Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Raiju ដៃតេឡេសម្រាប់ Gamer របស់ Razer ចេញ​លក់​ជាផ្លូវ​ការ​ហើយ

  • បោះពុម្ព

កាលពីខែតុលាកន្លងទៅ នៅពេលក្រុមហ៊ុន Razer ប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូនជំនាន់ទី 2

របស់ខ្លួនគឺ Razer Phone 2 ពេលនោះ Razer ក៏បាននាំមកនូវដៃហ្គេមថ្មី ដែលបង្កើតឡើង សម្រាប់អ្នក លេង ហ្គេមតាមរយៈស្មាតហ្វូន ទទួលបាននូវបទពិសោធន៍ថ្មី ជុំវិញការលេងហ្គេម ដោយបញ្ជា តាម ដៃ តេឡេ។ ដៃ ហ្គេម Controller នោះមានឈ្មោះហៅជាផ្លូវការថា Raiju មានពណ៌ខ្មៅ ជាមួយនឹងរូបរាង និងរចនាបថប្លែក និងមានប៊ូតុងស្រដៀងទៅនឹងដៃហ្គេមរបស់ Xbox អញ្ចឹងដែរ ដោយក្នុងនោះមានគន្លឹះបើកបាន 60 ឌឺក្រេ ដែលអាចទាញ ហើយដាក់ស្មាតហ្វូនចូល ដើម្បីលេង ដោយភ្ជាប់ តាមរយៈ ប្រព័ន្ធ ឥត ខ្សែ Bluetooth ឬដោតតាមឌុយ USB C ក៏បាន។

ដៃហ្គេម Razer Raiju នេះមានភ្ជាប់មករួចជាស្រេចនូវថ្ម ដែលសាកថ្មពេញ 100% ម្ដង អាចឲ្យអ្នកប្រើ ប្រាស់ លេងហ្គេមបានដល់ទៅ 23 ម៉ោង ហើយអ្វីដែលធ្វើឲ្យដៃហ្គេម នេះពិសេសជាងដៃហ្គេម ដទៃផ្សេង ទៀត គឺ វាមានភ្ជាប់មកជាមួយនឹងប៊ូតុងពិសេស ដែល Razer ហៅថា MECHA-TACTILE ACTIONS បើក សិទ្ធិឲ្យវាដំណើរការជាមួយនឹងមុខងារផ្សេងៗដូចជា កំណត់ប៊ូតុងបញ្ជា កំណត់គម្លាតនៃប៊ូតុង កំណត់ ទៅលើ Mode ដើម្បីភ្ជាប់ទៅកាន់ស្មាតហ្វូន ។ល។ ក្រុមហ៊ុន Razer បានលើកឡើងថា Raiju គឺជា Controller ដែលផ្ដល់នូវ ភាពងាយស្រួលក្នុងការលេងហ្គេម Android មួយចំនួន ពិសេសហ្គេម VainGlory, Gear Club, PUBG, GTA និងជាច្រើនផ្សេងទៀត ដែលអាចប្រើប្រាស់ Support ជាមួយដៃហ្គេមនេះ

សម្រាប់ប្រិយមិត្ត ដែលនិយម ឬចូលចិត្តលេងហ្គេមតាមស្មាតហ្វូន Android ដែលមិនចូលចិត្តចុច បញ្ជា តាម រយៈអេក្រង់នោះ Razer មានដៃហ្គេមពិសេសសម្រាប់អ្នកហើយ ដែលវាអាចប្រើប្រាស់បាន ជាមួយ នឹង ស្មាតហ្វូនគ្រប់ទំហំ ជាមួយនឹងគុណភាពផលិតខ្ពស់ អាចប្រើប្រាស់បានច្រើនម៉ោង ងាយស្រួលទុក ដាក់ យកតាមខ្លួន តែក៏ថ្លៃបន្តិចដែរ ដោយមួយដើម Razer លក់ Raiju នេះក្នុងតម្លៃ USD 150 ឯណោះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14825