បណ្តាញសង្គម

នេះគឺជានាឡិកាឆ្លាត​របស់ Louis Vuitton មានរចនាបថប្លែក និង​តម្លៃ​ជាង USD 2000

បើយើងនិយាយអំពីនាឡិកាវៃឆ្លាតជាទូទៅយើងនិយាយទៅដល់ម៉ាស៊ីន ឬផលិតផលដែលមានតម្លៃក្រោម

USD 1000 ហើយបើនៅស្រុកខ្មែរទៀតសោត អ្នកប្រើប្រាស់នាឡិកាវៃឆ្លាតម៉ាក Samsung ឬ Apple ភាគ ច្រើន ទិញក្នុងតម្លៃក្រោម USD 500 ប៉ុណ្ណោះ នេះបើយើងមិនគិតទៅដល់អ្នក ដែលទិញយក Special Edition ។ យ៉ាងណាក៏ដោយ សម្រាប់ទីផ្សារបច្ចុប្បន្ននាឡិកាវៃឆ្លាត គឺមានតម្លៃដល់រាប់ពាន់ដុល្លារ ក៏មាន ដែរ ទៅ តាម ម៉ាក និងម៉ូឌែលនីមួយៗ ហើយក្នុងនោះក៏ជាប់ចូលនូវម៉ាក Louis Vuitton ផងដែរ ដែលមាន នាឡិកាវៃឆ្លាតរបស់ខ្លួនលក់ចាប់តាំងពីឆ្នាំ 2017 មកម្ល៉េស។

សម្រាប់ឆ្នាំ២០១៩ នេះ LV ក៏ទើបនឹងបានប្រកាសចេញនូវនាឡិកាវៃឆ្លាតជំនាន់ថ្មីរបស់ខ្លួនមួយទៀតហើយ ដែលមានឈ្មោះហៅជាផ្លូវការថា Tambour Horizon ជានាឡិកាវៃឆ្លាត ដែលត្រូវបានផលិត និងរចនា ឡើង ដោយក្រុមឌីហ្សាញរបស់ LV ផ្ទាល់ និងជាកិច្ចសហការណ៍ជាមួយនឹងក្រុមការងាររបស់ Google ផងដែរ។ លក្ខណៈពិសេស ដែលសម្រេចចេញលក់នាឡិកាវៃឆ្លាតនេះ ក៏ដោយសារតែឈីប Snapdragon Wear 3100 ផងដែរ ដែលជាចំនុចស្នូលធ្វើឲ្យ Tambour Horizon នេះមានកម្លាំងប្រសើរជាងមុន មាន មុខ ងារ ទំនើប ៗ ជាងមុន ហើយក៏កាន់ថ្មជាងមុនទៀតផង។

ជាមួយនាឡិកាម៉ាក Brand ល្បីល្បាញទូទាំងពិភពលោកមួយនេះ វាបានបង្កើនសមត្ថភាពឲ្យប្រសើរជាង ជំនាន់មុនច្រើន ដូចជាបង្កើនសមត្ថភាពអេក្រង់ឲ្យបង្ហាញពណ៌បានដិតច្បាស់ជាងមុនលឿននិងអាច មើល ក្រោមពន្លឺខ្លាំងបានប្រសើរ។ ជាងនេះទៅទៀតកម្លាំងថ្ម ដែលជាចំនុចសំខាន់ជាងគេនោះ គឺ Tambour Horizon 2019 អាចរស់បានពេញមួយថ្ងៃ នៅពេលអេក្រង់បើករហូត ឬបានដល់ 5 ថ្ងៃ នៅពេល ប្រើ ប្រាស់ មុខងារ Low-Power ដែលមាននៅក្នុង Wear OS ផ្ទាល់ ដែលបិទរាល់មុខងារសំខាន់ៗចោលទាំងអស់ ដោយដំណើរការតែមុខងារមើលម៉ោង និងថ្ងៃខែប៉ុណ្ណោះ។

Tambour Horizon ក៏មានភ្ជាប់មកជាមួយនូវប៊ូតុងស្ថិតនៅផ្នែកខាងស្ដាំនៃតួខ្លួន ដែលផលិតឡើង ពី លោហៈ ធាតុ   Stainless Steel ដោយប៊ូតុងនោះដើរតួសម្រាប់បញ្ជាដោយពុំចាំបាច់បះទៅលើអេក្រង់ផ្ទាល់ ងាយស្រួលបង្វិលបញ្ជាប្រើប្រាស់បើកមុខងារ ដូចជាមុខងារវាស់ជំហ៊ានដើរ ឬរត់ មុខងារវាស់ ចង្វាក់ បេះដូង ជាដើម ។ល។ នាឡិកានេះក៏ភ្ជាប់មកជាមួយនឹងខ្សែពាក់កម្រិតខ្ពស់ ដែលអាចប្រើប្រាស់បានរាប់ សិបឆ្នាំ ធន់ទៅនឹងកម្ដៅ និងទឹក មានន័យថាវាអាចពាក់បានគ្រប់ស្ថានការណ៍ តែ LV ពុំបាន បញ្ជាក់ឲ្យ ដឹងថា តើវាអាចមុជទឹកបានជម្រៅកម្រិតណានោះ សូម្បីតែថ្ងៃចេញលក់ក្នុងទីផ្សារនាឆ្នាំថ្មី និងតម្លៃក៏នៅ មិន ទាន់ ប្រកាសឲ្យដឹងនៅឡើយដែរ តែប្រភពព័ត៌មានវាយតម្លៃវា វានឹងមានតម្លៃមិនក្រោម USD 2,490 ឡើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14966