Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​ពាក្យ​ចចាម​អារ៉ាម​ថា Samsung នឹង​បង្ហាញ​បច្ចេក​វិទ្យា ‘Sound On Display’ នៅ CES ក្នុងឆ្នាំ 2019!

  • បោះពុម្ព

ស្ទើរគ្រប់ក្រុមហ៊ុនទាំងអស់ ហាក់ដូចជាមានគំនិតរៀងៗខ្លួន ទៅលើវិធី ដោះស្រាយលាក់រន្ធសម្លេង ដើម្បីឲ្យ

ទទួលបានអេក្រង់លាត ដូចជាការលាក់ក្នុងក្បាលឆក និងខ្លះទៀតលាក់ក្រោមអេក្រង់ហូតផងដែរ។ ចំណែកក្រុមហ៊ុន Samsung ក៏មានគម្រាងរបស់ខ្លួន អញ្ចឹងដែរ ហើយនោះគឺជាបច្ចេកវិទ្យា ‘Sound On Display’ ដែលអាចបញ្ចេញសម្លេង ទៅលើផ្ទៃអេក្រង់បាន ដោយមិនបាច់មានរន្ធសម្លេងនោះទេ។

បើសិនជា អ្នកបានតាមដាន ពត៌មានអំពីបច្ចេកវិទ្យា របស់ក្រុមហ៊ុន Samsung បានច្រើន ដូច្នេះអ្នកនឹង បានដឹងរួចមកហើយ អំពីបច្ចេកវិទ្យា ‘Sound On Display’ មួយនេះ ដោយកាលពីខែតុលា Samsung បាន ដាក់បង្ហាញអំពីគម្រោងអនាគត ដែលហៅថា SDC Sensor Tech (បច្ចេកវិទ្យាទាក់ទងទៅនឹង សេនស័រ របស់ អេក្រង់)។ ក៏ប៉ុន្ដែ ការប្រើប្រាស់ផ្ទៃអេក្រង់ មកបញ្ចេញសម្លេងនេះ គឺមិនមែនជាបច្ចេកវិទ្យាថ្មីឡើយ ដោយពីមុនមក ក្រុមហ៊ុន Xiaomi បានដាក់បច្ចេកវិទ្យានេះ នៅលើ MI MIX ជំនាន់ដំបូង ហើយក្រុមហ៊ុន Vivo បានដាក់នៅលើ NEX S រួចមកហើយ ដើម្បីចង់ឲ្យទទួលបាន បទពិសោធន៍អេក្រង់លាត ពិត ប្រាក ដផងដែរ។ ដោយសារតែ បច្ចេកវិទ្យា ‘Sound On Display’ នេះ បានដាក់បង្ហាញដោយក្រុមហ៊ុន Samsung ផ្នែកខាងអេក្រង់ (Samsung Display) មិនមែនដោយក្រុមហ៊ុន Samsung ផ្នែកទូរសព្ទ (Samsung Mobile) នោះទេ ដូច្នេះយើងអាចបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត ក៏អាចជាវ បច្ចេកវិទ្យាអេក្រង់ថ្មីនេះ ទៅដាក់លើស្មាតហ្វូន របស់ក្រុមហ៊ុនទាំងនោះបានដែរ។

សរុបមក ក្រុមហ៊ុន Samsung Display នឹងដាក់បង្ហាញអំពីបច្ចេកវិទ្យា ‘Sound On Display’ ថ្មីនេះ នៅក្នុង ពិព័រណ៍ CES ក្នុងខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ ចំពោះពាក្យចចាមអារ៉ាម មួយចំនួន បាន និយាយថា បច្ចេកវិទ្យាអេក្រង់ថ្មីនេះ អាចបំពាក់នៅលើ Galaxy S10 ក៏ប៉ុន្ដែមិនទាន់ នរណាប្រាកដ ច្បាស់ នៅឡើយនោះទេ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14935