ក្តារខៀនប្រភេទ E-Ink អាចជំនួសឲ្យក្តារខៀនដែកឆក់ជំនាន់ 90s បាន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
យើងសូមណែនាំដល់មិត្តអ្នកអានឲ្យបានស្គាល់អ្វីដែលជា E-Ink ។ E-Ink ជាប្រភេទអេក្រង់មួយប្រភេទ
ដែលបង្ហាញរូបភាពជាសខ្មៅ និងស៊ីថាមពលតិចមែនទែន ព្រោះវាមិនមានពន្លឺអំពូលជះចេញមកនោះទេ ដោយអ្នកប្រើប្រាស់វា ត្រូវតែនៅទីដែលមានពន្លឺគ្រប់គ្រាន់។ ប្រភេទអេក្រង់បែបនេះ យើងប្រទះឃើញ ក្រុមហ៊ុន Amazon ផលិតជាប្រភេទ Kindle ដែលគេហៅថាសៀវភៅអេឡិចត្រូនិចនោះ សម្រាប់បញ្ជូល E-Book ទុកអានបាន។
ទើបមកដល់ពេលនេះ ការវិវត្តន៍កាន់តែជឿនលឿន និងកាន់តែប្រសើរ ជួយសម្រួល ដល់តម្រូវការ របស់ អ្នកប្រើប្រាស់ ដោយគេបានច្នៃប្រភេទអេក្រង់នេះ សម្រាប់ឲ្យអ្នកប្រើប្រាស់សរសេរវិញម្តង ហើយវាបាន រំលឹកខ្ញុំដល់ក្តារខៀនដែកឆក់ ដែលយើងប្រើប្រាស់ជំនួយឲ្យក្តារខៀនដីសពីមុនមក តែមកដល់សម័យ នេះ ក្តារខៀនដែកឆក់ ត្រូវបានជំនួយដោយក្តារខៀនប្រភេទអេក្រង់ E-Ink នេះវិញម្តង ព្រោះការប្រើប្រាស់ សរសេរ កាន់តែមិនប៉ះពាល់ដល់អ្នកប្រើ ឬមិនប្រឡាក់ដៃ និងងាយស្រួលលុបទៅវិញផងដែរ ហើយវាក៏ល្អសម្រាប់ប្អូនតូចៗ រៀនសរសេរអក្សរជាមួយក្តារខៀននេះ។
នេះជាអ្វីដែលល្អ ដល់ការសិក្សាររបស់សិស្សានុសិស្ស ហើយខ្ញុំក៏ពេញចិត្តនឹងឃើញ នូវបច្ចេកវិទ្យា ដែល បង្កើត ឡើងមក ផ្តល់ផលប្រយោជន៍ដល់មនុស្សម្នាបែបនេះ ជាពិសេសអេក្រង់នេះ មិនប៉ះពាល់ដល់ភ្នែក នោះទេ ទោះបីជាយើងសម្លឹងមើលវាយូរយ៉ាងណាក៏ដោយ។ ហើយបើវាមានលក់ នៅក្នុងស្រុក យើង នោះ គឺកាន់តែប្រសើរ។
ដកស្រង់ចេញពីhttp://cambo-report.com/article/14695