Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះជាបន្ទះ​សាកថ្មឥតខ្សែ​ជំនាន់​ថ្មី រូបរាង​ស្តើង តូច​ស្អាត សាកថ្មលឿន និង​មាន​តម្លៃ​សមរម្យ!

  • បោះពុម្ព

កន្លងមក យើងធ្លាប់បានចុះផ្សាយជាហូរហែ ពាក់ព័ន្ធនឹងបន្ទះសាកថ្មឥតខ្សែ របស់ក្រុមហ៊ុនល្បីៗមួយចំនួន

ដោយវាសុទ្ធតែមានលក្ខណៈសម្បត្តិល្អមានស្តង់ដារត្រឹមត្រូវនិងមានចំនុចពិសេសផ្សេងៗគ្នា ឯតម្លៃ ក៏ខុស គ្នាផងដែរ។សម្រាប់ថ្ងៃនេះយើងនឹងណែនាំមិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់ផលិត ផល ថ្មីមួយ ទៀត ដែលជាបន្ទះសាកថ្មឥតខ្សែ មួយប្រភេទទៀត ដូចខាងក្រោម។

បន្ទះសាកថ្មឥតខ្សែនេះ មានឈ្មោះថា CHOETECH Wireless Charger ដែលវាមានសមត្ថភាពមិនចាញ់ បន្ទះសាកថ្មរបស់ក្រុមហ៊ុន ដទៃទៀតនោះទេ លើសពីនេះ វាក៏មានចំនុចពិសេសមួយ ដែលគួរអោយ ចាប់ អារម្មណ៍ថែមទៀតផង។ ចំពោះរចនាបថរបស់វា គឺមានរូបរាងតូចស្អាត មានកម្រាស់ស្តើង ដូចការ៉ូ ជាមួយ ផ្ទៃរាបស្មើរ ងាយស្រួលដាក់ទូរសព្ទពីលើ។  បន្ទះសាកថ្ម CHOETECH Wireless Charger នេះ គឺត្រូវបាន បំពាក់ នូវ បច្ចេកវិទ្យា Qi ដែលវាអាចផ្តល់ថាមពល អោយសាកថ្មបានលឿន ទៅកាន់ស្មាតហ្វូន Android ដែលអាចទទួល ការសាកថ្មដោយឥតខ្សែ ដូចជា Galaxy Note9 / S9 / S9+ / Note 8 / Pixel 3 / Pixel 3 XL និងផ្សេងៗមួយចំនួនទៀត ដោយក្នុងនោះ វាក៏អាចសាកថ្មសម្រាប់ iPhone 8 / 8 Plus / iPhone X / XR / XS / XS Max បានម៉ាអេម។

អញ្ចឹង នេះគឺជាបន្ទះសាកថ្មឥតខ្សែ ជំនាន់ថ្មីមួយ ដែលសមត្ថភាពល្អ ដែលអ្នកពិចារណា ដើម្បីទិញយក ទៅប្រើប្រាស់បាន។ ចំពោះតម្លៃរបស់ CHOETECH Wireless Charger ត្រូវបានដាក់លក់ក្នុងតម្លៃ 12.99 ដុល្លារ ប៉ុណ្ណោះ ដែលនេះជាតម្លៃមួយសមរម្យ បើយើងធៀបជាមួយបន្ទះសាកឥតខ្សែ ដែលមាន Qi មួយ ចំនួន ផ្សេងទៀត។ អ្នកក៏អាចរកទិញបាន តាមរយៈវេបសាយ Amazon ដោយគ្រាន់តែចុចលើ តំណរនេះ ។ ទោះយ៉ាងណា យើងក៏សង្ឃឹមថា បន្ទះសាក CHOETECH Wireless Charger នេះ នឹងមានលក់នៅ ទីផ្សារ ស្រុកយើង ក្នុងពេលឆាប់ៗទៅចុះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14817