Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​ជា​ចំណុច​ពិសេស ដែល​ជួយ​អោយ​ទូរ​ទឹកកក សាមសុង មាន​ការ​ចាប់​អារម្មណ៍​ច្រើន

  • បោះពុម្ព

យោងទៅតាម ប្រភពពត៌មានពីក្រុមហ៊ុន បានឲ្យដឹងថា ទូរទឹកកក Samsung ម៉ូដែល RH58K6687SL/ST

គឺជាម៉ូដែលមួយ ដែលមានការគាំទ្រច្រើន ពីសំណាក់អតិថិជនក្នុងឆ្នាំ 2018 នេះ ដោយផ្នែកលើ 6 ចំនុច ពិសេសៗ ដូចខាងក្រោម៖

1. Water Dispenser អ្នកអាចយកទឹកញាំបានយ៉ាងងាយ ដោយមិនចាំបាច់បើកទ្វារទូរទឹកកក នាំឲ្យ ខាតភ្លើងធ្វើអី។ ទីតាំងកន្លែងចុចទឹក នៅផ្នែកខាងមុខ និងទាបល្មមត្រឹមចង្កេះ ងាយស្រួលចុចយកទឹក និងមិនចាំបាច់ ឱននាំឲ្យចុក ឬឈឺខ្នង ឈឺចង្កេះនោះទេ។

2. Auto Ice Maker គឺជាមុខងារផលិតទឹកដោយស្វ័យប្រវត្តិដែលភ្ជាប់មកជាមួយពីរមុខងារគឺ Ice Cubed និង Crushed Ice មានទីតាំងនៅជាមួយ Water Dispenser ដែរ។ សម្រាប់ Ice Cubed វាផលិតទឹកកកដុំ និង Crushed Ice សម្រាប់ធ្វើឲ្យទឹកកក ដុំទៅជាម៉ត់។ ឃើញទេ! មានទូរទឹកកក សាមសុង ពិតជាចំនេញ និង អស្ចារ្យមែន មិនបាច់ចំណាយលុយ ទៅទិញទឹកកក ខាងក្រៅនាំឲ្យហត់ ហើយខាត ពេលធ្វើអី?

3. Metal Cooling គឺជាបន្ទះលោហៈរក្សាជាតិត្រជាក់ មាននៅជាប់ផ្នែក ខាងក្នុងទូរទឹកកក និងនៅ ជាប់ ទ្វារ ដែលបំពេញជាតិត្រជាក់ ដែលបាត់បង់បាន យ៉ាងឆាប់រហ័ស នៅពេលដែលលោកអ្នក បើកទ្វារ ទូរទឹក កកម្តងៗ។ វាបានផ្តល់ទំនុកចិត្តខ្ពស់ ដល់អតិថិជន នៅពេលប្រើប្រាស់ ប្រៀប បាននឹងទូរទឹកកក ដ៏ជំនាញ ក្នុងការ រក្សាជាតិត្រជាក់ និងសន្សំសំចៃភ្លើង អគ្គិសនីកម្រិតខ្ពស់។

4. Food Show Case បច្ចេកវិទ្យាថ្មី ទំនើប ភាពសន្សំសំចៃខ្ពស់ គឺទ្វារពីរជាន់ របស់ទូរទឹកកក សាមសុង ដោយទ្វារទីមួយ សម្រាប់បើកយកម្ហូមអាហារ តាមធម្មតា មានទំហំធំ។ រីឯទ្វារទីពីរ គឺបំពាក់នៅផ្នែក ខាង ក្រៅ និងមានទំហំ តូចជាងទ្វារទីមួយ ដើម្បីផ្តល់ភាព ងាយស្រួលក្នុងការដក ឬដាក់ម្ហូបអាហារ ឬរបស់របរ ដែលយើងត្រូវការ ប្រើញឹកញាប់។ ពេលដែលយើង បើកទ្វាទីពីរប្រើ ភាពត្រជាក់ មិនសូវជះមក ខាងក្រៅ ទេ ជាហេតុធ្វើអោយ វាមានសមត្ថភាព ក្នុងការសន្សំសំចៃ អគ្គិសនីខ្ពស់។

5. Anti-Bacterial Protector ទូរទឹកកកសាមសុងបានបំពាក់ប្រព័ន្ធការពារ មេរោគ ដែលមាន ប្រ សិទ្ធ ភាព ខ្ពស់ដល់ទៅ ៩៩.៩%។ កង្ហារនៅផ្នែកខាងក្នុង វិលបញ្ចេញខ្យល់ រំងាប់បាក់តេរី កាត់បន្ថយ ក្លិន សា យភាយ និងធានាឲ្យបានថា មិនមានបាក់តេរី ឬក្លិនមិនល្អ នៅទំជាប់អាហារ ក្នុង ទូរ ទឹកកក។ ដោយសារ តែវាមានផ្ទុក នូវសារធាតុ Fiber និងតម្រងកំចាត់ក្លិន ដើម្បីលុបបំបាត់ក្លិន អាហារ និងសារធាតុ បាក់តេរី ផ្សេងៗ ដែលនាំឲ្យប៉ះពាល់ ក្លិនអាហារ។

6. Door Alarm មុខងារមួយនេះមានសារៈសំខាន់ក្នុងការ សន្សំសំចៃអគ្គិសនី។ ប្រសិនបើយើងភ្លេច បិទ ទ្វារ ទូរទឹកកក វានឹងផ្តល់សញ្ញា ជាសម្លេងឲ្យយើងបានដឹង។

ដូចនេះ បើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ អាចស្វែងរក និងជាវបាន នៅតាមបណ្តា ហាងលក់ គ្រឿងអេឡិចត្រូនិច ដែលជាតំណាងចែកចាយ បន្តពីក្រុមហ៊ុន Samsung។ សម្រាប់ព័ត៌មាន បន្ថែមទៀត សូមទំនាក់ទំនង ទៅកាន់ផេក Samsung Cambodia !

ដកស្រង់ចេញពីhttp://cambo-report.com/article/14380