បណ្តាញសង្គម

លេចចេញ​ទិន្នន័យ​ដំបូង​នៃក្រាហ្វិច RTX ជំនាន់ថ្មី​សម្រាប់ Gaming Notebook លឿន​ជាង GTX 1080 ទៅ​ទៀត

ក្រាហ្វិចសម្រាប់ប្រើប្រាស់នៅលើម៉ាស៊ីន Laptop ដើម្បីលេងហ្គេមជំនាន់ថ្មី

នឹងបន្តប្រើប្រាស់ឈ្មោះRTXដូចទៅនឹងក្រាហ្វិចកាតនៃម៉ាស៊ីនDesktopដែរ ដែលវាត្រៀមនឹងវាយលុក ចូល ក្នុងទីផ្សារនាឆ្នាំ2019ខាងមុខនេះដោយនឹងបង្ហាញខ្លួនក៏ដូចជាប្រកាសឲ្យដឹងអំពីលក្ខណៈសម្បត្តិ នៅក្នុង ព្រឹត្តិការណ៍CESនាខែមករាខាងមុខ។មកដល់ចុងខែធ្នូឆ្នាំ2018នេះទីបំផុតយើងទទួលបានព័ត៌មាន បែក ធ្លាយដែលនិយាយអំពីការមកដល់នៃក្រាហ្វិចកាតជំនាន់ថ្មីនេះហើយដោយការបែកធ្លាយនេះ គឺជាការ លេច ចេញនូវ RTX 2060, RTX 2070, RTX 2080 និង RTX 2080 Ti។

ជាមួយនឹងព័ត៌មានបែកធ្លាយនៃក្រាហ្វិចកាតជំនាន់ថ្មីសម្រាប់ម៉ាស៊ីនLaptopឆ្នាំក្រោយនេះ វាត្រូវបានលេច ចេញតាមរយៈការធ្វើតេស្ដកម្លាំងRTX2070Max-Qក្នុងហ្គេមFinalFantasyXV ដោយពិន្ទុទទួលបាន គឺជាអ្វី ដែល Gamer រំពឹងទុក ព្រោះវាទទួលបានពិន្ទុខ្ពស់ដល់ទៅ 3080 យកឈ្នះក្រាហ្វិចកាត AMD VEGA 64 របស់ AMD ទៅទៀត ហើយក៏យកឈ្នះក្រាហ្វិច GTX 1080 ផងដែរដូចរូបភាពបង្ហាញខាងក្រោមនេះ។ ក្រាហ្វិចកាតមួយនេះក៏ត្រូវបានរាយការណ៍មកថា នឹងមាន CUDA Core ចំនួន 2304 មានល្បឿន Memory Clock 1300MHz និងប្រើប្រាស់មេម៉ូរី GDDR6 ល្បឿនលឿនដំបូងគេនៅលើម៉ាស៊ីន Laptop ដែលមានទំហំ VRAM 8GB។

ជុំវិញការបែកធ្លាយនេះផងដែរក៏បានរំលេចមកជាមួយនឹងលក្ខណៈសម្បត្តិបន្ទាប់បន្សំផ្សេងៗទៀតនៃខ្សែ ស្រ ឡាយ RTX 20 Series ដូចខាងក្រោមនេះ៖

នេះគឺជាដំណឹងដែលយើងទទួលបាន ហើយក៏បានបង្ហាញឲ្យយើងបានដឹងខ្លះៗ អំពីការរំពឹងទុក ដែលអាច នឹង កើតមានឡើងនៅឆ្នាំក្រោយនេះ ដូច្នេះសម្រាប់អ្នកលេងហ្គេមនៅលើម៉ាស៊ីន Laptop នឹងទទួលបាន ល្បឿន ក្រាហ្វិចកាន់តែប្រសើរ ដែលប្រើ Combo គ្នាជាមួយនឹង CPU ជំនាន់ទី 9 ដែលនឹងធ្វើឲ្យការលេង ហ្គេម កាន់តែទទួលបាន fps ខ្ពស់ជាងជំនាន់មុន។ ខេមបូរីផត នឹងចេញផ្សាយព័ត៌មានបន្ថែមអំពីក្រាហ្វិច សម្រាប់ Laptop នេះនៅពេលដំណឹងថ្មីៗធ្លាក់មកដល់!

 

ដកស្រង់ចេញពីhttp://cambo-report.com/article/14899