Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple ចេញលក់​ក្បាល​ឆ្នាំង​សាក​ល្បឿន​លឿន​សម្រាប់​សាក iPhone និង iPad ហើយ

  • បោះពុម្ព

មានការត្អូញត្អែមិនតិចនោះទេពីសំណាក់អតិថិជនរបស់ Apple ពិសេសអ្នកទិញ iPhone

ជំនាន់ថ្មីយកទៅប្រើប្រាស់ ជាមួយនឹងសមត្ថភាពអាចសាកថ្មល្បឿនលឿន តែអ្វីដែលពួកគេទទួល បាន ក្នុងប្រអប់ គឺជាដុំសាកថ្មធម្មតាប្រើប្រាស់រាប់សិបឆ្នាំមកហើយពី Apple ជាហេតុតម្រូវ ឲ្យពួកគេ ចំនាយ ប្រាក់ក្រៅបន្ថែមទៀត ដើម្បីទិញយកដុំសាកល្បឿនលឿនផ្សេងទៀតរបស់ Apple ឬម៉ាកជាច្រើន ដែល កំពុងមានវត្តមានក្នុងទីផ្សារ យកមកប្រើប្រាស់ ដើម្បីទទួលបានអត្ថប្រយោជន៍នោះ។ តែអ្វីៗអាច នឹង ប្រសើរជាងមុន ដោយសារតែ Apple ក៏បានស្វែងយល់ច្បាស់អំពីរឿងនេះដែរ ដោយកាលពីម្សិលមិញនេះ ក្បាលឆ្នាំងសាកល្បឿនលឿនមានកម្លាំង 18W បានប្រកាសចេញលក់ជាផ្លូវការ។

តាមការពិតទៅ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថា វាមិនមែនជាក្បាលឆ្នាំងសាក (Adapter) ដែលថ្មីស្រឡាងនោះទេ ផ្ទុយទៅវិញ វាគឺជាឆ្នាំសាក ដែលមកជាមួយនឹង  iPad Pro 2018 ត្រូវហើយ វាគឺជាដុំសាករបស់ iPad Pro 2018 មានន័យថា អ្នកអាចស្វែងរកទិញវាបានពី Apple ដោយពុំចាំបាច់ទិញ iPad ក៏បាន។ ក្បាលឆ្នាំងសាកថ្មល្បឿនលឿននេះ មានកម្លាំងសរុប 18W អាចផ្គត់ផ្គង់ចរន្តអគ្គិសនី បាន គ្រប់គ្រាន់ ដើម្បីដាក់ឲ្យមុខងារសាកថ្មល្បឿនលឿននៅលើ iDevice ដំណើរការ ដោយរួមបញ្ចូលដូចជា៖

•    iPhone 8

•    iPhone 8 Plus

•    iPhone X

•    iPhone XS

•    iPhone XS Max

•    iPhone XR

•    និង iPad Pro

ដុំសាកថ្មល្បឿនលឿននេះ ប្រើប្រាស់ឌុយ USB ប្រភេទ C បំបែកទៅជាឌុយ Lightning អាចយក ទៅ សាក ស្មាតហ្វូន Android បានផងដែរ បើមានដុយ Type C ទៅកាន់ Type C ដូចគ្នា គ្រាន់តែវាមិនអាចសាក ថ្ម លឿន តាមបច្ចេកវិទ្យាដែលមាននៅលើ Android តែវាពិបាកបន្តិចសម្រាប់អ្នកប្រើប្រាស់ iPhone ជំនាន់មុន ដែលមានឌុយ Lightning មានក្បាលជា USB A ហើយបំបែកមកឌុយ Lightning វិញ ព្រោះអ្នកមិនអាច ប្រើ ឌុយ USB ទូទៅរបស់ Apple ប្រើប្រាស់ជាមួយក្បាលឆ្នាំងសាកថ្មីនេះនោះទេ។ ម្យ៉ាងវិញទៀត ក្បាលឆ្នាំង សាក ល្បឿនលឿនមួយនេះ ក៏មិនបានបន្ថែមមកជាមួយឌុយ  USB បន្ថែមដែរ ហេតុនេះសម្រាប់តម្លៃ USD 29 អ្នកត្រូវចំនាយប្រាក់ក្រៅបន្ថែមទៀត ដើម្បីទិញឌុយ USB C ទៅកាន់ Lightning ក្នុងតម្លៃ USD 19

ដកស្រង់ចេញពីhttp://cambo-report.com/article/14753