Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung ត្រៀមបញ្ចេញស្មាតហ្វូនត្រកូល Galaxy M ចំនួន 3 ស៊េរីនៅខែមករាឆ្នាំ 2019 ក្នុងប្រទេសឥណ្ឌា!

  • បោះពុម្ព

ប្រាកដណាស់ថា កំពូលស្មាតហ្វូនត្រកូល Galaxy S និងត្រកូល Galaxy Note គឺជាតារាប្រចាំរបស់ក្រុមហ៊ុន

Samsung ក៏ប៉ុន្ដែ មិនមែនអ្នកគាំទ្រទាំងអស់ មានលទ្ធភាពក្នុងការជាវ ស្មាតហ្វូនកម្រិតកំពូលៗនោះទេ ដូច្នេះហើយ បានជាស្មាតហ្វូន របស់ក្រុមហ៊ុន Samsung ក៏មានស្ថិតក្នុងលំដាប់មធ្យមផងដែរ។ ដោយឡែក Samsung ក៏មានគម្រោងក្នុងការបញ្ចេញ ស្មាតហ្វូនត្រកូលថ្មីមួយទៀត គឺ Galaxy M ហើយគេរំពឹងថា នឹងបង្ហាញមុខនៅខែមករាឆ្នាំ 2019 ក្នុងប្រទេសឥណ្ឌា។

ចំពោះការដាក់បង្ហាញវត្តមានលើកដំបូងនៃស្មាតហ្វូនត្រកូល Galaxy M គឺត្រូវបានគេរំពឹងទុកថា Samsung នឹងបញ្ចេញស្មាតហ្វូន រហូតដល់ទៅ 3 ស៊េរីឯណោះ ដូចជា Galaxy M10, M20 និង M30 (ឬក៏ M1, M2, M3) ដោយស្មាតហ្វូនទាំងអស់នេះ នឹងប្រើប្រាស់បន្ទះឈីប Exynos 7885 ភ្ជាប់ជាមួយ GPU Mali-G71 MP2 និងរ៉េមចំនួន3GBឬ4GB។ចំណែករបាយការណ៍ផ្សេងទៀតបានបង្ហើបថាក្នុងស្មាតហ្វូនទាំងបីនោះ មានមួយ ចំនួនបំពាក់ដោយអេក្រង់AMOLEDនិងដទៃទៀតបំពាក់ដោយអេក្រង់LCDតែប៉ុណ្ណោះ។ ចំពោះខាង ផ្នែក រចនាបថវិញ បើយោងតាម ការលេចធ្លាយពីមុនមក យើងបានឃើញថា ស្មាតហ្វូនត្រកូលGalaxyM នឹង មាន អេក្រង់លាត បែប Infinity-U ដែលមានម៉ូតឆកលើក្បាល រាងជាអក្សរ U ផងដែរ។

សរុបមក ស្មាតហ្វូនត្រកូល Galaxy M នេះ គឺអាចជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន Samsung ដែលចូល ខ្លួនមកជា សមាជិកក្បាលឆក ដូចក្រុមហ៊ុនដទៃដែរ ប៉ុន្ដែទោះជាយ៉ាងណា ក៏មានទំហំតូចប៉ុណ្ណោះ។ នា ពេលបច្ចុប្បន្ននេះ យើងទើបតែដឹងថា ស្មាតហ្វូនត្រកូល Galaxy M ទាំងអស់នេះ នឹងមានមុខ ក្នុងទីផ្សា រ ប្រទេសឥណ្ឌាប៉ុណ្ណោះ ដោយប្រទេសផ្សេងៗទៀត គឺនៅមិនទាន់បានដឹងច្បាស់នៅឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14933