បណ្តាញសង្គម

មុខងារ​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ដំបូង​គេ​របស់ Samsung គឺ​នឹង​មាន​នៅ​លើ Galaxy A10!

បើមើលទៅលើ ការលេចធ្លាយមួយនេះ គឺថាក្រុមហ៊ុន Samsung នៅតែស្ថិតនៅលើ ផែនការរបស់ខ្លួន

ដោយដាក់មុខងារ ឬបច្ចេកវិទ្យាថ្មីៗ ទៅលើស្មាតហ្វូនកម្រិតមធ្យម ត្រកូល A មុន ទើបបានយកមកដាក់ អោយស្មាតហ្វូនកំពូលៗ ដូចជាត្រកូល S និង Note តាមក្រោយ។ ការលេចធ្លាយនេះ បានបង្ហាញថា Galaxy A10 គឺជាស្មាតហ្វូនដំបូង របស់ក្រុមហ៊ុន Samsung ដែលត្រៀមនឹងបំពាក់ ដោយមុខងារ ស្កេន ម្រាមដៃ លើផ្ទៃអេក្រង់។

បើសិនជាយើងមើលទៅលើ Galaxy A7 ដែលមានកាមេរ៉ា 3 ជាលើកដំបូងរបស់ Samsung ហើយ Galaxy A9 ជាស្មាតហ្វូនដំបូងគេ លើពិភពលោក ដែលមានកាមេរ៉ា ដល់ទៅ 4 និងដោយឡែក ស្មាតហ្វូនត្រកូល S និង Note មានតែពីរប៉ុណ្ណោះ។ ដោយថ្មីៗនេះ Galaxy A8s ជាស្មាតហ្វូនដំបូង ដែលមានអេក្រង់ជា Infinity-O នៅខាងមុខ ដូច្នេះហើយ នាពេលអនាគត ស្មាតហ្វូនត្រកូល A ទាំងអស់ អាចនឹងទទួលបាន បច្ចេកវិទ្យាថ្មីៗមុនទើបបាន Samsung សម្រេចចិត្តដាក់ទៅលើស្មាតហ្វូនកំពូលៗរបស់ខ្លួន។ក្រៅពីអ្នក ចែក ចាយ ពត៌មានលេចធ្លាយ ជនជាតិចិន បានបង្ហាញថាក្រុមហ៊ុន Samsung កំពុងសិក្សាទៅលើ Galaxy A10 ដែលប្រើប្រាស់បច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ ហើយក៏បានរាយការណ៍មកទៀតថាSamsung ក៏កំពុង រៀបចំអោយស្មាតហ្វូន Galaxy ត្រកូលAមួយប្រើប្រាស់ដោយ Snapdragon845SoCផងដែរ។បើយោងទៅ តាមរបាយការណ៍ទាំងអស់នេះគឺបាននបង្ហាញថាGalaxyA10 នឹងអាចមានមុខងារ ស្កេនម្រាមដៃលើអេក្រង់ ហើយក៏អាចនឹង ប្រើប្រាស់ Snapdragon 845 SoC ថែមទៀតផង ប៉ុន្ដែពត៌មាននេះ មិនទាន់យកជាការ បាននោះឡើយ ដោយវាគ្រាន់ជាការលេចធ្លាយប៉ុណ្ណោះ។

សូមទស្សនាវីឌីអូខាងក្រោម

សរុបមកពួកយើងក៏សង្ឃឹមថានឹងមានពត៌មានឬក៏ភស្ភុតាងបន្ថែមទៀតអោយកាន់តែច្បាស់អំពីបច្ចេក វិទ្យា ស្កេនម្រាមដៃលើអេក្រង់ដំបូងរបស់ Samsung នៅលើស្មាតហ្វូន GalaxyA10 ដែលត្រូវបានរំពឹងទុកថា នឹង ចេញ ជាផ្លូវការ នៅឆ្នាំក្រោយ ប៉ុន្ដែពេលនេះ គឺស្ថិតនៅក្នុងការ ប៉ាន់ស្មានប៉ុណ្ណោះ។

ដកស្រង់ចេញេេពីhttp://cambo-report.com/article/14887