បណ្តាញសង្គម

ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4 way Cassette កំពុង​តែ​មា​ន​ការ​ពេញ​និយម​ខ្លាំង​ទាំង​ក្រៅ និង​ក្នុង​ប្រទេស!

ដោយយោងតាមព័ត៌មាន ដែលទទួលបានពីការិយាល័យកណ្តាល ក្រុមហ៊ុនសាមសុង ដែលបានចុះ ផ្សាយ

នាពេលថ្មីៗនេះថា៖ ភ្នាក់ងារបច្ចេកវិទ្យា និងស្តង់ដាររបស់ប្រទេសកូរ៉េ បានរៀបចំពិធី ប្រគល់រង្វាន់មួយ ដើម្បី ទទួលស្គាល់ពីបច្ចេកវិទ្យាថ្មី នឹងល្អឥតខ្ចោះ។ នៅក្នុងព្រឹតិ្តការណ៍នេះដែរ ក្រុមហ៊ុនអេឡិចត្រូនិក យក្សរបស់ សាមសុង ទទួលបានវិញ្ញាបនប័ត្រ  (NET) ក្នុងព្រឹតិ្តការណ៍ ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ 2018 សម្រាប់ ផលិត ផល ម៉ាស៊ីនត្រជាក់របស់ខ្លួនម៉ាក Samsung 360 Cassetteនិង Wind-free 4 way Cassette ដែលមានបំពាក់ បច្ចេកវិទ្យា យ៉ាងទំនើបគឺ  Wind-Free Cooling   និងមានសមត្ថភាព នៃដំណើរការរបស់ ម៉ាស៊ីន ដែលធានាលើ ការអនុវត្ត ហើយអាចជឿទុកចិត្ត។

ម្យ៉ាងវិញទៀត អគារដ៏ល្បីឈ្មោះរបស់កូរ៉េ LEGO ក៏បានជ្រើសរើស នូវម៉ាស៊ីនត្រជាក់សាមសុង ដែលមាន កំរិតត្រជាក់រហូតដល់ 360ដឺក្រេ  ដើម្បីផ្តល់ជូននូវ ភាពត្រជាក់ដែលមានការ ច្នៃប្រឌិតខ្ពស់នៅផ្ទៃខាងក្នុង និងមានប្រសិទ្ធភាពបំផុត។ មូលហេតុដែល LEGO ធ្វើការជ្រើសរើស យកម៉ាស៊ីនត្រជាក់ Samsung 360 Cassetteនិង Wind-free 4 way Cassette  សម្រាប់អាគាររបស់ខ្លួន ព្រោះចង់កែលំអ ប្រពន្ធ័ម៉ាស៊ីន ត្រជាក់ អោយ មានភាពប្រសើរឡើង ហើយធានាបាននូវការ រក្សាហេដ្ឋារចនាសម្ពន័្ធ ឲ្យនៅតែមាន សោភ័ណ្ឌភាព ស្រស់ស្អាតជានិច្ច។ បន្ថែមលើនេះទៀត នាពេលថ្មីៗនេះ ក្រុមការងារ RHQ CMI បានដាក់ភ្នាក់ងារដើម្បី ស្ទាប ស្ទង់មតិលើផលិតផល ដែលមានបំពាក់បច្ចេកវិទ្យា Wind-free មួយនេះនៅលើទីផ្សារ ក្នុងប្រទេសថៃ និងប្រទេសភីលីពីន លើគោលដៅចំបងពីរផ្នែក គឺ អ្នកប្រើប្រាស់ចុងក្រោយ និង អ្នកផ្សព្វផ្សាយ។

ក្រោយពីចុះស្រង់សតិហើយ និងមានការពិភាក្សាជាមួយក្រុម (FGD) គេសង្កេតឃើញថា ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4way Cassette កំពុងតែមានការពេញនិយមខ្លាំង ដោយសារតែ Good Sleep Mode with Wind-Free Cooling គឺជាមុខងារស្វ័យប្រវត្តិ ដែលអាចជួយសម្រួល ដល់ការ គេង របស់អ្នក ប្រកបដោយផាសុកភាព។ នេះជាដំណើរការរបស់ មុខងារមួយនេះ៖
  ១. ក្នុងកំឡុងពេល ១ម៉ោងដំបូង ពេលដែលអ្នកគេងលក់ នោះសីតុណ្ហភាពនឹងធ្លាក់ចុះ ដោយស្វ័យប្រវត្តិ។

  ២. នៅពេលដែលអ្នក ប្តូរទៅជាការគេងនៅ ពេលយប់ជ្រៅនៅចន្លោះម៉ោងពី 2 ទៅ 7 ម៉ោងនោះសីតុណ្ហភាព នឹងកើនឡើងបន្តិចម្តង ៗ និង រក្សានៅសីតុណ្ហភាពដែល ធ្វើអោយអ្នកគេងលក់ស្រួល និងគ្មានការរំខាន ដោយភាពត្រជាក់ខ្លាំង។
  ៣. មួយម៉ោងមុនពេលភ្ញាក់ពីគេង នោះសីតុណ្ហភាពវា នឹងកើនឡើងបន្តិចម្តង ។

សម្រាប់ប្រទេសកម្ពុជាទៀតសោត អគារ Keystone Premium ដែលមានទីតាំងស្ថិតនៅលើផ្លូវនរោត្តម រាជ ធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4 Cassette មុនដំបូងគេ បង្អស់ និងមានចំនួនរហូតដល់ ៤៥៧គ្រឿង។ ការជឿទុកចិត្តត្រូវបានផ្តល់ឲ្យដោយ គុណភាពតម្លៃ សមត្ថ ភាព និងការរចនាដែលមើលទៅគ្មានទាស់ភ្នែក។

សូមទស្សនាវីឌីអូខាងក្រោម៖

ដកស្រង់ចេញពីhttp://cambo-report.com/article/14687