗ ដែលមាននៅក្នុងទម្រង់សាកល្បង Beta ដោយសារតែ ជិតចូលឆ្នាំ 2019 និងសំខាន់នោះគឺ ក្នុងខែមករា កំណែអាប់ដេតទៅ Android Pie ព្រមទាំង One UI នឹងទៅដល់អ្នកប្រើប្រាស់ Galaxy S9/S9+ ទាំងអស់គ្នា។

ការធ្វើកំណែអាប់ដោតចុងក្រោយនេះ គឺបានជួសជុលកំហុសធំៗ ដូចជាកម្មវិធីដែលត្រូវការ Samsung account  មិនអាចដំណើរការបាន,របារបញ្ចូនដំណឹងគាំងនៅពេលមានគេផ្ញើសារមក,កម្មវិធីPhone គាំង នៅពេលចុចលើរូបIconតេហើយនិងអេក្រង់លោតភ្លឹមភ្លែតនៅពេលកំពុងតេផងដែរ។រូបភាពខាងក្រោមនេះ គឺបានបង្ហាញកំហុសទាំងអស់ ដែលបានជួសជុលហើយ៖


គួរអោយសោកស្ដាយកំណែអាប់ដេតថ្មីនេះមានតែនៅក្នុងប្រទេសអង់គ្លេស,បារាំង,ប៉ូទ្បូញ និងអាឡឺម៉ង់ តែប៉ុណ្ណោះ។ ដំណឹងល្អវិញនោះគឺថា One UI នឹងដាក់អោយអ្នកប្រើបប្រាស់ S9/S9 Plus និង Note 9 ធ្វើការទាញយកមកអាប់ដេត ក្នុងខែមករាឆ្នាំ 2019 ខាងមុខនេះហើយ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់ មិនចាំបាច់ រង់ចាំយូរទៀតនោះទេ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14858