Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចុប្បន្ន​នេះ តើ​ឈីប​ដែល​ប្រើ​នៅ​លើ​ស្មាតហ្វូន​មាន​ប៉ុន្មាន​ប្រភេទ?

  • បោះពុម្ព

ធម្មតាទេ មនុស្សរស់នៅត្រូវការខួរក្បាល ចំណែកឯ បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិច ក៏ដូចគ្នាដែរ បើគ្មាន

ខួរក្បាលទេ វាក៏មិនអាចដំណើរការ សម្រាប់យើងប្រើប្រាស់បានដែរ។ ថ្ងៃនេះ ខ្ញុំនឹងរៀបរាប់ ក៏ដូចជាលើក យក ខួរក្បាលទាំងប៉ុន្មាន ដែលប្រើប្រាស់ នៅលើ ស្មាតហ្វូន មកនិយាយសិន សម្រាប់ខួរក្បាល ដែលបំពាក់ នៅលើ កុំព្យូទ័រផ្សេងៗទៀត ខ្ញុំនឹងផ្សាយចេញ នូវ ពេលក្រោយទៀត។

ងាកមកវិញ បើយើងក្រឡេកមកមើល ស្មាតហ្វូននាពេលបច្ចុប្បន្ននេះ គឺចេញច្រើនប្រភេទមែនទែន ហើយ ដូចដែលអ្នកទាំងអស់គ្នា ធ្លាប់បានដឹងខ្លះ កន្លងមកហើយនោះ គឺវាមានដូចជា iPhone (Apple), Samsung, Huawei, Sony, LG, Xiaomi, OnePlus, Meizu, OPPO, Vivo នៅមានជាច្រើនទៀត។ ក្នុងចំណោម ស្មាត ហ្វូនខាងលើនេះ ក៏មានខ្លះប្រើខួរក្បាល ដែលផលិតឡើង ដោយផ្ទាល់ខ្លួនដែរ និងខ្លះទៀត ប្រើខួរក្បាល ដែលផលិតដោយ ក្រុមហ៊ុន លក់តែខួរក្បាលតែម្តង។ ក៏ប៉ុន្តែអីទៅជា ខួរក្បាល ស្មាតហ្វូន?សម្រាប់ ពពួក ស្មាតហ្វូន គេហៅខួរក្បាលពួកវា ថាជា ឈីបសេត ឬឈីប (Chipset)។ នៅក្នុងនោះ Chipset ដែលត្រូវបាន យកមកប្រើ នៅលើស្មាតហ្វូនមាន ចំនួន ៦ ប្រភេទធំៗ ដូចជា៖

1. Exynos (Samsung)

នៅក្នុងឆ្នាំ 2018 នេះ Samsung បានវិវត្តជំនាន់របស់ ឈីប Exynos មកដល់ Exynos 9 Series ហើយ ដែល មាន លេខសំគាល់ 9810 ហើយស្មាតហ្វូនដែលមាន វាសនាប្រើវា មានដូចជា Galaxy Note 9, Galaxy S9/S9+ ។ សូមបញ្ជាក់តិច "Samsung ក៏មានម៉ូឌែលប្រើឈីប Snapdragon ផងដែរ តែម៉ូឌែលទាំងនោះ មានតែប៉ែកខាងអឺរ៉ុបតែប៉ុណ្ណោះ ហើយចំណុចដែលយើង អាចមើលដឹង គឺវាប្រើបាន តែស៊ីមមួយទេ"។

2. A Series (TSMC)

សម្រាប់ក្រុមហ៊ុន Apple មិនមានក្រុមហ៊ុន ផលិតដោយខ្លួនឯងនោះទេ ដោយឈីប ដែលប្រើសព្វថ្ងៃនេះ ត្រូវពឹងផ្អែក ទៅលើក្រុមហ៊ុន TSMC (តៃវ៉ាន់) ជាអ្នកផលិតអោយ។ កាលប៉ុន្មានឆ្នាំមុន Apple ក៏ធ្លាប់អោយ Samsung ផលិតអោយដូចគ្នា ដោយសហការជាមួយនឹង TSMC ដើម្បីផលិតអោយ គ្រប់ទៅតាម តម្រូវការ ទីផ្សារ។ នៅក្នុងឆ្នាំ 2018 នេះ Apple ក៏បានប្រើឈីប A Series ចុងក្រោយ ដែលផ្គត់ផ្គង់ដោយ TSMC ផង ដែរ នោះគឺ A12 Bionic ដែលយើងទើបនឹងបានឃើញ នៅលើ iPhone XS,iPhone XS Max និង iPhoneXR។

3. Snapdragon

Snapdragon មិនមែនជាក្រុមហ៊ុនទេ វាជាឈ្មោះឈីប សូមអ្នកទាំងអស់គ្នា កុំយល់ច្រលំទៀត។ ក្រុមហ៊ុន ដែល ផលិតឈីប Snapdragon នោះមានឈ្មោះថា Qualcomm ទៅវិញទេ ហើយវាគឺជាក្រុមហ៊ុន ផលិត ឈីបដ៏ធំមួយ ផ្គត់ផ្គង់សម្រាប់ ក្រុមហ៊ុនស្មាតហ្វូន ជាច្រើនមែនទែន សូម្បីតែក្រុមហ៊ុន Samsung មានរោង ចក្រផលិតឈីប ខ្លួនឯងហើយ ក៏នៅត្រូវការ Qualcomm អោយផលិតដូចគ្នាដែរ។ ហើយនៅក្នុងឆ្នាំ 2018 នេះ Snapdragon ក៏វិវត្តជំនាន់ មកជំនាន់ចុងក្រោយថ្មី មួយទៀត ដូចគ្នាដែរ គឺ Snapdragon 845 ... ទូរសព្ទ កំពូលៗ ចេញនៅក្នុងឆ្នាំ 2018 សុទ្ធតែបំពាក់វា មកជាមួយទាំងអស់ ដូចជា Note 9, Xperia XZ3,G7 ThinQ, Mi 8, Zenfone 5Z, OnePlus 6 និងផ្សេងៗច្រើនទៀត។

4. Kirin (Huawei)

Huawei ក៏មិនខុសពី Samsung ដែរ ផលិតខ្លួនឯងនៅឆ្លៀតអោយQualcommផ្គត់ផ្គង់អោយទៀត (សម្រាប់  តែទូរសព្ទ លំដាប់មធ្យមតែប៉ុណ្ណោះ)។ ហើយបើសម្រាប់ ឈីបដែលប្រើក្នុងឆ្នាំ 2018នេះគឺ Kirin970 ដែល យើងឃើញមាន នៅលើ P20 Pro ហើយ តែលេចឮតិចៗថា Mate 20 អាចនឹងឡើងដល់Kirin980 ចាំមើល  ទាំងអស់គ្នា។  

5. MediaTek

MediaTek នេះបើនិយាយអោយងាយយល់ គឺជាឈីបសម្រាប់ ទូរសព្ទបង្គួរចុះក្រោម តែក៏ជាក្រុមហ៊ុន ធំ មួយ ដែលបន្ទាប់ពី Qualcomm ដោយក្រុមហ៊ុនល្បីៗ មិនតិចទេ ដែលខ្ចីដៃក្រុមហ៊ុននេះ។ យើងក៏ធ្លាប់ ឃើញវាខ្លះដែរ ហើយ នៅលើស្មាតហ្វូន ដូចជា Acatel, BLU, Gionee, Acer Liquid...។

6. Intel (សម្រាប់ Intel មិនសូវរីកមុខមាត់ក្នុងទីផ្សារស្មាតហ្វូនទេ)


សរុបឡើងវិញទាំងនេះគឺជាឈីប(SOC)ធំៗដែលមានប្រើនៅក្នុងទីផ្សារស្មាតហ្វូនសព្វថ្ងៃនេះ។សង្ឃឹម ថាអត្ថបទនេះនឹងអាចជាចំណេះដឹងមួយផ្នែកតូចសម្រាប់គ្នាយើងដែលថ្មីនៅក្នុងពិភពបច្ចេកវិទ្យា ស្មាត ហ្វូនថាតើឈីបដែលប្រើនៅក្នុងSmartphoneសព្វថ្ងៃនេះ មានអ្វីខ្លះអ្នកណាជាផលិតឡើង ហើយមក ទល់ពេលនេះ វាមានដល់ជំនាន់ណាហើយ។ ជាបញ្ចប់ បើអ្នកទាំងអស់គ្នា មានមតិបន្ថែម អាចសរសេរ នៅខាងក្រោមនេះបាន!

ដកស្រង់ចេញពីhttp://cambo-report.com/article/14172