Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Oculux ម៉ូនីទ័រសម្រាប់​លេង​ហ្គេម ដែល​មាន​ល្បឿនលឿន​ជាង​គេ​បំផុត​របស់ MSI

  • បោះពុម្ព

ក្រុមហ៊ុនផលិតគ្រឿង ក៏ដូចជាផលិតផលអេឡិចត្រូនិចកុំព្យូទ័រ MSI បានប្រកាសចេញជាផ្លូវការនូវម៉ូនីទ័រ ស៊េរីថ្មី

ដែលមានគោលដៅទីផ្សារសម្រាប់អ្នកលេងហ្គេម ដែលវាមានឈ្មោះហៅជាផ្លូវការថា Oculux NXG251R ជា ប្រភេទ ម៉ូនីទ័រមានល្បឿនលឿនបំផុតរបស់ MSI មិនធ្លាប់បានបង្កើតឡើងពីមុនមក មានល្បឿន Refresh Rate លោតដល់ 240Hz ឯណោះ។ ម៉ូនីទ័រថ្មីនេះល្អបំផុតសម្រាប់កីឡា Esports ឬអ្នកចូល ចិត្ត លេង ហ្គេម តម្រូវឲ្យមានល្បឿន Frame Rate ខ្ពស់ ព្រោះវាមិនត្រឹមតែមានល្បឿនបញ្ជូនក្រាហ្វិចបានលឿននោះទេ Respond Time (GTG) គឺត្រឹមតែ 1ms ធ្វើឲ្យការលេងហ្គេមរបស់អ្នករហ័សទាន់ចិត្ត ទាញបានប្រយោជន៍ ច្រើនចេញពីល្បឿនលឿនរបស់វា ជាជាងប្រើម៉ូនីទ័រធម្មតាលេងហ្គេម។

 

MSI Oculux NXG251R មានរចនាបថទាក់ទាញដូចទៅនឹងម៉ូនីទ័រលេងហ្គេមផ្សេងៗទៀតដែរ ដោយ វា រំលេច មកជាមួយនឹងស្នាមមួយឆ្នូតនៅខាងក្រោយ ដែលអាចបង្ហាញពណ៌ជាប្រភេទភ្លើង RGB អាចធ្វើការ Sync ជាមួយនឹងកម្មវិធីភ្លើង Mystic Light បើអ្នកមានផលិតផល MSI ដទៃផ្សេងៗទៀតជាមួយ។ ម៉ូនីទ័រនេះ មានអេក្រង់សរុបទំហំ 24.5 អ៊ីញ កម្រាស់គែមសងខាងតិចបំផុតត្រឹមតែ 2.2mm មើលទៅពេញភ្នែក ល្អ តែ ម្ដង ជាមួយនឹងការប្រើប្រាស់ផ្ទាំងបង្ហាញជាប្រភេទ TN Panel ជំនាន់ថ្មី មានសមត្ថភាពបង្ហាញរូបភាពកម្រិត  Full HD ឬ 1080p បានច្បាស់ដិត ក្នុងកម្រិត Ratio 16:9។ ម៉ូនីទ័រថ្មីនេះ មានអេក្រង់ស្រអាប់ ដែល ជួយកាត់បន្ថយចំណាំងផ្លាតបានល្អ អំណោយផលសម្រាប់ការលេងហ្គេមនៅកន្លែងមានពន្លឺ ពិសេសភ្ជាប់ មករួចជាស្រេចជាមួយនឹងបច្ចេកវិទ្យា G-Sync បើកសិទ្ធិឲ្យអ្នកប្រើប្រាស់ក្រាហ្វិចកាត nVIDIA លេងហ្គេម មានភាពរលូនល្អ ពុំមានបញ្ហា Tearing នៅលើផ្ទៃអេក្រង់។

សម្រាប់រន្ធតំណរភ្ជាប់វិញ MSI បានភ្ជាប់មកមកស្អាត ពេញលក្ខណៈរួមមានដូចជា៖

•    Display Port 1.2 x 1 (ល្បឿន 240Hz)

•    HDMI 1.4 x 1 (ល្បឿន 60Hz)

•    USD 3.1 Gen 1 x 3 (Type A)

•    USB 3.1 Gen 1 x 1 (Type B)

•    រន្ធដោតកាស 3.5mm x 1

MSI Oculux NXG251R ជាម៉ូនីទ័រសម្រាប់លេងហ្គេមបែបបាញ់ប្រហារ ដែលតម្រូវឲ្យមានល្បឿន Frame Rate ខ្ពស់ តែអ្នកក៏អាចប្រើប្រាស់វាសម្រាប់លេងហ្គេមទូទៅផ្សេងៗទៀតបានផងដែរ។ ដូច្នេះបើអ្នកចូល ចិត្តលេង CSGO, Overwatch, Doom ។ល។ អ្នកអាចពិចារណាជាមួយនឹងម៉ូនីទ័រល្បឿនលឿន 240Hz និង 1ms នេះបានដោយតម្លៃរបស់វានៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ តែវាអាចនៅចន្លោះចាប់ពី USD 350 ទៅ USD 500 សម្រាប់ទីផ្សារអន្តរជាតិ។

ដកស្រង់ចេញពី http://cambo-report.com/article/14786