Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របៀប​ទាញ​យក​រូបភាព​ទាំង​អស់ ពី​គណនី Instagram របស់​អ្នក!

  • បោះពុម្ព

Instagram គឺជាកម្មវិធីទំនាក់ទំនង បណ្ដាញសង្គេមមួយ ដែលមានគេនិយមប្រើប្រាស់ ក៏មិនតិចដែរ

ហើយដោយគោលដៅ នៃកម្មវិធីនេះគឺ តម្រូវអោយអ្នកបង្ហោះ បានតែរូបភាព ឬវីដេអូប៉ុណ្ណោះ (ដោយ ហ្វេស ប៊ុក មិនអាចអោយអ្នកបង្ហោះ ជាអក្សរបានទេ)។ មុខងារទាញយក ឬ Backup រក្សារូបភាពរបស់អ្នក ដែលមាននៅក្នុង Instagram ទុក គឺជារឿងដ៏ល្អមួយ សម្រាប់រំលឹកមើល នៅពេលក្រោយផងដែរ បើសិន ជាអ្នកបាត់ គណនីរបស់អ្នក ឬក៏មុនពេលលុប គណនីរបស់អ្នក។

ការទាញយក ឬ Backup រូបភាពនេះ គឺមិនចាំបាច់ប្រើប្រាស់ កម្មវិធីក្រៅនោះទេ ដោយ Instagram មានមុខងារនេះផ្ទាល់តែម្ដង ហើយសូមមិត្តអ្នកអាន ធ្វើតាមរបៀបខាងក្រោមនេះ៖

- ជំហ៊ានទី ១៖ សូមបើកកម្មវិធី Instagram និងចុចទៅលើទំព័រគណនីរបស់អ្នក (Profile) ដែលនៅខាងស្ដាំផ្នែកខាងក្រោម។ បន្ទាប់មកចុចលើប៊ូតុង Menu នៅខាងស្ដាំផ្នែកខាងលើ (មានរូបបន្ទាត់បីពីលើគ្នា) ហើយចុចយកពាក្យ “Settings” (ស្ថិតនៅខាងក្រោមគេ ឬនៅបាតនៃទំព័រ)។

- ជំហ៊ានទី ២៖ ចុះមកក្រោម នៅលើទំព័រ “Privacy and Security” បន្ទាប់មកដាក់ អ៊ីមែលរបស់អ្នក ហើយចុច “Request Download”។

ការទាញយកនេះ គឺមិនអាចបានភ្លាមៗនោះទេ ដូច្នេះអ្នកត្រូវការដាក់សំណើរសុំផងដែរ ហើយបន្ទាប់ធ្វើតាមជំហ៊ានខាងលើ អស់ហើយ Instagram នឹងផ្ញើសារទៅអោយអ្នក តាមរយៈអ៊ីមែល ដូច្នេះអ្នកនឹងទទួលបាន តំណរភ្ជាប់មួយ (Link) ដើម្បីអោយអ្នក ទាញយកបានសេរី។

សរុបមក ការទាញយក ឬ Backup រូបភាព និងវីដេអូទាំងអស់ ដែលអ្នកបានបង្ហោះ ក្នុងគណនី Instagram របស់អ្នក គឺពិតជាមាន អត្ថប្រយោជន៍ សម្រាប់ពេលក្រោយៗទៀត ហើយមិនបាច់បារម្ភថា អ្នកនឹងបាត់បង់ រូបភាព របស់អ្នកនោះទេ ដូចជាក្នុងករណី ភ្លេចលេខសម្ងាត់ ជាដើម។

ដកស្រង់ចេញពីhttp://cambo-report.com/article/14892