បណ្តាញសង្គម

ឡានបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់ Uber បាន​ត្រលប់​មក​វិញ​ហើយ!

បើនិយាយអោយស្រួលស្តាប់ទៅ សេវាកម្ម Uber គឺដំណើការ ទៅដូចការ រត់ម៉ូតូឌុបអញ្ចឹង ពោលនរណាក៏

អាច រត់ឌុបបាន ហើយអ្នកជិះអាច ហៅពេលណា ក៏បាន។ យ៉ាងណាមិញ វាទំនើបត្រង់ថា រាល់ការទំនាក់ ទំនង  និងប្រតិបត្តិនានា គឺធ្វើឡើងនៅលើ ទូរសព្ទដៃប៉ុណ្ណោះ។ ឧទាហរណ៍ថា អ្នកកំពុង តែនៅផ្សារ ទំនើប AEON ហើយស្វែងរកឡាន សម្រាប់ជិះ ទៅផ្ទះនោះ អ្នកគ្រាន់តែបើក កម្មវិធី Uber ឡើង ហើយវា នឹងស្វែង រក អ្នករត់តាក់ស៊ី ណាដែល នៅម្តុំនោះ តាមរយៈប្រព័ន្ធ GPS។

អ្នកណាក៏អាច រត់ឌុប បានដែរ ប្រសិនបើអ្នកមាន ពេលទំនេរ រឺមួយចង់ធ្វើ ការងារនេះ ជាប់ជា ប្រចាំក៏បាន មិនមានកុងត្រាការងារពិបាករឺត្រូវហ្វឹកហាត់អ្វីច្រើននោះទេ។ដំណឹងល្អមួយទើបតែចេញផ្សាយពី ឡានបើកបរដោយស្វ័យប្រវត្តិ(គ្មានមនុស្សបើក)របស់ក្រុមហ៊ុនUberបានត្រលប់មកវិញនិងបានធ្វើការបើកបរសាកល្បងលើផ្លូវសាធារណៈម្តងទៀតបន្ទាប់ពីមានបញ្ហាបុកសម្លាប់ អ្នកដំណើរកាលពីខែមីនា នៅតំបន់ Arizona សហរដ្ឋអាមេរិក។ការត្រលប់មកវិញនេះក្រុមហ៊ុននៅតែប្រើប្រាស់ឡានVolvo ដែលបំពាក់បច្ចេកវិទ្យារបស់ពួកគេដដែលដោយមានការអភិវឌ្ឍន៍កាន់តែប្រសើរជាងមុនហើយមានតែឡានចំនួន2ប៉ុណ្ណោះ ដែលបានចរាចរណ៍នៅតាមដងផ្លូវដោយឡែកនៅមានឡាននេះជាច្រើនគ្រឿងទៀតចតចោលក្នុងក្រុមហ៊ុន។ លើកនេះប្រហែលជាអាចជៀសផុតបញ្ហាបានច្រើនជាងមុនព្រោះការបើកបររបស់ឡាននេះត្រឹមតែល្បឿនកំណត់25ម៉ាលក្នុងមួយម៉ោងប៉ុណ្ណោះ។លើកនេះក៏មិនទុកឲ្យឡានបើកបរតែឯងដែរគឺនៅក្នុងឡានមួយមានអ្នកចាំមើលចំនួន 2 នាក់ទៀតផង។

សេវាកម្មរថយន្តតាក់ស៊ី Uber ធ្លាប់មានភាពល្បីល្បាញខ្លាំងនៅឯបណ្តាប្រទេសផ្សេងៗ ព្រោះក្រុមហ៊ុននេះ បានអនុញ្ញាតឲ្យអ្នកបើកបរតាក់ស៊ីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបើកបរបាន តែត្រូវមានការ ចុះ កិច្ចព្រមព្រៀងលើច្បាប់ផ្សេងៗជាមួយក្រុមហ៊ុនជាមុនសិន ដូច្នេះនេះជាចំនុចមួយ ដែលធ្វើឲ្យសេវា កម្មកាន់តែរីកចម្រើនព្រមទាំងទទួលទាំងអ្នកបើកបរជាស្រី្តនិងបុរស ប៉ុន្តែក្រោយមកមានបញ្ហាមួយ ចំនួន ទើបធ្វើឲ្យក្រុមហ៊ុនត្រូវលក់ភាគហ៊ុនរបស់ខ្លួន។

ដកស្រង់ចេញពីhttp://cambo-report.com/article/14879