បណ្តាញសង្គម

AMD ត្រៀមប្រកាស​ចេញ​ផលិត​ជំនាន់​ថ្មីៗ នៅ​ដើម​ខែមករា ខាងមុខនេះ

ទីផ្សារ CPU របស់ AMD នៅក្នុងទីផ្សារស្រុកខ្មែរយើងបច្ចុប្បន្នឃើញថា នៅតែបន្តមានលក់នូវ Ryzen ជំនាន់ទី

1 និងទី 2 ដដែល ខណៈពេលទីផ្សារនៅតែបន្តមានតម្រូវការ ព្រោះថាវានៅមានកម្លាំងខ្លាំង សម្រាប់បំពេញការងារ និងមានតម្លៃធូរថ្លៃជាង CPU របស់ក្រុមហ៊ុន Intel ទៀតផង។ បន្ថែម លើស ពីនេះ ទៅ ទៀត AMD ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយក នូវផលិតផលជំនាន់ថ្មី ចូលកាន់ទីផ្សារឆាប់ៗ ខាង មុខ ហើយក៏នឹងត្រៀមប្រកាសជាផ្លូវការនូវ CPU ត្រកូល Ryzen ជំនាន់ទី 3 ថ្មី នៅខែមករា ដើមឆ្នាំ 2019 ខាងមុខទៀតផង។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា AMD នឹងប្រារព្ធព្រឹត្តិការណ៍ Keynote របស់ ខ្លួននៅឯកម្មវិធី CES 2019 ដោយត្រៀមប្រកាសចេញខួរក្បាលត្រកូល Ryzen តែវាជា 3000 Series ជា ជំនាន់ទី 3 នឹងបន្តប្រើប្រាស់ Socket AM4 ដដែល តែវារត់លឿនជាង និងមាន Core ច្រើនជាង ដើម្បីប្រកួត ប្រជែងទីផ្សារជាមួយនឹង CPU ជំនាន់ទី 9 ពីក្រុមហ៊ុន Intel។ មិនតែប៉ុណ្ណោះ AMD ក៏អាចនឹងបញ្ចេញ APU ជំនាន់ថ្មីផងដែរ ដែលជាប្រភេទឈីប CPU បំពាក់មករួចជាស្រេច ជាមួយនឹងក្រាហ្វិច VEGA ជំនាន់ថ្មី ដែល អនុញ្ញាតឲ្យអ្នកប្រើប្រាស់លេងហ្គេម ឬធ្វើការលើការងារក្រាហ្វិចស្រាលៗបានមួយចំនួន។ ចំនែកឯ GPU វិញ ក៏ត្រៀមនឹងបញ្ចេញនូវក្រាហ្វិចកាតសម្រាប់ទីផ្សារអ្នកប្រើប្រាស់ ជាមួយឈ្មោះថ្មី ទំហំឈីបថ្មីត្រឹម 7 nm ជាដៃគូប្រជែងជាមួយនឹង RTX 20 Series របស់ក្រុមហ៊ុន nVIDIA បើទោះបីជាការរំពឹងទុកនៃ កម្លាំង ក្រាហ្វិចកាតនោះអាចនឹងមិនអាវស៊ីដាច់ nVIDIA ក្ដី តែតម្លៃអាចនឹងធ្វើឲ្យអ្នកបើកភ្នែកធំៗ ហើយពិចារណា ឡើង វិញម្ដងទៀតផងដែរ ព្រោះ AMD ចេញផលិតផលមកលក់ ក្នុងរយៈពេល 2-3 ឆ្នាំចុងក្រោយនេះ គឺថា លក់ធូរថ្លៃជាង Intel និង nVIDIA ច្រើនទាំងទីផ្សារ CPU និង GPU។

សម្រាប់លក្ខណៈសម្បត្តិជាក់ស្ដែងនៃ CPU និង GPU ជំនាន់ថ្មីទាំងនោះ គឺមិនទាន់ច្បាស់ការនៅឡើយទេ ហេតុដូចនេះ អត្ថបទព័ត៌មានមួយនេះ គឺគ្រាន់តែប្រាប់ឲ្យប្រិយមិត្ត និយមដេញស៊េរី ឬត្រៀម ទិញម៉ាស៊ីន កុំព្យូទ័រយកទៅប្រើប្រាស់ឲ្យបានជ្រាបជាដំណឹងតែប៉ុណ្ណោះ ព្រោះថា ពេលប្រកាសចេញបាន 1-2 ខែ ផ លិត ផលទាំងនោះ អាចនឹងចាប់ផ្ដើមចេញលក់ពាសពេញទីផ្សារអន្តរជាតិ ហើយវាក៏នឹងមកដល់ស្រុកខ្មែរ ដែលអ្នកអាចពិចារណាបាន ជុំវិញការជ្រើសរើសផលិផលជំនាន់ថ្មីមកប្រើប្រាស់ កុំឲ្យជុ្រលទិញ ផលិត ផលជំនាន់ចាស់! តែយ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើលព័ត៌មានបន្ថែមទៀតពី AMD!

ដកស្រង់ចេញពីhttp://cambo-report.com/article/14922