Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឲ្យក្មេងៗពាក់ឧបករណ៍ VR ប្រយ័ត្នជួបរឿងទាំងនេះ

  • បោះពុម្ព

ឧបករណ៍ VR Headset អាចបង្ហាញទិដ្ឋភាពបែបសិប្បនិម្មិតនៅនឹងមុខអ្នកពាក់ ធ្វើឲ្យអ្នកពាក់មានអារម្មណ៍

ថាដូចនៅក្នុងទិដ្ឋភាពមែនទែនឧបករណ៍នេះ ក្មេងនឹងចូលចិត្តខ្លាំងសម្រាប់លេងហ្គេមនិងមើលវីដេអូកម្រិត ៣៦០ ដឺក្រេ។

ក្រុមហ៊ុនផលិតឧបករណ៍VRHeadsetភាគច្រើនកំណត់អាយុប្រើប្រាស់ចាប់ពី១៣ឆ្នាំឡើងទៅ។ក៏មាន ការណែនាំពីបញ្ហាទាក់ទងនឹងសុខភាព ដែរទើបមិនបណ្ដាលឲ្យចុករោយភ្នែក (ប្រឹងមើលកៀក) និង អាច បណ្តាលឲ្យឈឺក្បាលបាន។

  • ទិដ្ឋភាពសិប្បនិម្មិតអាចធ្វើឲ្យក្មេងៗមានរបួស ពីការធ្វើត្រាប់ ឬអនុវត្តតាមរូបភាពមិនពិត ពីកន្លែងឈរជាក់ស្តែង។
  • ធ្វើឲ្យក្មេងៗមានអារម្មណ៍វិលមុខ ឬឈឺក្បាល ដោយឃើញវត្ថុធាតុពីចម្ងាយនៅលើអេក្រង់តូចមួយ។ 
  • មិនខុសគ្នានឹងការសម្លឹងមើលទូរទស្សន៍ ឬលេងហ្គេមធម្មតានោះទេ ទិដ្ឋភាពនៅខាងមុខនោះអាចប៉ះពាល់ដល់កែវភ្នែកបាន អាចថាប្រឹងមើលកៀកពេក។ចំពោះការណែនាំ គួររង់ចាំឲ្យក្មេងៗដល់វ័យជំទង់ទើបអាចប្រើប្រាស់បាន ហើយកំណត់ពេលវេលាប្រើប្រាស់ឲ្យបានត្រឹមត្រូវកុំយូរពេក៕

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1110099#utm_campaign=onpage