បណ្តាញសង្គម

MSI Afterburner ជំនាន់ថ្មី​បើក​សិទ្ធិឲ្យ Overclock ក្រាហ្វិចកាត ដោយ​គ្រាន់​តែ​ចុចប៊ូតុង​មួយ​ជាការស្រេច

កម្មវិធី MSI Afterburner បើនិយាយអំពីប្រជាប្រិយភាព សម្រាប់អ្នកដែល តែងតែតាម ដាន នូវរាល់ សកម្មភាព

ផ្នែករឹងរបស់ខ្លួននៅពេលកុំព្យូទ័រកំពុងដំណើរការពិសេស នៅពេលប្រើប្រាស់កម្មវិធីធ្ងន់ៗ និងលេងហ្គេមជាដើម គឺមានអ្នកប្រើប្រាស់ច្រើនខ្លាំងណាស់ ពិសេសអ្នកប្រើប្រាស់ Desktop តែម្ដង។ មកដល់ថ្ងៃនេះកម្មវិធី MSI Afterburner ក៏បានចេញជំនាន់ថ្មីមុនឆ្នាំថ្មីមកដល់ ដោយនាំមកនូវមុខងារពិសេសមួយ ដែលមានការរង់ចាំជាយូរណាស់មកហើយ គឺ Overclocking។

MSI Afterburner បើអ្នកស្គាល់អំពីវាច្បាស់ គឺវាជាកម្មវិធី ដែលបើកសិទ្ធិឲ្យអ្នកប្រើប្រាស់ធ្វើការ Overclock នូវក្រាហ្វិចកាតរបស់ខ្លួន ដោយកំណត់ទៅល្បឿន Core Clock, Power Limit និង Memory Clock ធ្វើ ឲ្យវា រត់បានលឿនជាងមុនបន្តិច ដែលអាចជួយសម្រួលទៅដល់ការ Render ក្រាហ្វិចហ្គេមឲ្យទទួលបានល្បឿន fps ច្រើនជាងមុនជាដើម និងមានមុខងារបន្ទាប់បន្សំជាច្រើនផ្សេងៗទៀត។ សម្រាប់ MSI Afterburner ជំនាន់ 4.6.0 Beta 10 ដែលទើបនឹងប្រកាសចេញនាសប្ដាហ៍នេះ វាបាននាំមកនូវមុខងារ Auto Overclocking បើកសិទ្ធិឲ្យអ្នកមិនចេះធ្វើការ Overclock ឬមានភាពភ័យខ្លាច ទៅលើកម្ដៅ ឬឆេះខូចនោះ លែងឈឺក្បាល និងខ្វាយខ្វល់ទៀតហើយ ព្រោះ MSI Afterburner នឹងធ្វើការ Overclock ក្រាហ្វិច កាត របស់អ្នកទៅកាន់ចំនុចមួយដែលប្រសើរជាងគេ ដោយគ្រាន់តែចុចប៊ូតុង Overclock មួយតែប៉ុណ្ណោះ។

ជាមួយនឹង MSI Afterburner ជំនាន់ 4.6.10 Beta 10 នេះ គឺវាអាចយកទៅធ្វើការ Overclock បាន តែជា មួយនឹង GPU ដែលប្រើប្រាស់ Architecture Pascal តែប៉ុណ្ណោះសម្រាប់ ក្ដារដំបូងមួយនេះរួមមានដូចជា GTX 10XX ស៊េរី ក៏ដូចជា RTX 20XX ស៊េរី ចំនែកជំនាន់ចាស់ៗ នឹងទទួលបានមុខ ងារនេះនៅពេល ក្រោយៗទៀត រួមបញ្ចូលទាំងក្រាហ្វិចកាតពីក្រុមហ៊ុន AMD ផងដែរ ដោយតម្រូវការគឺកម្មវិធីនេះ ត្រូវរត់ ជាមួយនឹង Windows 10 64-bit ទើបបាន។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលចង់ធ្វើការ Overclock ក្រាហ្វិច កាត របស់ខ្លួន ឲ្យវារត់ខ្លាំងជាងមុនបន្តិច អាចទាញយក MSI Afterburner ជំនាន់ថ្មីនេះ យកទៅប្រើប្រាស់ បានដោយឥតគិតថ្លៃតាមរយៈតំណរ Link ខាងក្រោម៖

បញ្ជាក់៖ ជំនាន់ Stable ក៏ត្រៀមនឹងមកដល់ឆាប់ៗខាងមុខនេះដែរ! អញ្ចឹងបើអ្នកនៅប្រើ Version 4.5.0 ឬទៀបជាងនេះ ហើយមិនមានតម្រូវការក្នុងការ Overclock នោះទេ ពុំចាំបាច់តម្លើង ជំនាន់នេះ ប្រើប្រាស់ ក៏បានដែរ!

ដកស្រង់ចេញពីhttp://cambo-report.com/article/14932