បណ្តាញសង្គម

ទីផ្សារ SSD នាឆ្នាំ 2019 នឹងកាន់​តែ​ធ្លាក់​ថ្លៃ​ជាង​នេះ ដែល​ងាយ​ស្រួល​ឲ្យ​អ្នក​ប្រើ​ប្រាស់ Upgrade

SSD ឬមកពីពាក្យពេញថា Solid State Drive គឺជាចំនុចស្នូលមួយ ដែលកុំព្យូទ័រនាពេលបច្ចុប្បន្ន

មិន អាច ខ្វះ បាន ព្រោះវាជួយច្រើនទៅដល់ការប្រើប្រាស់ទូទៅ ពិសេសបិទបើកកុំព្យូទ័ររហ័សទាន់ចិត្ត ក៏ ដូចជាការផ្ទេរ ទិន្នន័យចំនាយពេលតិច ជួយឲ្យកិច្ចការងារធ្ងន់ៗបញ្ចប់ទៅបានដោយរលូន និងរហ័ស ដោយ មិនចាំបាច់ ខ្វាយ ខ្វល់ដូចទៅនឹងការប្រើប្រាស់អង្គផ្ទុកទិន្នន័យ Hard Disk Drive ឡើយ។ មកដល់ ចុងឆ្នាំ 2018  នេះយើង សង្កេតឃើញថា ទីផ្សាររបស់ SSD មានការកើនឡើង តែអ្វីដែលពិសេសសម្រាប់អ្នកប្រើ ប្រាស់នោះគឺ វាមាន ការធ្លាក់ថ្លៃច្រើនដែរ មិនដូចកាលពីជាង 2-3 ឆ្នាំមុនទៀតនោះទេ ដែលកាល នោះ វា មានតម្លៃថ្លៃ ដែលធ្វើឲ្យ អ្នក ប្រើប្រាស់មួយចំនួនពិបាកនឹងធ្វើការសម្រេចចិត្តថាគួរ ទិញ យក មក ប្រើប្រាស់ ឬក៏អត់។

មកដល់ចុងឆ្នាំ 2018 នេះ យើងសង្កេតឃើញថា ទីផ្សារ SSD បានរីកចំរើនច្រើនគួរឲ្យកត់សំគាល់ គឺថាវា មានច្រើនម៉ាកច្រើនម៉ូឌែល ច្រើនជម្រើស មានតាមល្បឿនទំហំ ដែលស៊ីសងទៅតាមសាច់ប្រាក់របស់អ្នក ប្រើប្រាស់ផងដែរ តែបើនិយាយជារួមមិនថា SSD ប្រភេទណានោះទេ វាពិតជាបានចុះថ្លៃ ធ្វើឲ្យអ្នកប្រើ ប្រាស់ កុំព្យូទ័រភាគច្រើន អាចមានថវិកាគ្រប់គ្រាន់ ក្នុងការជាវយកមកប្រើប្រាស់ ដោយនៅស្រុកខ្មែរ SSD ពពួក Sata 6 ទំហំ 2.5 អ៊ីញ ដែលមានមេម៉ូរីផ្ទុកទំហំ 120 ឬ 128GB អាចស្វែងរកទិញបានក្នុងតម្លៃចន្លោះពី 25$ ទៅ 30$ ប៉ុណ្ណោះ ជាមួយការធានាពី 1 ឆ្នាំទៅ 3 ឆ្នាំក៏មាន ទៅតាមម៉ាក និងទៅតាមហាងលក់នី មួយៗ។បើទោះបីជាតម្លៃរបស់វាធ្លាក់ថ្លៃក៏ពិតមែន តែបើយោងតាមការវិភាគទីផ្សារនៃក្រុមជំនាញ DRAMeXchange បានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថាទីផ្សារ SSD នឹងចុះថ្លៃ 10% បន្ថែមទៀត សម្រាប់ត្រីមាសទី 1 នៃឆ្នាំ 2019។

 

ការវិភាគដែលឈានទៅដល់ការវាយតម្លៃនៃការធ្លាក់ថ្លៃបន្ថែមទៀតនៃSSDឆ្នាំក្រោយនេះ ក៏ដោយសារ តែ បន្ទះឈីបNANDFlashMemoryត្រូវបានផលិតឡើងច្រើនហួសកំណត់ គឺច្រើនជាងអ្វីដែលរោងចក្រទាំង នោះអាចលក់ទៅកាន់ទីផ្សារបានជាហេតុធ្វើឲ្យNANDFlashMemoryនៅសល់ច្រើនដែលចំនុចនេះបាន ជះ ឥទ្ធិពលទៅដល់ទីផ្សារSSDដែលតម្រូវឲ្យវាមានចំនួនច្រើនក្នុងទីផ្សារជាមួយនឹងការលក់បញ្ចុះតម្លៃ ហើយ ឆ្នាំក្រោយក៏នឹងកាន់តែធូរថ្លៃជាងមុនមិនមែនធ្លាក់ថ្លៃខ្លាំងនោះទេគឺធូរថ្លៃជាងមុនថែមមួយកម្រិតទៀត។ ហេតុដូច្នេះបើសិនជាការវិភាគនិងវាយតម្លៃនេះត្រឹមត្រូវឆ្នាំក្រោយSSDនឹងចុះថ្លៃបន្ថែមទៀត តែសម្រាប់ ទីផ្សារអន្តរជាតិប៉ុណ្ណោះចំនែកទីផ្សារស្រុកខ្មែរយើងក៏មិនដឹងថាតើវានឹងដើរតាមគន្លងនោះឬក៏អត់ បើពិត ជាដើរមែននោះSSDអាចនឹងមានតម្លៃខ្ទង់10$ក្រាស់ប៉ុណ្ណោះសម្រាប់ម៉ូឌែលចាប់ផ្ដើម ឬអ្នកចង់បានអង្គផ្ទុក ទិន្នន័យសម្រាប់ដាក់ Windows។

ដកស្រង់ចេញhttp://cambo-report.com/article/14859