Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Gigabyte បញ្ចេញ​លក់ Motherboard Z390 មាន​តម្លៃ​ក្បែរ​ពាន់​ដុល្លារ ដែល​មាន AIO ស្រាប់

  • បោះពុម្ព

Motherboard សម្រាប់យកទៅប្រើប្រាស់ជាមួយនឹងឈីប CPU ជំនាន់ទី 9 របស់ Intel

មានវត្តមានលក់ពាសពេញទីផ្សារ ស្រុកខ្មែរយើងហើយ ដែលប្រិយមិត្ត អាចស្វែងរកទិញបានទៅតាមម៉ាក តាមម៉ូឌែល រចនាបថ ពណ៌ មុខងារ តាមការចង់បាន និងការពេញចិត្ត របស់ខ្លួន ដោយវាមានតម្លៃ ទៅតាម គុណភាព និងមុខងារបន្ទាប់បន្សំ ផ្សេងៗទៀត។ យ៉ាងណាក៏ដោយ បើអ្នកមកមើល Motherboard របស់ ក្រុមហ៊ុន  Gigabyte មានឈ្មោះថា Aorus Xtreme Waterforce មួយនេះវិញ គឺថាមិនធម្មតា ជាមួយនឹងតម្លៃ ដែលលោតដល់ទៅ USD 899.99 ក្នុងគេហទំព័រ លក់ទំនិញ Online Newegg (មិនទាន់រាប់បញ្ចូលថ្លៃ ដឹក ជញ្ជូន) តែវាក៏មានអ្វី ដែលពិសេសសម្រាប់ តម្លៃក្បែរពាន់ដុល្លារ ដែលអាច Build ចេញជាម៉ាស៊ីន កុំព្យូទ័រ មួយរួចជាស្រេច នៅក្នុងទីផ្សារស្រុកខ្មែរ នាពេលបច្ចុប្បន្ន។

AorusXtremeWatforceគឺជាពពួក Motherboardបែប ATXគឺមានតែCase ធំៗប៉ុណ្ណោះទើបអាចដាក់វាចូល បាន អាចប្រើប្រាស់ជាមួយ CPU Intel ជំនាន់ទី 8 និងទី 9 បាន អមជាមួយនឹង រន្ធដាក់បន្ទះ RAM Quad Channelអាចដាក់ពេញបាន 4ដើមឡើងធំបំផុតដល់ 64GB ជាមួយនឹងមុខងារ Overclock សម្រាប់បង្កើន ល្បឿន  RAM។ ចំនែក GPU វិញ អាចប្រើប្រាស់ ក្រាហ្វិចកាតបាន 2 ដើម ក្នុងពេលតែមួយទាំង nVIDIA និងAMDនិងមានភ្ជាប់រួចជាស្រេចនូវរន្ធ PCIE សម្រាប់ SSD ជំនាន់ថ្មី បានចំនួន 3 ដើម ហើយអាចចង់ឡើង ជា Raid 0 បាន ដើម្បីទទួលបានល្បឿនលឿន ហួសនិស្ស័យ។ ចំនុចដូចបាន រៀបរាប់នេះ តាមការពិតទៅ មិនមែនជាចំនុចពិសេសដែលធ្វើឲ្យវាមានតម្លៃថ្លៃ បែបនេះនោះទេ តែអ្វីដែលធ្វើឲ្យវាពិសេស ប្លែកខុសគេគឺ AIO ដែលត្រូវបានភ្ជាប់មក រួចជាស្រេច អមមកជាមួយភ្លើង RGB 16.8 លានពណ៌ ដែល Motherboard ផ្សេងៗទៀត ពុំទាន់មាននៅឡើយ។

បន្ទះ AIO ដូចបានឃើញតាមរយៈរូបភាពខាងលើ គឺបញ្ចេញភ្លើង RGB ដែលអាចកំណត់បានតាមកម្មវិធី ហើយវាក៏មិនមែនភ្ជាប់មកជាមួយនឹងMotherboardស្រាប់ដែរគឺម្ចាស់របស់វាត្រូវតម្លើងខ្លួនឯង ដែលភ្ជាប់ មកក្នុងប្រអប់ស្រាប់ហើយត្រូវចាត់ចែងរៀបចំធុងទឹកតាមការគួរមានភ្ជាប់មកស្រាប់ តាមសៀវភៅណែនាំ។ AIO ដែលសម្រាប់ឲ្យចរន្តទឹក រត់ទៅវិញទៅមកមួយនេះ នឹងធ្វើការបន្ថយកម្ដៅ ទៅលើបន្ទះឈីបធំៗ 2 គឺ CPUនិងIntelZ390Chipsetដោយការធ្វើបែបនេះវាមើលទៅប្លែកហើយអស្ចារ្យ សម្រាប់អ្នកដែលចង់លេង ស្ទីលភ្លើងក្នុងCaseកប់ៗ តែក៏ត្រូវចំនាយប្រាក់ ច្រើនទៅលើការធ្វើ Water block ដើម្បីរត់ខ្សែ តាមតម្រូវការ ជាក់ស្ដែងផងដែរ។

ចុងក្រោយគេសម្រាប់រន្ធ I/O ខាងក្រោយវិញរួមមានដូចជា៖

• SMA Antena សម្រាប់ដាក់អង់តែន WiFi និង Bluetooth

• Thunderbolt 3

• USB 3.1 Gen 2 x 4

• USB 3.1 Gen 1 x 2

• USB 2.0 x 2

• HDMI 1.2 x 1

• RJ45 x 1

• រន្ធកាស និងរន្ធ Mic

សម្រាប់លក្ខណៈសម្បត្តិសំខាន់ៗ និងពិសេសៗផ្សេងទៀត ដូចជាចំនូនរន្ធ SATA 6, ឌុយសម្រាប់ភ្ជាប់ទៅ កង្ហារ ឌុយសម្រាប់ភ្ជាប់ ទៅកាន់ភ្លើង LED រន្ធតំណrភ្ជាប់មុខ ។ល។ អ្នកអាចចូលមើលលម្អិត តាមរយៈគេ ហទំព័រ Gigabyte បាន។ សម្រាប់ទីផ្សារស្រុកខ្មែរ បើសួរថាតើវាអាច នឹងមកដល់នៅពេលណានោះ វា     ពិបាកបន្តិច ព្រោះផលិតផលថ្លៃ បែបនេះ គឺពិបាករកម្ចាស់បន្តិច ម្យ៉ាងតម្លៃ US 899.99 នៅខ្មែរយើង គឺពិតជាថ្លៃ ដោយគ្រាន់តែគិតទៅលើ តម្លៃខ្លួន Motherboard តែមួយគត់ ម្យ៉ាងបើដល់ខ្មែរ ក៏អាច ថ្លៃ ជាង នេះទៀតផង។

ដកស្រង់ចេញពីhttp://cambo-report.com/article/14891