Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Razer Blade Stealth ស៊េរី​ចុងឆ្នាំ 2018 មាន​រចនាបថថ្មី និង​ការ​បង្កើន​កម្លាំង​ម៉ាស៊ីន​បន្តិច​បន្តួច

  • បោះពុម្ព

សម្រាប់អ្នកគាំទ្រផលិតផល Razer គ្រាន់តែឮពាក្យថា Blade Stealth ប្រាកដជាដឹង

រួចទៅហើយថាតើម៉ូឌែលដែលមានឈ្មោះStealthនេះគឺជាប្រភេទកុំព្យូទ័រអ្វី ដោយប្រិយមិត្ តមួយ ចំនួន អាចនឹងគិតថា ជាកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេមជាក់ជាមិនខាន។ តាមការពិតទៅ Blade Stealth ជាកុំព្យូទ័រយួរដៃកម្រិតស្ដើងដែលអន្តរជាតិហៅថាUltrabookមានកម្រាស់ស្ដើង មានកម្លាំងម៉ាស៊ីន អាច ធ្វើការងារភាគច្រើនបានរលូនល្អជាមួយនឹងគុណភាពផលិតខ្ពស់ ហេតុនេះវាអាចប្រជែងទៅនឹងពពួក Ultrabookរបស់ក្រុមហ៊ុនផ្សេងៗទៀតបានដោយRazerបង្កើតវាមកមិនមែនដើម្បីលេងហ្គេមនោះទេតែក៏ អាចលេងហ្គេមបានដែរបើអ្នកភ្ជាប់ទៅកាន់ប្រអប់GPUដាច់ដោយឡែក(RazerCore)ដែលមានលក់រក លុយ បន្ថែមទៀតពីក្រុមហ៊ុន Razer ផ្ទាល់។

មកដល់ចុងឆ្នាំ2018នេះម៉ូឌែលBladeStealthបានទទួលកំណែUpdateឲ្យកាន់តែប្រសើរជាង ជំនាន់មុន ហើយ  ជាមួយនឹងមុខមាត់ថ្មី និងកម្លាំងប្រសើរជាងមុន។ជាក់ស្ដែងរចនាបថផ្នែកខាងក្រៅគឺបានផ្លាស់ ប្ដូរថ្មី ជាមួយនឹងការលេងស្ទាយដូចទៅនឹងRazerBladeស៊េរីឆ្នាំ2018ដែររំលេចជាមួយនឹងឡូហ្គូRazer មិនមាន ភ្លើងនៅចំកណ្ដាលមើលទៅទូលាយមិនរញ៉េរញ៉ៃច្រើន។ជាងនេះទៅទៀតផ្នែកខាងក្នុងគឺជាចំនុចស្នូល ដែលធ្វើឲ្យ BladeStealth កាន់តែមានភា ពទាក់ទាញថែមមួយកម្រិតទៀតព្រោះក្រុមការងារRazer បាន ឌីហ្សាញ Stealth ចុងឆ្នាំ 2018 ជាមួយនឹងគែមអេក្រង់កាន់តែស្ដើង គឺស្ដើងជាងជំនាន់មុន 60% ឯណោះ ជាមួយកម្រាស់ត្រឹមតែ4.9mmធ្វើឲ្យការប្រើប្រាស់មើលទៅពេញភ្នែកល្អដេញទាន់សម័យកាល។ សម្រាប់ ផ្នែកក្ដារចុចមានភ្លើងRGBដែលអាចគ្រប់គ្រងពណ៌តាមរយៈកម្មវិធីRazerChromaពុំមានការកែប្រែអ្វី ប្លែក នោះទេ។

Razer Blade Stealth 2018 នៅតែបន្តប្រើប្រាស់អេក្រង់ទំហំ 13.3 អ៊ីញ ដដែល អមមកជាមួយនឹងការបង្កើនសមត្ថភាពផ្នែកខួរក្បាល ប្រើប្រាស់ CPU ជំនាន់ទី 8 របស់ Intel លេខ Core i7-8565U មាន 4 Cores និង 8 Threads រត់ក្នុងល្បឿន 1.8GHz និងបង្កើនកម្លាំងដល់ 4.6GHz ជាប្រភេទឈីបជួយសន្សំសំចៃអគ្គិសនី ដោយអតិថិជនរបស់ Razer មិនមានសិទ្ធិជ្រើសរើស CPU ឡើយ តែអាចធ្វើការជ្រើសរើសកម្លាំង ដែលមាន 3 ជម្រើស ទៅតាមតម្រូវការ និងទឹកប្រាក់ជាក់ស្ដែងដូចខាងក្រោម៖

•    Blade Stealth អេក្រង់ Full HD ក្រាហ្វិច Intel UHD 620, RAM 8GB និង SSD 256GB កម្លាំងថ្ម 13 ម៉ោង

•    Blade Stealth អេក្រង់ Full HD ក្រាហ្វិច nVIDIA MX150 (4GB), RAM 16GB និង SSD 256GB កម្លាំងថ្ម 11 ម៉ោង

•    Blade Stealth អេក្រង់ 4K (Touchscreen) ក្រាហ្វិច nVIDIA MX150 (4GB), RAM 16GB និង SSD 512GB កម្លាំងថ្ម 8 ម៉ោងទាំងបីជម្រើសខាងលើគឺចាប់ផ្ដើមចេញលក់ចាប់ពីថ្ងៃនេះតទៅតែម្ដង នៅតាម បណ្ដា ទីផ្សារអន្តរជាតិធំៗមួយចំនួន ហើយក៏បើកលក់នៅតាមគេហទំព័រផ្លូវការរបស់ Razer ផងដែរ ដោយ មានតម្លៃបីធំៗដូចលក្ខណៈសម្បត្តិខាងលើដូចតទៅ៖

•    USD 1,399.99

•    USD 1,599.99

•    USD 1,899.99

សម្រាប់កម្លាំងម៉ាស៊ីនដូចបានរៀបរាប់ខាងលើ បើនិយាយទៅវាមិនអាចយកទៅលេងហ្គេម ដែលមាន តម្រូវការក្រាហ្វិចធំៗ ទើបតែចេញបាននោះទេ តែវាប្រសើរជាជាងអត់ នេះបើយើង និយាយដោយ មិនរាប់បញ្ចូលជម្រើសក្រាហ្វិចរបស់ Intel ព្រោះ MX150 មាន VRAM 4GB អាចឲ្យអ្នកអូសហ្គេមល្មមៗបាន ដែលភាគច្រើនអាចជាហ្គេម Online បែប Dota 2, League of Legend, WOW, Overwatch…….. និងហ្គេម Offline មួយចំនួនទៀត។ យ៉ាងណាក៏ដោយ បើចង់លេង ហ្គេម ស៊ីក្រាហ្វិចធំៗ ម្ចាស់ Sealth ថ្មីនេះ អាច ភ្ជាប់ទៅកាន់ធុង GPU Razer Core បាន ដើម្បីទទួលបាន កម្លាំង ក្រាហ្វិចខ្លាំង អាចលេង ហ្គេម ចេញថ្មី ៗ បានក្នុងកម្រិតក្រាហ្វិច High ឬលោតដល់ Ultra ទៅតាមប្រភេទ ហ្គេមនីមួយៗ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14738