Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

KeyboardនិងMouseរបស់Razerសម្រាប់​លេង​នៅ​លើ​ម៉ាស៊ីនXbox Oneនឹង​ចេញ​ជាផ្លូវ​ការ​ដើម​ឆ្នាំ​ក្រោយ

  • បោះពុម្ព

ក្រោយពីកិច្ចសហការណ៍រវាងក្រុមហ៊ុន Microsoft និង Razer ត្រូវបានបញ្ចប់ជុំវិញការនាំយកនូវ Keyboard

និងMouseមកកាន់ទីផ្សារហ្គេមរបស់ម៉ាស៊ីនXboxOneរួចទីបំផុតផលិតផលទាំងនោះបានត្រៀមខ្លួន បង្ហាញ រូបរាងជាផ្លូវការអមមកជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗដែលវាមានជាផ្លូវការហើយ ដោយកាល ពី ម្សិលមិញនេះRazerបានបញ្ចេញនូវវីដេអូថ្មីមួយប្រាប់ជាដំណឹងទៅដល់អតិថិជនGamerរបស់ខ្លួន ឲ្យបាន ដឹងមុនអំពីការមកដល់នៃ Mouse និង Keyboard ថ្មីទាំងពីរនេះ។

យោងតាមប្រភពព័ត៌មានរបស់ Razer បានឲ្យដឹងថា ដោយសារតែមានការសំណូមពរយ៉ាងច្រើនពី សំ ណាក់ អ្នកលេងហ្គេមនៅលើម៉ាស៊ីន Xbox One ក្រុមហ៊ុន Razer បានខិតខំ ធ្វើការជាមួយ Microsoft ដើម្បី បើក សិទ្ធិឲ្យការលេងហ្គេមដោយប្រើប្រាស់ Keyboard និង Mouse អាចធ្វើទៅបាន ទាំងឧបករណ៍ ប្រើ ប្រាស់ខ្សែ និងឥតខ្សែ។ ក្ដារចុច និង Mouse នោះ នឹងបង្ហាញខ្លួន និងលក្ខណៈសម្បត្តិជាផ្លូវការនៅដើមឆ្នាំ 2019 ក្រោយនេះ ត្រូវនឹងថ្ងៃទី 8 ខែមករា ក្នុងព្រឹត្តិការណ៍ CES ដែលក្រុមហ៊ុន Razer នឹងប្រាប់ឲ្យយើង បានដឹងកាន់តែច្បាស់អំពីឧបករណ៍ថ្មីទាំងពីរនេះ ថាតើវាជាមានឈ្មោះអ្វី មានតម្លៃប៉ុន្មាន ប្រភេទក្ដារចុច និង Mouse ប្រភេទអ្វី ដែលបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម៉ាស៊ីន Xbox One មួយនេះ              ដូច វីដេអូខាងក្រោម៖

ការនាំយកនូវក្ដារចុច និង Mouse មកកាន់ទីផ្សារ Xbox One បែបនេះ នឹងបើកឲ្យការលេងហ្គេមកាន់តែ ទូលំទូលាយ ជាងមុន ដោយអ្នកលេងហ្គេមអាចធ្វើការប្រកួតប្រជែង Cross Platform បាន មានន័យ ថា អ្នកលេងហ្គេមនៅលើ Xbox អាចលេងហ្គេមជាមួយនឹងអ្នកលេងហ្គេមនៅលើ Windows PC បានផងដែរ សម្រាប់តែអ្នក ដែលប្រើប្រាស់ Mouse និង Keyboard តែប៉ុណ្ណោះ ចំនែកអ្នកប្រើប្រាស់ដៃតេឡេបញ្ជា គឺអាចលេងបានតែជាមួយអ្នកលេងដៃដូចគ្នា ដើម្បីកំណត់ឲ្យបាននូវភាពសុក្រិត្យនៃការលេងហ្គេម។

ដកស្រង់ចេញពីhttp://cambo-report.com/article/14849