Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​បាន​អះ​អាង​ថា iPhone XS Max បាន​ឆេះ​ហុយ​ក្នុង​ហោប៉ៅ​របស់​គាត់

  • បោះពុម្ព

មានបុរសម្នាក់ជាជនជាតិអាមេរិក បានបង្ហាះរូបភាពមួយចំនួន ដែលអះអាងថា ស្មាតហ្វូនរបស់ខ្លួន ត្រូវ

បាន ឆេះ ដោយឯកឯង ដែលវានៅថ្មីស្រឡាង ហើយរត់ដំណើរការ នៅមិនទាន់បានមួយខែ ច្បាស់លាស់ ផង។ ប្រភពព័ត៌មាននេះ បានចេញផ្សាយជាអន្តរជាតិ ដោយជនរងគ្រោះ ជាម្ចាស់ iPhone XS Max ពណ៌ ស មាន ឈ្មោះហៅថា Josh Hillard ដោយរឿងហេតុកើតឡើង នៅពេលគាត់ទទួលទាន អាហារថ្ងៃត្រង់។ លោក Josh បានប្រាប់ជាសាធរណៈឲ្យដឹងថា នៅពេលរូបលោកកំពុងតែ ញ៉ាំអាហារថ្ងៃត្រង់ គាត់ធំ ក្លិន ឈ្ងៀម ចេញពីហោប៉ៅខោរបស់លោក ហើយភ្លាមៗនោះដែរ ជើងរបស់គាត់ ក៏ចាប់ផ្ដើមក្តៅ ដែលករណី នេះ គឺចោទ ឡើងពី បញ្ហាថ្មជាចំបង។

ដូចបានឃើញក្នុងរូបភាពខាងលើនេះ វាគឺជា iPhone XS Max ដែលបានឆេះ ដោយមិនដឹងអំពីមូលហេតុ ណាមួយឲ្យពិតប្រាកដ។ ប្រភពដដែល បានបន្តទៀតថាលោក Josh បានទៅកាន់ Apple Store ដែល លោក បានទិញ ទូរសព្ទនោះមក ហើយបានឲ្យស្មាតហ្វូន របស់លោកទៅកាន់ភ្នាក់ងារ បច្ចេក ទេស នៅ ទី នោះ បន្ទាប់ពីរង់ចាំ មួយសន្ទុះក្រោយមក ក្រុមការងារ Apple ប្រាប់លោកថា ពួកគេសូមផ្ញើទូរស័ព្ទមួយនេះ ទៅកាន់ក្រុមជំនាញ ហើយកំឡុងពេលនេះ រូបលោកក៏នឹងមិនទទួលបាន ការផ្លាស់ប្ដូរទូរសព្ទ ឲ្យថ្មីនោះ ដែរ។ Apple ក៏មិនបានធ្វើការ សងទៅលើការខូចខាត ទ្រព្យសម្បត្តិនានា ដែលកើតមានឡើង ពីបញ្ហា នេះ ផងដែរដូចជា សំលៀកបំពាក់ និងការឆេះសាច់ លើជើងរបស់រូបលោក! ហេតុនេះគាត់ក៏សម្រេចចិត្ត យក ទូរសព្ទនោះ មកផ្ទះវិញទាំងចិត្ត ក្ដៅក្រហាយ រួចបានទាក់ទង ទៅកាន់សេវាកម្ម Apple Care ហើយបានផ្ញើ Mail ដោយភ្ជាប់ជាមួយនឹង សាច់រឿង ហេតុការណ៍ ដែលបានកើតឡើង ជាមួយនឹងរូបភាព រហូត រូបគាត់ ទទួលបាន ការផ្លាស់ប្ដូរម៉ាស៊ីន iPhone XS Max ថ្មី មួយគ្រឿងទៀត។

បើទោះបីជាបានទូរសព្ទថ្មីមកវិញពិតមែន តែបុរសម្នាក់នោះ មិនអស់ចិត្តនោះទេ ព្រោះ Apple ពុំបានចេញសំណង ខូចខាតផ្សេងៗទៀត ដែលរូបលោកបាន ជួបប្រទះដូចបានរៀបរាប់ខាងដើម ហើយរូបលោក ក៏បានទៅកាន់ពេទ្យជំនាញ ដើម្បីពិនិត្យមើលរូបរាងកាយ របស់ខ្លួន តាមរយៈប្រព័ន្ធស្កេន X-rays ទៀតផង ដើម្បីធានាឲ្យច្បាស់ថា ហេតុការអាក្រក់មួយនេះ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ រូបលោកផ្ទាល់។ យ៉ាងណាក៏ដោយ Apple នៅមិនទាន់បានឆ្លើយតប នៅឡើយទេអំពីបញ្ហានេះ ដូច្នេះយើងនឹងរង់ចាំ មើលថាតើ Apple នឹងចេញថ្លៃសំណង ផ្សេងៗទៀត ជូនអតិថិជនរបស់ខ្លួនឬទេ!

ដកស្រង់ចេញពីhttp://cambo-report.com/article/14954