បណ្តាញសង្គម

Toyota Corolla Hybrid 2020 បង្ហាញ​វត្តមាន​ហើយ!

នេះជាលើកទីមួយដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បី Toyota

បានដាក់ម៉ាស៊ីនប្រព័ន្ធ Hybridដល់រថយន្តស៊េរីCorollaឆ្នាំ2020ហើយរថយន្តនេះ នឹងមានការគាំទ្រច្រើន ជាងមុន  មិនចាញ់រថយន្តស៊េរី Prius ប៉ុន្មានទេ បើមាន Hybrid បែបនេះ។ មិត្តអ្នកអាន ប្រហែលជាឆ្ងល់ថា មិនទាន់ដល់ឆ្នាំ 2019 ផង ស្រាប់តែ ក្រុមហ៊ុនចេញដល់ឆ្នាំ 2020 ព្រោះតែបច្ចេកវិទ្យា និងការអាប់ដេតស៊េរីនេះទំនើបហួស ទើបឡើងដល់ 2020 បែបនេះ។

យោងតាមប្រភពីក្រុមហ៊ុនផ្ទាល់ បានរៀបរាប់ថា រថយន្ត Toyota Corolla Hybrid ឆ្នាំ 2020 នេះ គឺជាជំនាន់ដែលលើកមុខមាត់ស៊េរីនេះ ខ្លាំងជាងគេ ព្រោះវាពាំនាំមកជាមួយប្រព័ន្ធ Hybrid និងម៉ាស៊ីនសាំង 1.8-liter ប្រភេទម៉ាស៊ីន Atkinson-cycle I4 gas និងប្រព័ន្ធម៉ូទ័រចំនួន 3 ធ្វើឲ្យកំលាំងម៉ាស៊ីនរបស់រថយន្តនេះរត់ បានល្បឿន  121 កំលាំងសេះ។ សម្រាប់អាគុយផ្ទុកថ្មវេចខ្ចប់ដោយសារធាតុ nickel-metal និងដាក់នៅ ខាងក្រោយកៅអីអ្នកអង្គុយក្រោយ។ចំពោះការបើកបរយឺតៗ រថយន្តនឹងប្រើប្រាស់ប្រព័ន្ធ Hybrid ដោយ មិនស៊ីសាំងនោះទេ តែបើបើកលឿនវានឹងស៊ីសាំងដូចធម្មតា ហើយអ្នកបើកបរក៏អាចចុចប៊ូតុងបើកបិទ វាបាន តាមតម្រូវការ បើចុចបើកប៊ូតុងនេះ វានឹងដំណើរការប្រព័ន្ធ Hybrid ដោយស្វ័យប្រវត្តិ និងមុខងារ នេះគេហៅថា EV Mode ។

រថយន្តនេះក៏មានបច្ចេកវិទ្យាការពារសុវត្ថិភាពSafetySense2.0ផងដែរ ដោយវានឹងចាប់ហ្រ្វាំង ដោយ ស្វ័យប្រវត្តិ នៅពេលដែលកៀកវត្ថុខាងមុខពេក។ នៅខាងក្នុង យើងឃើញមានអេក្រង់បញ្ជាទូទៅ ទំហំ 7 អ៊ីញនិងមានSupportមុខងារAppleCarPlayផងដែរដើម្បីងាយស្រួលភ្ជាប់ជាមួយឧបករណ៍ ដំនើរការ ប្រព័ន្ធប្រតិបត្តិការiOS។រីឯការដាក់លក់វិញគឺនៅអំឡុងខែមីនាឆ្នាំ2019ខាងមុខ ដោយនៅពេលយើងបាន ត្រឹមឃើញរូបរាងរបស់វាតាមរយៈរូបភាពសិនប៉ុណ្ណោះ។

នេះពិតជាការលើកមុខមាត់ត្រកូល Corolla មែនទែន ដែលក្រុមហ៊ុន Toyota បានបំពាក់ប្រព័ន្ធ Hybrid ជួយឲ្យរថយន្តនេះស៊ីសាំងកាន់តែតិចជាងមុនព្រោះវាស៊ីសាំងតិចស្រាប់ហើយ ដោយសារតែម៉ាស៊ីន របស់ វាតូច បើមានប្រព័ន្ធ Hybrid នេះមកជំនួយទៀត គឺការបើកបរកាន់តែស៊ីសាំងតិចលើសមួយកម្រិតទៀត ទើបអាចធ្វើឲ្យស៊េរីរថយន្តនេះ មានការគាំទ្រកាន់តែច្រើន មិនចាញ់រថយន្ត Prius នោះទេ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14670