Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hexa អាចឲ្យអ្នកហោះ​លើ​អាកាស​បាន ជាមួយ​រូបរាង​ដូច Drone មាឌយក្ស

  • បោះពុម្ព

យើងធ្លាប់តែឃើញនូវឧបករណ៍ Drone ដែលបញ្ជាតាមតេឡេ ដើម្បីថតយករូបភាព ពិសេសវីដេអូពីលើ

អាកាស ដែលមានទំហំតូច ឬធំ ទៅតាមសមត្ថភាព ម៉ូឌែល និងជំនាន់របស់វា តែបើអ្នកបានឃើញ នូវ ឧបករណ៍ហោះលើមេឃមួយនេះ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនមានឈ្មោះថា LIFT Aircraft វិញ អ្នកអាចនឹងលាន់មាត់ថា Drone យក្ស ជាមួយនឹងកង្ហារដល់ទៅ 18 នៅខាងលើ មានជើងទម្រធំៗ 4 នៅខាង ក្រោម ពិសេសមានកន្លែងបើកបរមួយសម្រាប់បញ្ជា ដែលវាអាចនាំអ្នកហោះ ហើយ លើអា កាសបាន។

ឧបករណ៍ហោះមួយនេះមានឈ្មោះហៅជាផ្លូវការថា Hexa វាត្រូវបានផលិតឡើង យ៉ាងពិសេស សម្រាប់ ប្រើប្រាស់សម្រាប់ជីវិតរស់នៅបែបសម័យថ្មី ដែលវាមានទម្ងន់ស្រាលត្រឹម 195 គីឡូក្រាមប៉ុណ្ណោះ ដែល ធានា ទៅដល់ការហោះហើរលើអាកាសបានរយៈពេល 15 នាទី សម្រាប់ការសាកថ្មមួយពេញ។ ជាការ ពិតណាស់ Hexa ប្រើប្រាស់ថ្មសាក ដូចទៅនឹង Drone និងរថយន្ត Hybrid ទំនើបៗអញ្ចឹងដែរ តែដើម្បីប្រើ ប្រាស់ ឬបញ្ជាវាបាន ម្ចាស់របស់វាតម្រូវឲ្យមានបណ្ណបើកបរ (Pilot License) ជាមុនសិនទើប អាចប្រើ ប្រាស់វាដោយស្របច្បាប់បានសម្រាប់ប្រទេសភាគច្រើន ដោយអ្នកបើកបរមិនត្រូវមានទម្ងន់ធ្ងន់ជាង 113 គីឡូ ក្រាម ឡើង ដោយទម្ងន់ Hexa រួមនឹងអ្នកបើកបរគឺមិនត្រូវឲ្យលើសពី 310 គីឡូឡើយ ដើម្បីឲ្យម៉ាស៊ីន មួយ នេះដំណើរការបាន។

ជុំវិញការបញ្ជា និងប្រើប្រាស់វិញ ត្រូវបានបំពាក់មកជាមួយនឹងប្រព័ន្ធអេឡិចត្រូនិចទាំងអស់ ដែលគ្រប់ គ្រង ដោយកុំព្យូទ័រ ជាខួរក្បាលក្នុងការគ្រប់គ្រងប្រព័ន្ធដំណើរការទាំងមូល ផ្ដល់នូវភាពងាយស្រួលទៅ ដល់ការ បញ្ជា មានខ្សែក្រវាត់ការពារ មួកសុវត្ថិភាព អេក្រង់បង្ហាញទិន្នន័យ។ល។ យ៉ាងណាក៏ដោយ នៅ ពេលថ្មជិតអស់ Hexa នៅហោះមកកាន់ទីតាំងដើមវិញ ឬចុះទៅតាមការបញ្ជា ដើម្បីការពារសុវត្ថិភាព ដោយវាអាចចុះចតទាំងនៅលើដី និងនៅលើផ្ទៃទឹកបានផងដែរ ជាមួយនឹងការទប់លំ នឹង បានល្អ ពី កង្ហារ ជាច្រើនរបស់វា។ Hexa នឹងបង្ហាញខ្លួននៅតាមបណ្ដាប្រទេសជឿនលឿនមួយចំនួនសម្រាប់ផ្នែកកំសាន្ត ទេសចរណ៍ ឬអ្នកមានលុយច្រើនអាចទិញទុកជិះកំសាន្តលេងនៅតាមភូមិគ្រិះធំៗរបស់ខ្លួនក៏បាន តែជុំ វិញតម្លៃវិញក្រុមហ៊ុន LIFT Aircraft នៅមិនទាន់បានបង្ហើបឲ្យបានដឹងនៅឡើយទេ ដោយតម្លៃ នឹងប្រកាស ចេញនៅពេលក្រោយទៀត!

ដកស្រង់ចេញពីhttp://cambo-report.com/article/14802