បណ្តាញសង្គម

ASUS ប្រកាសចេញ​ម៉ូនីទ័រ​ល្បឿនលឿន អាច​ប្រើ​ជា​មួយ FreeSync 2 និងមាន HDR

ASUS បានប្រកាសចេញជាផ្លូវការនូវម៉ូនីទ័រជំនាន់ថ្មីមួយទៀតហើយ បង្កើតឡើងសម្រាប់អ្នកលេងហ្គេម

ដែលត្រូវការល្បឿន Frame Rate ខ្ពស់ អមមកជាមួយនឹងក្រាហ្វិចរត់បានរលូនល្អនៅលើផ្ទាំងបង្ហាញរូប ភាព។  ម៉ូនីទ័រជំនាន់ថ្មីនេះមានឈ្មោះហៅថា ROG Strix XG32VQ មានរូបរាងទាក់ទាញ គែមអេក្រង់ខ្លី មើលពេញភ្នែកដែលវាប្រសើរជាងXG32VQដែលចេញកាលពីពេលកន្លងទៅ ដោយម៉ូឌែលជំនួសមួយនេះ ASUSបានបះពូវនូវចន្លោះខ្វះខាតក៏ដូចជាបន្ថែមមកជាមួយនឹងមុខងារថ្មីៗបន្ថែមទៀតដេញតាមសម័យ កាល  នៃ ការវិវឌ្ឍន៍ខ្លួននៃបច្ចេកវិទ្យា ក៏ដូចជាក្រាហ្វិចហ្គេម។

ROG Strix XG32VQ មានអេក្រង់ទំហំ 32 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពកម្រិត 2K ឬស្មើនឹង 2560 x 1440pប្រើប្រាស់បន្ទះបង្ហាញប្រភេទVAPanelជាមួយនឹងល្បឿនរហ័សលោតដល់144Hz ធានាទៅដល់ ក្រាហ្វិច រត់នៅលើផ្ទៃអេក្រង់មួយនេះរលូនល្អ ព្រោះវាមានបច្ចេកវិទ្យា Freesync ជាជំនួយបន្ថែមមួយទៀត ដែលលើកនេះគឺជាជំនាន់ទី2ដូច្នេះសម្រាប់អ្នកប្រើប្រាស់ក្រាហ្វិចកាតAMD នឹងកាន់តែរីករាយជាមួយនឹង ការលេងហ្គេមជាមួយម៉ូនីទ័រមួយនេះបើក្រាហ្វិចកាតរបស់អ្នកអាចប្រើមុខងារFreesync ជំនាន់ទី 2 នេះបាន ហើយក៏លែងបារម្មណ៍ថាអត់ម៉ូនីទ័រដែលអត់Support ជាមួយនឹងមុខងារជំនាន់ថ្មីពី AMD មួយនេះទៀតដែរ! Good job!

ក្រៅពីអេក្រង់ធំច្បាស់ កោង ហើយនឹងលឿននោះ XG32VQ ជំនាន់ថ្មីនេះក៏អាចប្រើប្រាស់លេងហ្គេម ក៏ដូ ច ជាទស្សនាវីដេអូ ជាប្រភេទ HDR បានទៀតផង ដូច្នេះក្រាហ្វិច ឬវីដេអូ ដែលបង្ហាញនៅលើ អេក្រង់ នេះ កាន់ តែមានពណ៌ដិតស្រស់ ជាមួយកម្រិតពន្លឺ Brightness ជះបាន 400-nit សាកសមសម្រាប់ការប្រើ ប្រាស់ ក្នុងបន្ទប់។ ក្រៅពីការបង្កើនសមត្ថភាពអេក្រង់ ក៏ដូចជាបន្ថែម HDR នេះ វាមានលក្ខណៈសម្បត្តិ ទូទៅ ផ្សេងៗទៀត ដូចទៅនឹងសិស្សច្បងរបស់វាអញ្ចឹងដែរ ដោយផ្នែកខាងក្រោយមានរង្វង់ភ្លើង RGB ក៏ ដូច ជាជើងទម្រខាងក្រោមមានភ្លើងពណ៌ទឹកក្រូចបាញ់ចុះក្រោយ ដែលយើងអាចដាក់រូបតាមការពេញចិត្ត និងមានរន្ធតំណរភ្ជាប់ I/O ដូចជា៖

•    HDMI 2.0 x 1

•    DisplayPort x 2

•    Mini DisplayPort x 1

•    រន្ធកាស 3.5mm x 1

•    USB 3.0 x 2

ម៉ូនីទ័រ ASUS ROG Strix XG32VQ នេះនឹងចេញលក់នៅឆ្នាំ 2019 ខាងមុខនេះឯង ដោយតម្លៃរបស់វានៅ មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ខណៈពេលដែលសិស្សច្បង XG32VQ បច្ចុប្បន្នកំពុង ដាក់លក់ ក្នុង តម្លៃប្រហាក់ប្រហែល USD 629 ក្នុងទីផ្សារ Amazon។ ដូច្នេះសម្រាប់ជំនាន់ថ្មីនេះ យ៉ាងហោចណាស់ក៏មិន ក្រោម USD 750 ដែរសម្រាប់ក្ដារដំបូងនៃការចេញលក់ ទម្រាំតម្លៃដេញធ្លាក់ចុះធម្មតាវិញ!

សូមទស្សនាវីឌីអូខាងក្រោមនេះ

ដកស្រង់ចេញពីhttp://cambo-report.com/article/14681