បណ្តាញសង្គម

Motorola P40 អាចនឹងមានអេក្រង់​ម៉ូត​ប្រជ្រុយ​ តាមគេតាមឯងដែរ

P30 ជាស្មាតហ្វូនដែលបានកែប្រែរូបរាងថ្មី ពីក្រុមហ៊ុន Motorola ដោយវាត្រូវបានប្រកាសចេញ ជាផ្លូវការ

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ 2018 កន្លងទៅ មានរចនាបថចម្លងរូបរាង ដូចគ្នាស្ទើរទាំងស្រុង ពី ម៉ូឌែលទូរសព្ទ iPhone X របស់ក្រុមហ៊ុន Apple ជាមួយអេក្រង់លាត រំលេចម៉ូតថ្ងាសបែបឆកទ្រវែង រួមទាំង ទីតាំង និងម៉ូតកាមេរ៉ាក្រោយ។ លុះចូលមកដល់ដើមខែកញ្ញាភ្លាម ក្នុងឆ្នាំដដែល ខាងក្រុមហ៊ុន Motorola ក៏ បាន បញ្ចេញស្មាតហ្វូនខ្សែស្រឡាយ មានថ្ងាសឆកទ្រវែងចំនួន 2 ម៉ូឌែលទៀត ដើរដោយប្រព័ន្ធប្រតិបតិ្តការ Android One ទាំងពីរ ដែលអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ ដូចទៅនឹង Android ដើមអញ្ចឹង ហើយម៉ូឌែលនោះ មានឈ្មោះហៅថា P30 Play (ឬ One) និង P30 Note (ឬ One Power)។

ស្របពេលដែលឆ្នាំ 2018 ជិតបញ្ចប់ ឈានចូល 2019 ស្អែកខាងស្អែកនេះ គឺថាក្នុងពេលឥលូវ យើងក៏ ទទួល បានដំណឹងថ្មី ពីប្រភព 91mobiles និង OnLeaks ដែលបានបង្ហាញពីរូបរាងស្មាតហ្វូនត្រកូល P ជំនាន់ថ្មី នោះជាម៉ូឌែល P40 ត្រៀមស្នងតំណែងបន្តពី P30។ យោងទៅរូបភាព និងវីដេអូ រូបរាងគម្រូនោះ បានបង្ហាញថា អេក្រង់លាតរបស់ P40 មិនមានម៉ូតថ្ងាសឆកបែបទ្រវែង ទៀតទេ ប៉ុន្តែវាងាកទៅរកម៉ូត ទាន់ សម័យវិញ គឺម៉ូតប្រជ្រុយលើចំហៀងថ្ងាស ដូចម្ចាស់ដើម Samsung Galaxy A8s ដែរ។ ឯម៉ូតកាមេរ៉ាភ្លោះខាងក្រោយ ត្រូវបានផ្លាស់ស្ទីលថ្មី ដោយទម្លាក់គ្រាប់ភ្លើង Flash អោយនៅក្រៅ Zone ជួរខាងក្រោម ចំ ណែក ទ្រនាប់ស្កេនម្រាមដៃ រក្សានៅកន្លែងដដែល។ លើសពីនេះ ខ្នងខាងក្រោយរបស់វា គឺកោងគែម សងខាងកាន់តែខ្លាំងជាងមុន មើលទៅកាន់តែទាន់សម័យ ដូចគេដូចឯងដែរ។ ចំពោះរន្ធដោតកាស ស្ថិត នៅ ផ្នែក ខាងលើ ហើយខាងក្រោមជារន្ធ Speakers និងរន្ធសាកថ្ម តែម្តងនេះ វាជា USB Type C ដែល ប្រភព ចង់បង្ហាញថា វានឹងអាចសាកថ្មបានលឿន ជាងមុន។

ចំនុចចុងក្រោយ លើផ្នែកលក្ខណៈសម្បត្តិ ត្រូវបានប្រភពដដែល បង្ហើបខ្លះៗអោយដឹងថា វាអាចនឹងមាន អេក្រង់ 6.2 អ៊ីញ, មានវិមាត្រ 160.1 x 71.2 x 8.7 មីលីម៉ែត្រ និងដើរដោយប្រព័ន្ធប្រតិបតិ្តការ Android One (ក្នុង Android Pie)។ ចុះប្រិត្តមិត្ត ពេញចិត្តឬទេ បើវាមានរចនាបថរូបរាង បែបនេះពិតមែន?

ដកស្រង់ចេញពីhttp://cambo-report.com/article/14937