បណ្តាញសង្គម

Nokia 5.1 Plus ទទួល​បាន​កំណែ​អាប់ដេត​ឡើង​ទៅ Android 9 Pie ជាផ្លូវការហើយ!

ក្រុមហ៊ុន HMD Global ហាក់ដូចជាកំពុងខិតខំយ៉ាងខ្លាំងមែនទែន ក្នុងការបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android

Pie ជំនាន់ 9.X.X ទៅលើស្មាតហ្វូនរបស់ពួក ជាបន្តបន្ទាប់ ដោយភាពច្រើន គឺបានទៅលើម៉ូឌែលស្មាតហ្វូន ជំនាន់ចេញក្រោយៗ ហើយជាក់ស្តែង ចំពោះទូរសព្ទ Nokia ដែលទើបទទួលបានចុងក្រោយគេនោះ គឺម៉ូឌែល Nokia 7.1។ យ៉ាងណា នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងល្អថ្មីមួយបង្ហាញថា ទូរសព្ទ Nokia មួយម៉ូឌែលទៀត អាចបានស្គាល់រសជាតិ Android Pie ហ្នឹងគេដែរហើយ។

ជាការពិតណាស់ នៅក្នុងពេលនេះ ស្រាប់តែមានរបាយការណ៍មួយ បានបង្ហាញអោយដឹងថា ខាងក្រុម ហ៊ុន HMD Global បានបញ្ចេញកំណែអាប់ដេត ឡើងទៅកាន់ Android 9 Pie សម្រាប់ស្មាតហ្វូនNokia ម៉ូឌែល 5.1 Plus (Nokia X5) ដើម្បីផ្តាច់ខ្លួនពីប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1 Oreo។ វានឹងនាំ មក នូវ បទពិសោធន៍ថ្មី សម្រាប់អ្នកប្រើប្រាស់ជា អោយកាន់តែប្រសើរ និងជួយបង្កើនល្បឿនលើម៉ាស៊ីនស្មាតហ្វូន អោយកាន់តែប្រសើរជាងមុន។ ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ Nokia 5.1 Plus នេះ អោយកាន់តែខ្លាំងជាងមុន ហើយចំនុចពិសេសមួយទៀត វាក៏មិនមានភាពរញ៉េរញ៉ៃច្រើន និងមាន ភាពវៃឆ្លាត ផងដែរ។

ហេតុដូច្នេះសម្រាប់ប្រិយមិត្ត ទាំងអស់ណា ដែលកំពុងប្រើប្រាស់ Nokia 5.1 Plus ទាំងអស់ អាចចូល ទៅ កាន់ Settings > System Update ហើយចុចស្វែងរកកំណែអាប់ដេត ទាំងអស់គ្នា ជាមួយទំហំ 1.2GB ហើយ បើ មិនទាន់លោត Update ថ្មីនោះទេ សូមធ្វើការរង់ចាំ ប៉ុន្មានថ្ងៃទៀត ទម្រាំកំណែនេះ ធ្លាក់មកដល់ ។ ប៉ុន្តែត្រូវចាំថា មុននឹងអាប់ដេត សូមភ្ជាប់ Wifi ជាមុនសិន!

ដកស្រង់ចេញពីhttp://cambo-report.com/article/14938