Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple អាចនឹងមិនបោះបង់​ចោល​ម៉ូតឆក​ទ្រវែង​លើ iPhone លុះ​ដល់​ឆ្នាំ 2020 ឯណោះ!

  • បោះពុម្ព

អ្នកណាៗក៏ដឹងដែរថា iPhone X គឺជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុន Apple ដែលបានបំពាក់អេក្រង់លាតធំ

កាត់បន្ថយគែមអោយនៅសល់តិចនិងមានរំលេចម៉ូតឆកបែបទ្រវែងលើអេក្រង់ ផងដែរ។ ជាក់ស្តែង ចំពោះ ម៉ូតឆកបែបទ្រវែងលើអេក្រង់នេះត្រូវបានអ្នកប្រើប្រាស់ជាច្រើនសម្តែងការមិនពេញចិត្តនិងមិនយល់ថា ហេតុអ្វីបានជា Apple បង្កើតម៉ូតនេះឡើង ប៉ុន្តែវាបានក្លាយទៅជាចំនុចមួយ ដែលពេញនិយម សម្រាប់ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើន ដើម្បីចម្លងតាមព្រោងព្រាត តែម្តង។

ទូរសព្ទiPhoneXត្រូវបានប្រកាសចេញកាលពីខែកញ្ញាឆ្នាំ2017 មានម៉ូតកាមេរ៉ាភ្លោះខាងក្រោយ រាងបញ្ឈរ ស្ថិតនៅចំហៀងនិងមានលក្ខណៈសម្បត្តិល្អៗ បូករួមជាមួយបច្ចេកវិទ្យាទំនើបថ្មីជាច្រើន ហើយចំណែក ថ្ងាសឆកលើអេក្រង់នោះវិញជាកន្លែងបំពាក់នូវកាមេរ៉ាខាងមុខ អមជាមួយសេនស័រថ្មីចំនួន 2 ដោយមួយជា TrueDepth សម្រាប់ជំនួយ Portrait ហើយមួយទៀត ជាសេនស័រសម្រាប់ប្រើប្រាស់ Emoji និងមុខងារ Face ID អាចដោះសោរ តាមរយៈការសម្គាល់មុខ នោះ។ លុះបន្តមកដល់ខែកញ្ញា ឆ្នាំ2018 កន្លងទៅនេះ Appleបានបញ្ចេញស្មាតហ្វូន មានថ្ងាសឆកទ្រវែង ដូចមុនដដែលចំនួន3ម៉ូឌែលទៀត ជាកំណែអាប់ដេត បន្ថែម ពីទូរសព្ទ iPhone X រួមមាន iPhone XS, XS Max និង XR។

ចុះម៉ូតថ្ងាសឆកទ្រវែងនេះ នឹងបន្តដល់ពេលណាទៅ?

តាមពិត នេះជាសំណួរដែលប្រិយមិត្ត iOS ជាច្រើន ចង់ដឹងយូរមកហើយ ប៉ុន្តែមានចម្លើយ ត្រលប់មកវិញ សោះ តែយ៉ាងណា នៅក្នុងពេលនេះ ចម្លើយនៃចម្ងល់ ក៏ត្រូវបានបង្ហើបអោយដឹង ដើម្បីចំណាំទុក ផងដែ។ យោងតាមប្រភពពី Ice Universe បានបង្ហាញថា ក្រុមហ៊ុន Apple នឹងនៅតែរក្សារម៉ូតថ្ងាសឆកទ្រវែង លើ ទូរសព្ទ iPhone ជំនាន់ថ្មី ក្នុងឆ្នាំ 2019 ខាងមុខនេះ ដដែល មិនផ្លាស់ប្តូរឡើយ ប៉ុន្តែបើ ឈានដល់ឆ្នាំ 2020 ម៉ូតឆកនេះ អាចនឹងដកចេញពីខ្លួន iPhone ហើយ តែជំនួសដោយរចនាបថ ឬម៉ូតផ្សេងវិញ  អាចជាម៉ូត បំ ពាក់ កាមេរ៉ាមុខជាមួយសេនស័រ បង្កប់ក្នុងអេក្រង់តែម្តង។

សរុបមក នេះគ្រាន់តែជាការរំពឹងទុក និងសន្និដ្ឋានមួយប៉ុណ្ណោះ ដោយវាមិនមែនជាដំណឹងផ្លូវការនោះទេ ហើយការពិតយ៉ាងណា ក៏យើងមិនទាន់អាចបញ្ជាក់អោយប្រិយមិត្តទាំងអស់គ្នា បានដឹងនៅពេលនេះដែរ គឺមានតែរង់ចាំតាមដានបន្តទៀតទាំងអស់គ្នា។ ប៉ុន្តែបើវាក្លាយជាការពិត គឺមានតែត្រៀម ចិត្តទទួល យក ម៉ូតឆកទ្រវែងនេះ មួយឆ្នាំទៀតទៅ!

ដកស្រង់ចេញពីhttp://cambo-report.com/article/14906