បណ្តាញសង្គម

DJI បញ្ចេញ Drone ថ្មី បំពាក់កាមេរ៉ា​ពីរ​គ្រាប់ តែមិនមែន​សម្រាប់​អ្នក​ប្រើធម្មតា​ឡើយ!

កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះក្រុមហ៊ុនផលិត Drone ដ៏ល្បីល្បាញជាងគេបំផុតមួយក្នុងពិភពលោក

បានប្រកាសចេញជាផ្លូវការនូវម៉ាស៊ីន Drone ហោះលើមេឃម៉ូឌែលថ្មីមួយផ្សេងទៀត ដែលមានឈ្មោះ ហៅ ជាផ្លូវការថា Mavic 2  Enterprise Dual ជា  Drone មានរូបរាង និងរចនាបថស្រដៀងទៅនឹង  Drone ផ្សេងៗ ទៀតដែរ តែវាមិនមែនសម្រាប់មនុស្សទាំងអស់គ្នានោះទេ គឺវាបង្កើតឡើងសម្រាប់ទីផ្សារ សហគ្រាសធំៗ ដែលមានតម្រូវការទៅលើការពិនិត្យមើលទៅលើកំដៅពីលើអាកាស។

Mavic 2 Enterprise Dual គឺជា Drone បង្កើតឡើង ភ្ជាប់មកជាមួយនឹងកាមេរ៉ាពីរគ្រាប់ ដែលកាមេរ៉ាទី 1 មានមុខងារកាត់បន្ថយរំញ័រ three-axis អនុញ្ញាតឲ្យ Drone មួយនេះរក្សាវីដេអូបាននឹងល្អ អាចថតបាន ដល់កម្រិត 4K ឬទម្លាក់កម្រិត Resolution ទាបជាងនេះតាមការកំណត់។ សម្រាប់កាមេរ៉ាទី 2 វិញ គឺជា កាមេរ៉ា ដែលមានសមត្ថភាពពិសេស ក្នុងការវាស់កម្ដៅ  (Thermal MicroCamera) ដែលបង្កើត ឡើង ក្រោមកិច្ចសហការរវាង DJI និង FLIR ផ្ដល់នូវការត្រួតពិនិត្យទៅលើកម្ដៅបានល្អទៅលើវត្ថុ ទីតាំង ឬអ្វីៗ ផ្សេងទៀតតាមការគួរ។ ការប្រើប្រាស់  Drone  ដែលមិនមែនបង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ទូទៅ បែបនេះ គឺជារឿងថ្មីមួយសម្រាប់ប្រិយមិត្តភាគច្រើន ព្រោះវាអាចហោះមើលទៅលើទីតាំងខ្ពស់ៗ ដោយ ពុំចាំបាច់ប្រើប្រាស់កម្លាំងមនុស្ស ថែមទាំងធានាទៅដល់សុវត្ថិភាពផងដែរ ដូចជាអគារខ្ពស់ៗ ដែល អាច ហោះថតមើលពីកម្ដៅនៃអគារ និងអ្វីដែលពិសេសបំផុតនោះគឺការជួយសង្គ្រោះនៅពេលមានភ្លើងឆេះ ដែល វា អាចវាស់ដឹងពីចម្ងាយ ដែលធ្វើឲ្យប៉ះពាល់ដល់តួខ្លួននៃ Drone ទាំងមូល ជាមួយនឹងសេនស័រវាស់ចម្ងាយ និងមុខងារ AirSense ធានាទៅដល់ការហោះហើរកាន់តែមានសុវត្ថិភាព ដូច្នេះក្រុមពន្លត់អគ្គីភ័យ អាចប្រើប្រាស់ Mavic 2 Enterprise Dual មួយនេះ ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ នៅពេល មាន ហានិភ័យកើតមានឡើងជាយថាហេតុ ដោយប្រាប់ជាដំណឹងឲ្យបានដឹងថានៅចំនុចណាកំពុងមានមនុស្ស ដែលកំពុងជាប់គាំង ។ល។ ដើម្បីឲ្យក្រុមជំនាញចូលទៅដល់ទីតាំងកើតហេតុ ដើម្បីជួយសង្គ្រោះជាដើម។

Mavic 2 Enterprise Dual មានកង្ហារបួន ងាយស្រួលទុកដាក់ អាចតភ្ជាប់បញ្ជាតាមរយៈស្មាតហ្វូនរត់ដោយ AndroidនិងiOSហើយអាចហោះបានក្នុងល្បឿនលឿនបំផុត 72 គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រយៈពេល 31នាទីនៃថ្មមួយគ្រាប់។ របៀបតម្លើង និងប្រើប្រាស់ ប្រព័ន្ធការពារដោយសេនស័រ ភាគច្រើន គឺដូចទៅនឹង Mavicផ្សេងៗទៀតដែរតែមុខងារដែលធ្វើឲ្យវាពិសេសគឺកាមេរ៉ាទី2អាចពិនិត្យមើលទៅលើកម្ដៅ ក៏ដូចជា មុខងារសុវត្ថិភាពដែលភ្ជាប់មកជាមួយវាស្រាប់។Droneមួយនេះចាប់ផ្ដើមចេញលក់នៅក្នុងទីផ្សារអាមេរិក មុនគេហើយក្នុងតម្លៃUSD2699ភ្ជាប់មកជាមួយឧបករណ៍បន្ទាប់បន្សំមួយឈុត និងបន្ថែមមកជា មួយ គ្រឿង បន្ទាប់បន្សំផ្សេងៗទៀតក្នុងតម្លៃUSD419 ដែលវាថ្លៃសម្រាប់ទីផ្សារស្រុកខ្មែរយើង។

ដកស្រង់ចេញពីhttp://cambo-report.com/article/14898