បណ្តាញសង្គម

ពិនិត្យមើល​ផង ប្រយ័ត្ន​ទិញ​ប៉ះ iPad Pro ជំនាន់​ថ្មី មាន​ស៊ុម​កោង​ចេញ​ពី​ប្រអប់!

កាលពីចុងខែតុលា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញនូវ iPad Pro ជំនាន់ថ្មី

របស់ពួកគេចំនួន 2 ម៉ូឌែល រួមមាន iPad Pro 11 អ៊ីញ និង iPad Pro 12.9 អ៊ីញ។ វាជាថេប្លេតដែលមាន តម្លៃ ថ្លៃ ប៉ុន្តែមានគុណភាពផលិតខ្ពស់ ជាមួយនឹងតួខ្លួនស្រោបឡើងពីលោហៈ មានអេក្រង់លាតធំ បន្ថយគែម អោយនៅសល់ខ្លី និងមានមុខងារ Face ID សម្រាប់ដោះសោរសម្គាល់មុខបាន ថែមទៀត។ អ្វីដែលកាន់ តែ ពិសេសគឺ iPad Pro លើកនេះ ត្រូវបានកាត់បន្ថយកម្រាស់ អោយនៅសល់ស្តើងបំផុតត្រឹម 5.9 មីលីម៉ែត្រ ប៉ុណ្ណោះ  ដែលធ្វើអោយប្រិយមិត្តជាច្រើន មានពេញចិត្តនឹងការឌីហ្សាញនេះ។

យ៉ាងណា សម្រាប់ iPad Pro ដែលមានកម្រាស់ស្តើងបែបនេះ វាក៏មានផលអវិជ្ជមានផងដែរ គឺថាវាងាយស្រួលកាច់បំបាក់បំផុត ដោយក្នុងនោះ ក៏មាន YouTuber មួយចំនួន បានតេស្តសាកល្បងរួចរាល់ ដែរ ហើយជាលទ្ធផល គឺដូចអ្វីដែលគេបានបញ្ជាក់ ពិតប្រាកដមែន។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានដំណឹងថ្មីពីប្រភព The Verge ដោយបានធ្វើការបង្ហាញចំនុចមួយ អោយដឹងថា iPad Pro ជំនាន់ថ្មី ទាំង 2 ម៉ូឌែល (11 អ៊ីញ & 12.9 អ៊ីញ) គឺមានបញ្ហាកោងតិចតួច ត្រង់ស៊ុមនៃតួខ្លួន តាំង ពីបើកចេញពីប្រអប់ថ្មី មកតែម្តង។ វាមិនមែនជារឿងលេងសើចទេ ប៉ុន្តែវាគឺជាការពិត ដោយមានអ្នក ប្រើ មួយចំនួន បានអះអាងថា ពួកគេបានទិញ និងជួប iPad Pros ជំនាន់ថ្មី មានកោងស៊ុមព័ទ្ធជុំវិញ អញ្ចឹងដែរ ដោយភាពច្រើន ជាប្រភេទជម្រើសម៉ូឌែល អាចដាក់ស៊ីមបាន ប៉ុន្តែក្នុងនោះ ចំពោះម៉ូឌែលប្រើ WIFI ក៏ បាន ជួបចំនុចនេះ ដូចគ្នា តែក្នុងភាគរយតិច។ ពាក់ព័ន្ធនឹងចំនុចនេះ ខាងក្រុមហ៊ុន Apple ក៏បាន ទទួលស្គាល់ ផងដែរថា iPad Pros ជំនាន់ថ្មីនេះ ពិតជាមានចំនុច ដូចដែលគេបានបង្ហាញ និងលើកឡើង ប្រាកដមែន ប៉ុន្តែវាគ្មានបញ្ហាណាមួយ នឹងប៉ះពាល់ដល់ការប្រើប្រាស់ទេ។

ជុំវិញបញ្ហានេះ Apple បានបញ្ជាក់អោយដឹងថា អតិថិជនទាំងអស់ សូមពិនិត្យអោយបានច្បាស់លាស់ ពេលទៅទិញនៅតាមStoreនីមួយៗដើម្បីអោយប្រាកដថាវាគ្មានបញ្ហាកោងស៊ុមត្រង់កន្លែង ណាមួយ ឡើយ។សម្រាប់នៅក្នុងស្រុកយើងក៏ដូចគ្នាសូមប្រិយមិត្តដែលទិញiPadProជំនាន់ថ្មី ធ្វើការពិនិត្យអោយ បាន ម៉ត់ចត់ ជៀសវាងក្រែលោជួបបញ្ហា ដូចខាងលើនេះ។

ដកស្រង់ចេញhttp://cambo-report.com/article/14861