បណ្តាញសង្គម

ទូរទស្សន៍​សាមសុង QLED 8K ទទួល​បាន​ការ​សរសើរ​ពី​សារ​ព័ត៌មាន​ល្បីៗ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក!

បណ្តាញសារព័ត៌មានបច្ចេកវិទ្យាដ៏ល្បីៗ ទូទាំងពិភពលោក កំពុងតែចុះផ្សាយ និងកោតសរសើរ ពីទូរទស្សន៍សាមសុងស៊េរីថ្មី QLED 8K,

Q900R ដែលវាមានសមត្ថភាព ធ្វើឲ្យរូបភាពកាន់តែច្បាស់ និងបែបធម្មជាតិពិតៗ សម្រាប់ការរចនាវិញបែប Digital គឺស្អាតគ្មានទាស់ ថែមទាំងមានបំពាក់ នូវបច្ចេកវិទ្យា 8K AI Upscaling ផងដែរ ។នៅក្នុង ព្រឹត្តិការណ៍ IFA 2018, ទូរទស្សន៍សាមសុង Q900R QLED 8K ទទួលបានការគ្រាំទ្រយ៉ាងច្រើន និងពេញ និយមពីសំណាក់អ្នកជំនាញខាងឧស្សាហកម្ម និងអ្នកនៅក្នុងឧស្សាហកម្ម ជាមួយនឹងដំណោះស្រាយ  យ៉ាង ពិតប្រាកដរបស់ ទូរទស្សន៍សាមសុង QLED 8K ដែលបានបំពាក់ដោយ បច្ចេកវិទ្យាដ៏ទំនើប 8K AI upscaling របស់ក្រុមហ៊ុនសាមសុង។ ក្រុមហ៊ុនក៏កំពុងតែជំរុញផ្នែក បច្ចេកវិទ្យាទូរទស្សន៍ ឲ្យមានភាព ជឿនលឿន និងសមស្របសម្រាប់អតិថិជន ជុំវិញពិភពលោក។ ភាពជឿទុកចិត្តលើ បច្ចេកវិទ្យាមួយនេះ ត្រូវបានចុះផ្សាយដោយសារពត៌មាន បច្ចេកវិទ្យាល្បីល្បាញ និងត្រួតពិនិត្យដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់ ចក្រភពអង់គ្លេស។ Q900R ត្រូវបានគេដាក់ពិន្ទុ យ៉ាងល្អឥតខ្ចោះគឺ 5/5 ដែលបញ្ជាក់ថា "វាគឺការ ចាប់ ផ្តើមមួយនៃទូរទស្សន៍ 8K មុនដំបូងគេបង្អស់"។ ទីពីរ វាគឺជាទូរទស្សន៍ដែលមាន រូបភាពច្បាស់ជាងគេ ដែលមិនធ្លាប់មានពីមុនមក ។ នៅពេលដែលបច្ចេកវិទ្យា ទាំងពីរនេះត្រូវបានដាក់បញ្ចូលគ្នា ធ្វើឲ្យ អ្នក ទទួលបាននូវ គុណភាពរូបភាពភ្លឺច្បាស់តាម បែបធម្មជាតិនិងមាន អារម្មណ៍ថាកំពុងនៅ ទីកន្លែង នោះពិតៗ។

ម្យ៉ាងវិញទៀតគេហទំព័រ Pocket-Lint,ដែលជាគេហ ទំព័រពត៌មានបច្ចេកវិទ្យារបស់ចក្រភពអង់គ្លេស បាន សរសើរ ចំពោះប្រព័ន្ធដំណើរការ របស់ទូរទស្សន៍សាមសុង QLED 8K នេះផងដែរ ដោយទទួលស្គាល់ថាវា មានសម្ថតភាពខ្ពស់ក្នុងការដំណើរការលើការផ្តល់ទិន្នន័យ ដ៏ធំសម្បូរបែបជាហេតុធ្វើឲ្យកម្រិតច្បាស់ របស់ ទូរទស្សន៍កាន់តែល្អឥតខ្ចោះ។ទូរទស្សន៍QLED 8K បានផ្តល់នូវបទពិសោធន៍ HDR (High Dynamic Range) ដ៏ល្អបំផុតដែលលោកអ្នកមិនធ្លាប់បានឃើញនៅក្នុងទូរទស្សន៍ណាមួយនៅឡើយរហូតមកដល់សព្វថ្ងៃនេះ។

 

បន្ថែមលើនេះទៀត គេហពំទ័រ HD Guru ដែលជាគេហទំព័រ ត្រួតពិនិត្យបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិក ក៏បានផ្តល់ពិន្ទ5/5 ទៅលើស្តង់ដារកម្រិតFullHDដែលមានភាពភ្លឺច្បាស់និងរស់រវើក ជាអ្វីដែលពួកគេចង់ បាន។ទូរទស្សន៍សាមសុង QLED8K បានផ្តល់នូវរូបនភាពដ៏ភ្លឺច្បាស់បំផុត ជាមួយបទពិសោធន៍ កម្រិត ពណ៌ខ្មៅដិត និងពណ៌ដ៏សម្បូរបែប   ដែលធ្វើឲ្យអ្នកអាច មើលឃើញយ៉ាងច្បាស់ ។ទស្សនាវដ្តី Forbes ក៏ បាន សម្តែងការចាប់អារម្មណ៏ផងដែរថា "ទោះបីជាទូរទស្សន៍ប្រភេទ 8K នៅមានកំរិតក៏ដោយ ប៉ុន្តែ pixels នៅតែរក្សាភាពច្បាស់របស់វា បានល្អណាស់ ពិតជាគួរអោយភ្ញាក់ផ្អើលជាខ្លាំង ចំពោះគុណភាពរូបភាព"។ សារពត៌មានបច្ចេកវិទ្យាដ៏ល្បីល្បាញ មួយផ្សេងទៀតដែលមានឈ្មោះថា Digital Trends ក៏បាននិយាយ ដែរ ថា នាពេលបច្ចុប្បន្ននេះ មិនមានទូរទស្សន៍ 85 inch ណាដែលល្អជាងនេះទៀតទេ នៅលើភពផែនដី។ ម្យ៉ាងទៀត នៅវេទិកា AVS ដែលជាវេទិកាធំជាងគេ ខាងត្រួតពិនិត្យសម្លេង និងវីដេអូ បានផ្តល់ពានរង្វាន់ ដល់ Q900R ហើយបាននិយាយថា "ប្រសិនបើអ្នកអាចមានលទ្ធភាព ដាក់វានៅក្នុងផ្ទះ វាជាការបង្ហាញ ដ៏ អស្ចារ្យមួយ ពីព្រោះជា Top Choice របស់វេបសាយ AVS សម្រាប់ឆ្នាំ 2018”។

ដកស្រង់ចេញពីhttp://cambo-report.com/article/14657