Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនទាន់ប្រកាសចេញផង Xperia XA3 Ultra ត្រូវ​បាន​គេ​បង្ហាញ​តម្លៃ និង​ជម្រើស​ពណ៌​មុន​បាត់

  • បោះពុម្ព

កាលពីដើមខែតុលា ឆ្នាំ 2018 កន្លងទៅ យើងធ្លាប់បានចុះផ្សាយនូវព័ត៌មានមួយ ដោយយោងទៅតាម

ប្រភព MySmartPrice ជាមួយការបង្ហាញ រូបរាងគម្រូទូរសព្ទជំនាន់ថ្មី របស់ក្រុមហ៊ុន Sony ម៉ូឌែល Xperia XA3 Ultra។ តាមការឌីហ្សាញរូបគម្រូនោះ គឺវាមានអេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម កាន់តែខ្លីមែនទែន និងមានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ  ដែលមើលទៅប្លែក ដាច់តែម្តង បើធៀបជាមួយម៉ូឌែល Xperia XA2 Ultra។

ចំពោះទូរសព្ទស្នងតំណែងជំនាន់ថ្មីនេះដែរ ត្រូវបានគេសន្មត់ថា Sony នឹងប្រកាសចេញជាផ្លូវការ នៅ ក្នុង ខែមករា ឆ្នាំ 2019 ខាងមុខនេះ ដូចទៅនឹងថ្ងៃបង្ហាញវត្តមានបងបង្កើតរបស់វា ម៉ូឌែល Xperia XA2 Ultra កាលពីឆ្នាំ 2017 អញ្ចឹងដែរ។ យ៉ាងក៏ដោយ ស្របពេលដែលថ្ងៃនោះ មិនទាន់មកដល់ គឺថានៅពេលនេះ យើងទើបទទួលបានការបង្ហើបចំនុចថ្មីខ្លះ ពាក់ព័ន្ធនឹងតម្លៃ និងជម្រើសពណ៌ របស់ស្មាតហ្វូន Xperia XA3 Ultra។

យោងតាមប្រភព DroidShout បានបង្ហាញអោយដឹងថា ទូរសព្ទ Xperia XA3 Ultra ជំនាន់ថ្មីនេះ អាច នឹង ត្រូវដាក់លក់ក្នុងតម្លៃប្រហែល 595 ដុល្លារ ខណៈដែលពីជំនាន់ Xperia XA2 Ultra ត្រឹម 515 ដុល្លារ។ យ៉ាងណា តម្លៃកើនបែបនេះ ដោយសារការកែប្រែលើចំនុចជាច្រើន ដែលក្រុមហ៊ុន Sony ធ្វើឡើង ដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់។ ប្រភពបានបន្ថែមថា ទូរសព្ទនេះ អាចនឹងមានជម្រើស 3 ពណ៌ រួមមាន ពណ៌ខ្មៅ, ពណ៌មាស និងពណ៌ប្រាក់។

គួររំលឹកថា៖XperiaXA3Ultraអាចនឹងមានអេក្រង់លាតទ្រវែងដល់ទៅ6.5 អ៊ីញ ជាមួយកម្រិត បង្ហាញរូបភាព 1080 x 2160 ភិចសែល និងមានកម្រិត Aspect Ratio 18:9។ ចំពោះកម្លាំងម៉ាស៊ីន វាអាចនឹងប្រើប្រាស់ បន្ទះឈីបSnapdragon660(ឬអាច670),មានរ៉េមទំហំ6GBនិងអង្គចងចាំទំហំ64GB ហើយក៏អាច ដំណើរ ការ ដោយប្រព័ន្ធប្រតិបត្តិការណ៍Android9.x.xPieចេញពីប្រអប់ស្រាប់ថែមទៀតផង។ទូរសព្ទនេះ អាចនឹងមាន វិមាត្រ 167.4 mm x 73.3 mm x 8.3 mm និងមានបន្តការ បំពាក់រន្ធដោតកាស 3.5mm នៅផ្នែកខាងលើ មិនលុបបំបាត់ឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14940