Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការពារគ្រឿង​កុំព្យូទ័រ​របស់​អ្នក​ជាមួយ​នឹង​កាតាប​ការពារ​ទឹក​របស់ MSI នេះ

  • បោះពុម្ព

ក្រុមហ៊ុន MSI ទើបតែប្រកាសចេញជាផ្លូវការនូវកាតាប Gaming ស៊េរីថ្មីរបស់ខ្លួន ដែលវាមានគោលបំណង

ធំទៅដល់ការការពារបានយ៉ាងប្រសើរជាមួយនឹងវត្ថុរាវ ព្រោះការបើប្រើកាតាបធម្មតា វាអាចត្រឹមជួយយកឧបករណ៍ គ្រឿងគ្រៅ ផ្នែករឹង ឬក៏កុំព្យូទ័រយួរដៃរបស់អ្នកទៅណាមកណាបាន តែបើចៃដន្យភ្លៀងធ្លាក់ ឬទឹកសាចត្រូវ វាអាចនឹងចោទជាបញ្ហាធំបាន។ សម្រាប់ដំណោះស្រាយទៅដល់ Gamers ឬអ្នកថែឧបករណ៍ ក្រុមហ៊ុននាគភ្លើង MSI មានកាតាបថ្មីចំនួន 2 ម៉ូឌែល សម្រាប់ចេញលក់មួយជាឈ្មោះថា MSI Urban Raider និង MSI Mystic Knight ជាមួយរចនាបថប្លែក រំលេចស្ទាយផ្សេងគ្នា ដោយមួយមានសភាពលាត និងមួយទៀតមានសភាពលេងស្ទាយឆ្នូតៗ។

ទាំង Urban Raider និង Mystic Knight ត្រូវបានបង្កើតឡើងពីសាច់ក្រណាត់ល្អ និងមាន ខ្សែរ៉ូតមាន គុណ ភាពខ្ពស់អាចប្រើប្រាស់បានរាប់សិបឆ្នាំ មិនងាយបែកព្រុយ មិនងាយខូច ពិសេសការពារជម្រាប ទឹកបាន យ៉ាងប្រសើរ។ លក្ខណៈពិសេសបំផុតនោះគឺ Mystic Knight មានចំនុចពិសេសមួយត្រង់ថា វាមានភ្ជាប់មក ជាមួយ នឹងអាវភ្លៀងមួយរួចជាស្រេច ដែលអាចឲ្យម្ចាស់របស់វាស្រោបការពារកាតាបឲ្យកាន់ តែមានសុវត្ថិ ភាពថែមមួយកម្រិតទៀត ដូច្នេះបើទោះបីជាភ្លៀងបាក់មេឃ អ្នកក៏មិនចាំបាច់ខ្វាយខ្វល់រឿងទឹកលិចចូលកាតាបអ្វីដែរ ខណៈ Urban Raider វាអាចការពារត្រឹមភ្លៀងល្មមៗ។ កាតាបទាំងពីរមានទំហំ 25-liter មាន ន័យ ថាយើងអាចដាក់កុំព្យូទ័រយួរដៃបានដល់ទំហំ 17 អ៊ីញ អមមកជាមួយនឹងថតជាច្រើន ផ្សេងៗទៀត សម្រាប់ ដាក់ឧបករណ៍បន្ទាប់បន្សំដូចជា Mouse, Keyboard កាស អង្គផ្ទុកទិន្នន័យ ស្មាតហ្វូន ថេប្លេត និង ជាច្រើនផ្សេងទៀត។

 

សម្រាប់ពេលនេះ កាតាបថ្មីទាំងពីររបស់ MSI បានកំពុងចាប់ផ្ដើមចេញលក់ជាផ្លូវការហើយនៅតាម ទី ផ្សារអន្តរ ជាតិដោយ Mystic Knight លក់ក្នុងតម្លៃ USD 139.99 និង Urban Raider លក់ក្នុងតម្លៃ USD 119.99 ហើយវាក៏ត្រៀមនឹងមកដល់ទីផ្សារស្រុកខ្មែរយើងឆាប់ៗខាងមុខនេះផងដែរ ដែលតម្លៃ អាច នឹងប្រហាក់ប្រហែលគ្នា។

ដកស្រង់ចេញពីhttp://cambo-report.com/article/14507