បណ្តាញសង្គម

ជប៉ុន​បង្កើត​សត្វ​ចិញ្ចឹម​យន្ត សម្រាប់​ជំនួស​ឲ្យ​សត្វ​ចិញ្ចឹម​ពិត!

ដូចយើងបានដឹងថា ប្រទេសជប៉ុនមានការជឿនលឿនខ្លាំងលើវិស័យបច្ចេកវិទ្យា ជាពិសេសការបង្កើត

គ្រឿងយន្តដែលមកជំនួស ការងារមនុស្សអញ្ចឹង គឺពួកគេអាចបង្កើតឡើងបានថ្មីជានិច្ច ទាល់តែប្រទេស ផ្សេងៗតាមលែងទាន់ ជាមួយគំនិតច្នៃប្រឌិតរបស់ពួកគេ។ មនុស្សយន្តដែលពួកគេបង្កើត ឡើងក៏មាន ច្រើន សណ្ឋានផងដែរ និងតម្រូវតាមគ្រប់អ្វីដែលមនុស្សចង់បាន។

ក្រុមហ៊ុនខ្លះផលិតមនុស្សខ្នាតធំ មានភាពឆ្លាតវៃ អាចរត់ អាចនិយាយឆ្លើយឆ្លង និងអាចម្រើការ មនុស្ស បាន រីឯក្រុមហ៊ុនខ្លះផលិតជាប្រភេទសត្វចិញ្ចឹមយន្តវិញ ដែលមិនសូវមានជាប្រយោជន៍អ្វីដែលទេ តែវា បង្កើតឡើងសម្រាប់ឲ្យគេស្រលាញ់ នឹងថែរក្សាវាតែម្តង។ មានអតីតអ្នក Developer ម្នាក់ឈ្មោះ Kaname Hayashi បានបង្កើតសត្វចិញ្ចឹមយន្តថ្មីមួយ ដែលមានរូបរាងដូចសត្វផេនឃ្វីន មានអាវច្រើនពណ៌សម្រាប់ ឲ្យសត្វយន្តនេះពាក់។ គាត់បានដាក់ឈ្មោះវាថា Lovot ដោយវាមានរូបរាងគួរឲ្យស្រលាញ់មែនទែន ភ្នែករបស់វាប្រែប្រួលតាមស្ថានការណ៍ជាក់ស្តែង តាមការបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល, អារម្មណ៍ភ័យខ្លាច និងប្រើភ្នែកស្រទន់ដើម្បីឲ្យអ្នកលើកវាបីទៀតផង។

នៅលើក្បាលរបស់វាបំពាក់មកជាមួយកាមេរ៉ាប៉ុន្មានគ្រាប់និង សេនស័រសម្រាប់អត្តសញ្ញាណរបស់មនុស្ស សូម្បីតែរន្ធស្រូបសម្លេងក៏មានដែរដើម្បីចាប់សម្គាល់សម្លេងរបស់មនុស្ស ជាពិសេសដឹងថានរណាជាម្ចាស់ វាផងដែរ។ភ្នែករបស់វាមាន6ប្រភេទអាចប្រែប្រួលបានតាមស្ថានការណ៍ ដូចយើងបានរៀបរាប់ខាងលើនេះ ។ខ្លួនរបស់វាក៏មានបំពាក់មកជាមួយមុខងាររំញោចដោយ យើងអាចចាក់ក្រឡេកវានឹងសើចភ្លាមហើយអង្អែលឲ្យវាដេកក៏បានដែរ។

កូនសត្វចិញ្ចឹមយន្តនេះមានដាក់ ឲ្យកុម្ម៉ង់នាពេលនេះនឹងដឹកទៅដល់នាដើមឆ្នាំ2019ខាងមុខជាមួយ តម្លៃ ខ្ទង់3,000$ក្នុងមួយគ្រឿង។ នេះជាតម្លៃមួយដែលថ្លៃនៅក្នុងស្រុកយើងតែវាអាចជាតម្លៃល្មមនៅឯ ប្រទេស ជប៉ុនព្រោះនៅស្រុកគេមានប្រាក់ចំណូលច្រើនជាងប្រទេសមួយចំនួន។

ដកស្រង់ចេញពីhttp://cambo-report.com/article/14866