Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

AirPods ជំនាន់ថ្មីអាច​បង្ហាញ​ខ្លួន​នៅ​ដើម​ឆ្នាំ 2019 ខាង​មុខ​នេះ ហើយ​អាច​​សាកថ្ម​ឥត​ខ្សែបាន

  • បោះពុម្ព

បើគិតមកទល់ពេលនេះ អស់រយៈពេល 2 ឆ្នាំហើយ ដែល AirPods ជាកាសស្ដាប់ត្រចៀកឥតខ្សែ

ស្ថិតក្រោម ស្លាកពាណិជ្ជនាម របស់ក្រុមហ៊ុន Apple ត្រូវបានចរាចរណ៍ចេញលក់ក្នុងទីផ្សារ ជាមួយតម្លៃ ដើម 159 ដុល្លារ ។ លុះមកដល់ឆ្នាំនេះ ក្នុងឱកាសប្រកាសចេញ iPhone ជំនាន់ថ្មី កាលពីថ្ងៃទី 12 ខែកញ្ញា កន្លង ទៅនោះ មានអ្នកគាំទ្រ និងប្រភពមិនតិចឡើយ ដែលបានរំពឹងថា Apple អាចនឹងបញ្ចេញវត្តមាន កាស AirPods  ជំនាន់ថ្មី ជាផ្លូវការ ប៉ុន្តែគ្រប់យ៉ាង ត្រូវបានរសាត់ទៅតាមខ្យល់អស់។

យ៉ាងណាមិញ កាលដែលយើងទាំងអស់គ្នា មិនបានឃើញវត្តមាន AirPods ជំនាន់ថ្មី ប្រកាសចេញមកនោះ មិនមែនមានន័យថា Apple មិនបញ្ចេញកាសនេះ ជាលើកទី 2 ឡើយ តែអាចមានហេតុផលណាមួយ ទើប ធ្វើអោយចំនុចនេះ ត្រូវបានពន្យាពេល ដោយក្នុងនោះ ក៏មានប្រភពមួយចំនួន បានលើកឡើងថា វាអាច មក ពី Apple មិនចង់សម្រុកចេញផលិតផលជំនាន់ថ្មីច្រើនពេក ក្នុងឆ្នាំតែមួយ។

ប៉ុន្តែថ្មីៗនេះ យោងតាមរបាយការណ៍មួយ ពីលោក Minh-Chi Kou ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូប ដោយបានធ្វើការបង្ហាញក្តីរំពឹង សារជាថ្មីម្តងទៀត ជាមួយការលើកឡើងថា ក្រុមហ៊ុន Apple អាចនឹង បញ្ចេញកាស AirPods ជំនាន់ថ្មី នៅក្នុងត្រីមាសទី 1 ក្នុងឆ្នាំ 2019 ខាងមុខនេះ ដោយគិតរាប់ចាប់ពីថ្ងៃទី 01 ខែមករា តទៅ។ ចំនុចពិសេសពាក់ព័ន្ធមួយទៀតនោះ លោកបានបន្ថែមថា AirPods ជំនាន់ទី 2 នេះ អាច នឹងប្រើប្រាស់ការសាកថ្ម តាមរយៈ Wireless ឬហៅថាការសាកថ្មឥតខ្សែ ដោយមិនត្រូវបានប្រអប់កាស ដោតខ្សែទៀតនោះទេមានន័យថា វាអាចសាកថ្មបានដោយផ្ទាល់ ដូចទូរសព្ទខ្សែស្រឡាយ iPhone X ដែរ។

ជាចុងក្រោយ លោក Kou បានបញ្ជាក់ថា សម្រាប់វត្តមានកាសស្តាប់ឥតខ្សែ AirPods ជំនាន់ថ្មីហ្នឹង គឺអាច នឹងមានតម្លៃថ្លៃជាង AirPods ជំនាន់ដំបូង តាមរយៈចំនុចពិសេសមួយនេះ រួមជាមួយ កំណែអាប់ ដេត ជា ច្រើនទៀត។ អញ្ចឹងនេះ គ្រាន់តែជាការរំពឹងទុកមួយថ្មីទៀតប៉ុណ្ណោះ តែបើវាក្លាយជាការពិតនោះ ខ្ញុំគិតថា សម្រាប់អ្នកដែលមានលុយ និងនិយមប្រ៊េន Apple អាចនឹងពេញចិត្ត ជាក់ជាមិនខាន។

ដកស្រង់ចេញពីhttp://cambo-report.com/article/14710