Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វត្តមាន Galaxy Note 10 ឆ្នាំ​ក្រោយ​នេះ អាច​នឹង​មាន​អេក្រង់​លាត​ធំ​ខ្លាំង​តែ​ម្តង!

  • បោះពុម្ព

ស្មាតហ្វូនស្ថិតក្នុងលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung មានតែ 2 ត្រកូលប៉ុណ្ណោះ រួមមានត្រកូល S

និងត្រកូលNoteដោយវាសុទ្ធសឹងជាប្រភេទទូរសព្ទបង្កើតមកមានរចនាបថរូបរាងបែបស៊ីវិល័យ អមដោយ លក្ខណៈសម្បត្តិពិសេសជាច្រើនទៅតាមជំនាន់នីមួយៗឯតម្លៃក៏ខ្ពស់ជាងគេផងដែរបើធៀបជាមួយ ស្មាត ហ្វូនGalaxyផ្សេងៗទៀត។ ចំនុចធំមួយ ដែលទូរសព្ទនេះ មិនដូចគ្នា គឺថា Galaxy Note-series មានភ្ជាប់ប៊ិច S-Pen មកជាមួយ ខណៈដែល Galaxy S-series មិនមានប៊ិចនោះទេ។

ជារៀងរាល់ឆ្នាំ Galaxy S-series គឺត្រូវបានខាង Samsung បង្ហាញវត្តមានមុន Galaxy Note-series រហូត ដោយព្រឹត្តិការណ៍ត្រកូល S ធ្វើឡើងក្នុងត្រីមាសទី 1 ឯព្រឹត្តិការណ៍ត្រកូល Note ធ្វើឡើងក្នុងត្រីមាសទី 3។ តួយ៉ាងសម្រាប់ត្រកូលSក្នុងឆ្នាំ2019ខាងមុខ  គឺជាខ្សែស្រឡាយ Galaxy S10 ដែលរហូតមកដល់ពេលនេះ  មានបណ្តាព័តមាន លេចធ្លាយជាច្រើន បានចុះផ្សាយ ដោយគេបានរំពឹងថា វានឹងបំពាក់ប្រភេទអេក្រង់ Infinity-Oរួចជាមួយលក្ខណៈសម្បត្តិផ្សេងៗដែលអាចនឹងកើតឡើង។ចំពោះខ្សែស្រឡាយS10 ត្រូវបានគេ រំពឹងថា សម្រាប់ម៉ូឌែល S10+ អាចនឹងមានអេក្រង់ធំ ជាងមុន ចន្លោះពី 6.4 អ៊ីញ ទៅ 6.6 អ៊ីញ ខណៈ Galaxy S9+ មានអេក្រង់ត្រឹម 6.2 អ៊ីញ។ ឯ Galaxy S10 វិញ អាចនឹងអេក្រង់ទំហំ 6.1 អ៊ីញ ខណៈម៉ូឌែល S9មានអេក្រង់ទំហំ5.8 អ៊ីញ ហើយចំពោះ Galaxy S10 Lite (ម៉ូឌែលទាបជាងគេ) អាចនឹងមាន អេក្រង់ទំហំ 5.75 អ៊ីញ។

ប៉ុន្តែនៅក្នុងពេលនេះយើងក៏ទទួលបានដំណឹងថ្មីប្រភព Ice Universe ដោយបង្ហើបរបាយការណ៍មួយពាក់ ព័ន្ធនឹងទំហំអេក្រង់របស់GalaxyNote10ដែលនឹងបង្ហាញវត្តមានក្នុងពាក់កណ្តាលឆ្នាំ2019 ខាងមុខដែរនោះ ។យោងតាមប្រភពបានអោយដឹងថាវត្តមានទូរសព្ទGalaxyNote10អាចនឹងអេក្រង់ លាត ធំខ្លាំង លើកដំបូង សម្រាប់ក្រុមហ៊ុនSamsungលោតដល់ទំហំ6.75អ៊ីញជាប្រភេទ New-Infinity ខណៈ ដែលទំហំអេក្រង់របស់ GalaxyNote9គឺត្រឹមតែ 6.4 អ៊ីញប៉ុណ្ណោះ។ ស្មាតហ្វូននេះ ត្រូវបានប្រភពដដែល បញ្ជាក់ថា អេក្រង់របស់វា នឹងលាតធំ កាត់បន្ថយគែមអោយនៅសល់ តិចបំផុត ទាំងចង្ការក្រោម និងផ្នែកខាងលើ។

សរុបមកនេះគ្រាន់តែជាចំនុចថ្មីមួយទាក់ទងនឹងម៉ូឌែលGalaxyNote10ជាមួយទំហំអេក្រង់លាតធំខ្លាំងប៉ុន្តែ យើងក៏មិនទាន់ហ៊ានសនិដ្ឋាន ដែរថាការលើកឡើងនេះអាចនឹងក្លាយជាការពិតឬអត់នោះឡើយ ព្រោះវា នៅចម្ងាយឆ្ងាយគួរសមទម្រាំប្រកាសចេញ។ចុះប្រិយមិត្តយល់យ៉ាងណាដែរប្រសិន Note 10 មានអេក្រង់ធំ ដូចរូបគម្រូ ខាងលើពិតមែន?

ដកស្រង់ចេញពីhttp://cambo-report.com/article/14895