បណ្តាញសង្គម

LG បង្ហាញ​ពី​ម៉ាស៊ីន​ផលិត​ស្រាបៀរ​ សម្រាប់​ប្រើ​នៅ​តាម​គេហដ្ឋាន​ជា​ផ្លូវ​ការ

បច្ចុប្បន្នយើងមានម៉ាស៊ីនជាច្រើន ដែលអាចផលិតជាភេសជ្ជៈផ្សេងៗ ដើម្បីទទួលទាននៅតាមផ្ទះ ជាការ

ជួយមួយផ្នែកតូច ទៅលើការចំនាយប្រាក់ខាងក្រៅ ដើម្បីទិញយកមកទទួលទាន ពិសេសគឺកាហ្វេ ដែល អ្នក អាចស្វែងរក ទិញម៉ាស៊ីនឆុងកាហ្វេបាន នៅតាមហាងលក់ផលិតផល អេឡិចត្រូនិច សម្រាប់ ប្រើ ប្រាស់តាមគេហដ្ឋានជាដើម។ យ៉ាងណាមិញ LG បានទទួលជោគជ័យ មួយផ្សេងទៀត ដែលយើងមិនធ្លាប់ បានឃើញ មានពីមុនមក គឺការនាំយកនូវម៉ាស៊ីន ផលិតស្រាបៀរផ្ទាល់ខ្លួន មកប្រើប្រាស់ដល់ក្នុងផ្ទះ របស់ យើង តែ ម្ដង ដែលធ្វើឲ្យក្ដីសុបិន្តរបស់អ្នក ចូលចិត្តទទួលទានស្រាបៀរ ក្លាយជាការពិត ដូចអ្វីដែលខ្លួន ធ្លាប់ បាន រំពឹង ទុក។

ម៉ាស៊ីនផលិតស្រាបៀរតាមផ្ទះខ្លួនមួយនេះ មានឈ្មោះហៅថា LG HomeBrew ជាម៉ាស៊ីនផលិត ស្រាបៀរ អេឡិចត្រូនិច ដែលអាចធ្វើឲ្យអ្នកនៅផ្ទះ ជាជាងចេញក្រៅសម្រាប់ការ ទទួលទានកម្សាន្ត សប្បាយបែប លក្ខណៈ គ្រួសារ។ ម៉ាស៊ីនថ្មីនេះ ត្រូវបានប្រភពព័ត៌មាន ចេញផ្សាយឲ្យដឹងថា វាមិនមែនមាន សមត្ថភាព ផលិតស្រាបៀរ ដូចទៅនឹងក្រុមហ៊ុន លក់ស្រាបៀករម្រិតយក្សនោះទេ គឺវាប្រើប្រាស់គ្រាប់ (Capsule) ដែល មានទំហំតូចល្មម ដាក់ចូលទៅក្នុងម៉ាស៊ីន ដែលនៅក្នុងគ្រាប់ Capsule នោះ មានផ្ទុក ទៅដោយ ធាតុ ផ្សំនានា ដើម្បីផលិតបានជាស្រាបៀរ មួយកែវឡើង ដោយ LG មាន 5 រសជាតិ ដើម្បីឲ្យអតិថិជនខ្លួន ធ្វើ ការ ជ្រើសរើស រួមមានដូចជា៖

• American IPA

• Golden American Pale Ale

• English Stout

• Zesty Belgian-style Witbier

• Dry Czech Pilsner

LG Homebrew មានតម្រូវការតែ 2 ប៉ុណ្ណោះគឺអគ្គិសនី និងទឹកក្ដៅ ដើម្បីដំណើរការ ដោយវាប្រើប្រាស់ ទឹក ក្ដៅ ដើម្បីផលិតស្រាបៀរផង និងដើម្បីសំអាត ម៉ាស៊ីនខ្លួនវាផង ដោយរបៀបប្រើប្រាស់ គឺចុចប៊ូតុងមួយ ហើយ រង់ ចាំ រហូតស្រាបៀរត្រូវបានផលិតឡើង រួចជាស្រេច ដែលមានរសជាតិ ក្លិន ហ្គាស ពពុះ រួចរាល់ សម្រាប់ទទួលទាន ដែលម៉ាស៊ីននឹងធ្វើការជូនជា ដំណឹងដោយស្វ័យប្រវត្តិ តាមរយៈសម្លេង ឬតាមស្មាត ហ្វូនទៀតផង ព្រោះអ្នកប្រើប្រាស់ iPhone ក៏ដូចជាទូរស័ព្ទរត់ដោយ Android អាចភ្ជាប់ទៅកាន់ ម៉ាស៊ីន ផលិតស្រាបៀរនេះបាន តាមរយៈកម្មវិធី ដើម្បីមើលទៅលើស្ថានភាព របស់ម៉ាស៊ីន។ យ៉ាងណាក៏ដោយ ដូចបានបញ្ជាក់ខាងដើម អ្នកត្រូវមានគ្រាប់ Capsule ដែលផ្ទុកគ្រឿងផ្សំ ទើបអាចផលិតស្រាបៀរញ៉ាំ នៅ តាម ផ្ទះបាន មិនមែនមានម៉ាស៊ីននេះ មានស្រាបៀរទទួលទាននោះទេ សូមកុំយល់ច្រឡំ ដោយគ្រាប់ Capsule នោះ នឹងមានវត្តមានលក់ នៅតាមទីផ្សារអន្តរជាតិធំៗ នាថ្ងៃអនាគតឆាប់ៗនេះ។

LG នឹងធ្វើការបង្ហាញឲ្យពិភពលោកដឹងកាន់តែស៊ីជម្រៅ និងច្បាស់បន្ថែមទៀត ជុំវិញសមត្ថភាព ផលិត ស្រាបៀរនៃម៉ាស៊ីនមួយនេះ នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 ខាងមុខ ដែលនឹងត្រៀមប្រព្រឹត្តិទៅ នៅថ្ងៃ ទី 8 ដល់ថ្ងៃទី 11 ខែមករា ខាងមុខនេះឯង។ ដូច្នេះបើមាន អ្វីអាប់ដេតមកថ្មី យើងនឹងចេញផ្សាយ បន្ថែម ដើម្បីបំពេញបំណង ទៅដល់ប្រិយមិត្ត ដែលចូលចិត្តទទួលទានស្រាបៀរ ទូទាំងប្រទេស ឲ្យបានដឹងបន្ថែម ពាក់ព័ន្ធទៅនឹងកា មកដល់ក្នុងទីផ្សារ ក៏ដូចជាតម្លៃជាដើម។

ដកស្រង់ចេញhttp://cambo-report.com/article/14793