Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទម្លាប់​ល្អ ៥ យ៉ាង​របស់​អ្នក​បើកបរជួយ​ឲ្យ​ប្រើប្រាស់​រថយន្ត​បាន​យូរ​អង្វែង

  • បោះពុម្ព

ជាការពិតណាស់ ការប្ដូរប្រេងម៉ាស៊ីនជាប្រចាំ ការថែទាំ និងជួសជុលទាន់ពេលវេលាអាចជួយឲ្យរថយន្តមានអាយុកាលប្រើប្រាស់យូរអង្វែង។

ប៉ុន្តែអ្នកបើកបរមួយចំនួនភ្លេចគិតថាឥរិយាបថនិងរបៀបក្នុងការបើកបររបស់ខ្លួន ក៏ជាកត្តាសំខាន់បំផុត មួយទៀតជួយឲ្យរថយន្តប្រើបាន និងអាចជួយសន្សំសាំង និងថ្លៃចំណាយចូលជាងផងដែរ។ថ្ងៃនេះ Sabay សូមនាំយកនូវទម្លាប់៥យ៉ាងរបស់អ្នកបើកបរដែលធ្វើឲ្យរថយន្តប្រើប្រាស់បានយូរស៊ីសាំងតិច និងមិនងាយ ខូច ដូចជា ៖

១. បើកបរថ្នមៗ ពេលទិញរថយន្តថ្មី

បើសិនជាអ្នកទិញរថយន្តថ្មីគាស់កេះតែម្ដងក្នុងអំឡុងប្រមាណ១៦០០គ.មដំបូង អ្នកគួរបើកបរក្នុងល្បឿន ខ្ពស់ បំផុត ត្រឹម ១២០ គ.ម/ម៉ បានហហើយ។ ឯល្បឿនរង្វិលជុំរបស់ម៉ាស៊ីន ក៏មិនត្រូវឲ្យលើសពី ៣៥០០ ជុំក្នុងមួយវិនាទីដែរ(RPM)។ម៉ាស៊ីនរថយន្តថ្មីត្រូវការឲ្យស៊ីឡាំងនិងគ្រឿងដទៃនៅខាងក្នុងនោះ រត់ឲ្យបាន ថ្នឹកនិងស៊ីសង្វាក់គ្នា។បើសិនជាអ្នកបើកបរក្នុងល្បឿនលឿនខ្លាំងពេកក្នុងអំឡុងពេលដំបូង វាអាចធ្វើឲ្យស៊ី ឡាំងម៉ាស៊ីននិងក្បាលរបស់វាដំណើរការមិនបានល្អអាចធ្វើឲ្យស៊ីសាំងជាងធម្មតាជាប់ជាលំដាប់ និងឆាប់ ឡោកម៉ាស៉ីន។មួយទៀតពេលទិញរថយន្តថ្មីអ្នកគួរប្រើប្រាស់ចង្កឹះលេខឲ្យបានសឹងគ្រប់លេខ និងមិនត្រូវ ជាន់ ហ្គ៊ែរឲ្យកប់ៗពេកទេ គួរប្ដូរពីយឺតទៅលឿន លឿនមកយឺត តែមិនត្រូវឲ្យលើស ១២០ គ.ម/ម៉ ឡើយ។

២.មិនបើកម៉ាស៊ីនត្រជាក់កប់លេខនៅពេលអាកាសធាតុក្ដៅខ្លាំង៖នៅពេលមេឃក្ដៅ អ្នកបើកបរពិតជា ពិបាកទ្រាំងនឹងភាពស្អុះស្អាប់ក្នុងរថយន្តហេតុនេះហើយទើបអ្នកបើកបរភាគ ច្រើនបើក ម៉ាស៊ីនត្រជាក់ កប់លេខតែម្ដង។ប៉ុន្តែនៅពេលដែលអ្នកធ្វើបែបនេះ ម៉ាស៊ីនរថយន្តរបស់អ្នក នឹងត្រូវធ្វើការ ខ្លាំង ជាង មុន ទ្វេរដងដោយត្រូវផ្ដល់ថាមពលសម្រាប់បម្លាស់ទីផងនិងកុំប្រែសស័រម៉ាស៊ីនត្រជាក់ពេញទំហឹងទៀត។សាក ស្រម៉ៃថាមេឃក្ដៅខ្លាំងនៅខាងក្រៅហើយម៉ាស៊ីនធ្វើការធ្ងន់ធ្ងរទៀតដូចនេះវានឹងធ្វើឲ្យគ្រឿងខាង ក្នុង ឆាប់ ខូចនិងលែងប្រើប្រាស់បានតែម្ដង។ប្រការល្អពេលលក្ដៅខ្លាំង គឺអ្នកគួរបើកម៉ាស៊ីនត្រជាក់ពីខ្សោយទៅ មធ្យមដោយស៊ូទ្រាំក្ដៅដំបូងបន្ដិចដើម្បីសម្រាលបន្ទុកម៉ាស៊ីន ក៏ដូចជាពន្យារអាយុកាលប្រើ ប្រាស់ របស់ រថយន្តផងដែរ។

៣. បើកបរក្នុងល្បឿនសមរម្យ

ចំពោះរថយន្តទូទៅល្បឿនត្រឹម៨០ទៅ៩០គ.ម/ម៉គឺជាល្បឿនសមរម្យបំផុតក្នុងការបើកបរ ព្រោះនៅក្នុង ល្បឿនត្រឹមប៉ុណ្ណេះម៉ាស៊ីនរថយន្តដំណើរការពេញកម្លាំងមិនប្រឹងពេកមិនខ្សោយពេកហើយអត្រាស៊ីសាំងក៏ទាបដែរ។

៤. ប្រើចង្កឹះលេខបានត្រឹមត្រូវ ៖ចំពោះអ្នកបើកបរថយន្តលេខស្វ័យប្រវត្តិ (អូតូ) មិនសូវមានបញ្ហាដូច អ្នកប្រើប្រាស់រថយន្តលេខដៃឡើយ។ ការប្រើប្រាស់រថយន្តលេខដៃ គួរតែដាក់ ឬដកលេខឲ្យត្រឹមត្រូវតាម ស្ថានការណ៍ និងល្បឿនរថយន្តក្នុងខណៈនោះ ដោយត្រូវសាងលេខនៅពេលត្រូវ ការល្បឿនបន្ថែម ឲ្យស្ទុះ ជាងមុន និងត្រូវដាក់លេខនៅពេលម៉ាស៊ីនចាប់ផ្ដើមរោទិ៍កន្ដ្រាក់នៅលេខទាប។សម្រាប់រថយន្តលេខអូតូ វិញ គឺនៅពេលប្ដូរចង្កឹះលេខពីថយក្រោយ R ទៅ បើកធម្មតា D (ឬក៏ L, 2, S…) នោះ អ្នកគួរតែឲ្យរថយន្ត ឈប់ ស្ងៀមសិន សឹមប្ដូរលេខ។ ធ្វើដូចនេះ ប្រអប់លេខរថយន្តរបស់អ្នកប្រើបានយូរ បន្ថយសម្ពាធម៉ាស៊ីន និងរក្សាអត្រាស៊ីសាំងឲ្យនៅទាប។

៥. មិនដាក់របស់ធ្ងន់ជាប់តាមរថយន្ត និងមិនសណ្ដោងវត្ថុធ្ងន់ខ្លាំង

និយាយដល់ចំណុចនេះ លើកលែងរថយន្តប្រភេទ Pick-Up និង SUV មួយចំនួនចេញ ដែលកម្លាំងរមួល ខ្លាំងសាកសមសម្រាប់ការដឹករបស់ធ្ងន់និងសណ្ដោងវត្ថុនានា។តែចំពោះរថយន្តធម្មតា ការសណ្ដោងវត្ថុធ្ងន់ ៗមិនមែនជារឿងល្អឡើយព្រោះម៉ាស៊ីនរថយន្តទាំងនោះត្រូវបានធ្វើឡើងមកសម្រាប់ដឹកអ្នកដំណើរ ដោយ វាមានកម្លាំងរមួលខ្សោយនិងថាមពលទាបសម្រាប់តម្រូវនឹងអត្រាស៊ីសាំងតិច។បើសិនជាអ្នក យករថយន្ តតួទាបប្រភេទ Sedan ទៅសណ្ដោងរថយន្តមួយទៀតនោះ ម៉ាស៊ីនរថយន្តត្រូវការធ្វើការឡើងខ្លាំង ៣ ទៅ ៤ដងធ្វើឲ្យវាឆាប់សឹករេចរឹលឡោកប្រើប្រាស់មិនបានយូរ។ រឹតតែយ៉ាប់យឺនទៅទៀតនោះ បើសិនជាអ្នក សណ្ដោងរបស់ធ្ងន់ឬផ្ទុកលើសទម្ងន់ កំណត់នៅលើផ្លូវរាងឡើងចុះ ទួលហើយមានគ្រលុកទៀតនោះ រថ យន្ត អ្នក ច្បាស់ជាចប់ហើយ។

ដំណឹងល្អ! ឥលូវនេះ ក្រុមហ៊ុន Toyota មានប្រូម៉ូសិនពិសេស [The Mystery Service Box] សម្រាប់ឱកាសឆ្លងឆ្នាំខាងមុខ ដល់អ្នកប្រើប្រាស់រថយន្ត Lexus និង Toyota ទាំងអស់មិនថាថ្មី ឬមួយទឹក ដោយផ្ដល់ការបញ្ចុះតម្លៃចាប់ពី ៥-៣០% លើសេវាកម្មថែទាំរថយន្ត (ប្ដូរប្រេង) ព្រមជាមួយការបញ្ចុះតម្លៃ ១០% លើការផ្លាស់ប្ដូរគ្រឿងបន្លាស់សុទ្ធ ១០០% សម្រាប់សេវាកម្មជួសជុលទូទៅ តោន និងបាញ់ថ្នាំ។ដោយឡែកនៅពេលអ្នកមកធ្វើសេវាកម្មថែទាំរថយន្ត(ប្ដូរប្រេង) អ្នកក៏ទទួលបានការពិនិត្យលើ ប្រព័ន្ធសុវត្ថិ ភាពឡានដល់ទៅជាង ៣០ចំណុច ដោយឥតគិតថ្លៃ។

ប្រញាប់ឡើង! ព័ត៌មានបន្ថែមពីប្រូម៉ូសិននេះ សូមទាក់ទង ៖

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1110741#utm_campaign=onpage