Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត Ford Ranger ស៊េរី​ថ្មី 2019 គូរ​ប្រកួត​ប្រជែង​នាំ​មុខ​ក្នុង​ទី​ផ្សារ​រថយន្ត Pick-up បាន​មក​ដល់​ប្រទេស​កម្ពុជា ជាផ្លូវការ​ហើយ!

  • បោះពុម្ព

ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ ផ្តាច់មុខរថយន្ត Ford នៅកម្ពុជា

បានប្រារព្ធ ពិធី សម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ឆ្នាំ 2019 ជារថយន្ត Pick-up ដែលមាន សមត្ថភាព ខ្ពស់ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗក៏ដូចជា ប្រព័ន្ធសុវត្ថិភាពកាន់តែទំនើប និងកាន់តែអស្ចារ្យ ជាងមុន។ រថយន្ត Ford Ranger ស៊េរីថ្មីនេះបានផលិតឡើង ដោយមានការ កែច្នៃថ្មីទាំងស្រុងទៅលើ ប្រព័ន្ធ ជើងក្រោម ដែល ធ្វើឲ្យរថយន្តកាន់តែ មានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមាន ទំនុក ចិត្ត មិនថាអ្នក បើកបរជាមួយនឹង ស្ថានភាពផ្លូវលំបាកយ៉ាងនោះទេ។ នៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia បាននាំ ចូល នូវរថយន្ត Ford Ranger 2019 ពីរម៉ូដែលផ្សេងគ្នា ដែលអាចឲ្យអ្នកធ្វើ ការជ្រើស រើសបានរួមមាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “នៅប្រទេសកម្ពុជា អ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគេចង់បានរថយន្តមួយ ដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យាដែលធ្វើ ឲ្យការបើកបររបស់ពួកគេ កាន់តែមានភាពងាយស្រួល។ ជាមួយនឹងរថយន្ត Ford Ranger ម៉ូដែលចុងក្រោយនេះ វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់លើសពីអ្វី ដែលពួកគេរំពឹងទុកទៅទៀតទាំងសម្រាប់អ្នកប្រើប្រាស់ក្នុងអាជីវកម្ម ក៏ដូចជាប្រើប្រាស់ ក្នុង គ្រួសារ ផងដែរ។”

រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មី ទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខរចនា គួរឲ្យទាក់ទាញ ចង្កៀងមុខនិងចង្កៀងពិលកាងមុខ បានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាត រួមជាមួយនឹងចង្កៀង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរ នៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់ មានសុវត្ថិភាពជាងមុន។ រថយន្តនេះក៏មានបំពាក់នូវប្រព័ន្ធ Lock និងបញ្ឆេះរថយន្តដោយ ពុំចាំបាច់ប្រើសោរ (Passive Entry Passive Start) គឺជាបច្ចេកវិទ្យាថ្មីមួយដែល បានបំពាក់ទៅលើរថយន្ត Ford Ranger 2019។

អ្នកគ្រាន់តែ ទុកសោរថយន្តជាប់នឹងខ្លួនរួចយកដៃ ស៊កទៅក្នុងដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុងរថយន្តនិងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើង គងហ្វ្រាំងរួចចុចប៊ូតុង បញ្ឆេះរថយន្តជាការស្រេច។

ចំណែកផ្នែកខាងក្នុងនៃ រថយន្តត្រូវបានរចនាជាថ្មី កៅអីនីមួយៗសុទ្ធសឹង ធ្វើអំពីស្បែកប្រភេទ Premium ដែលមានគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បាន យូរអង្វែងមិនងាយ ឆាប់សឹកឬរហែកនោះទេ។

ម៉្យាងទៀតជាមួយនឹង បច្ចេកវិទ្យាថ្មីដែល អាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 អាចឲ្យអ្នកប្រើប្រាស់ កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញ ដោយបញ្ជាដោយសម្លេង។

រថយន្តនេះបានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងការពារការប៉ះទង្គិច(Pre-CollisionAssist) និង ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ(Autonomous Emergency Braking) នៅពេលមានឧបសគ្ គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុង ឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរ នៅតែមិនឆ្លើយតបនោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះជួយ កាត់បន្ថយការ ប៉ះទង្គិចផ្នែកខាងមុខ និងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេល មានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមាននៅ ខាងមុខផងដែរ។

ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវ ប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  និងប្រព័ន្ធផ្តល់សញ្ញា គ្រោះថ្នាក់ដែលអាច កើតមាននៅខាងមុខ (Forward Collision Warning) ដែលសុទ្ធសឹងបាន បំពាក់នៅលើរថយន្ត Ford Ranger ម៉ូដែលកន្លងមក។ 

 

Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយដែលមានបំពាក់ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរ គ្រាន់តែយក ជើង អបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេ នៅពេលចូលចត។ ផ្នែកខាងក្រោយរបស់រថយន្ត ក៏បានធ្វើ ការ រចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់ កាន់តែងាយស្រួលព្រោះ ទ្វារខាងក្រោយមាន ភាពស្រាល ជាង មុន និងបានបំពាក់ទៅដោយបូម ជួយកាត់បន្ថយការប្រកម្លាំងដល់ទៅ 70% នៅពេលអ្នកបើក/បិទទ្វារផ្នែក ខាងក្រោយរថយន្ត។

 

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយ ភាពធន់រឹងមាំជាងមុនគឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ ណែន ជាងមុនធ្វើឲ្យការផ្ទុកទំងន់អូសសណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកប ដោយ សុវត្ថិភាពនិងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ការកែច្នៃចុងក្រោយនេះ នឹងធ្វើ ឲ្យ សមត្ថភាពនៃការបើកបររបស់FordRanger2019កាន់តែប្រសើរនិងមានផាសុកភាព ជាងមុនដូចជាការកាត់ បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។

សម្រាប់ព័ត៌មានបន្ថែម:  https://www.facebook.com/FordCambodia/

ដកស្រង់ចេញពីhttp://cambo-report.com/article/14272