បណ្តាញសង្គម

សាមសុង​អះ​អាង​ថា Galaxy Watch របស់​ខ្លួន​មាន 5 ចំណុច​ល្អ​ជាង Apple Watch Series 4!

នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតវ៉ចកំពុងតែមាន ការពេញនិយមខ្លាំង នៅលើទីផ្សារពិភពលោក ហើយ

ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បន្ត បញ្ចេញនូវស្មាតវ៉ចស៊េរីថ្មី របស់ពួកគេជាមួយនឹង ការអាប់ដេត នូវមុខ  ងារថ្មីៗ និងបច្ចេកវិទ្យាជាច្រើន ដែលធ្វើឱ្យជីវិត រស់នៅកាន់តែមាន ភាពងាយស្រួលបំផុត។ ក្រុមហ៊ុន បច្ចេកវិទ្យា Apple ក៏បានបញ្ចេញនូវស្មាតវ៉ចចុងក្រោយ បំផុតរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ នេះគឺ Apple Watch Series 4 ដែលបំពាក់នូវមុខងារថ្មីៗជាច្រើន និងអេក្រង់កាន់តែមានទំហំធំជាងមុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក៏បញ្ចេញនូវនាឡិកា Galaxy Watch ស៊េរីថ្មីរបស់ខ្លួន ដែលមិនត្រឹមតែមានការរចនា រូបរាងយ៉ាងស្រស់ស្អាត ល្អប្រណិតនោះទេ ប៉ុន្តែវាក៏បំពាក់នូវថាមពលថ្ម ដែលអាចប្រើប្រាស់បានដល់ទៅ ៤ ថ្ងៃ និងការទ្រទ្រង់នូវប្រព័ន្ធ LTE ថែមទៀតផង។ Galaxy Watch នេះត្រូវគេចាត់ទុកថា ជានាឡិកាស្មាតវ៉ចដ៏ល្អ បំផុតសម្រាប់អ្នកប្រើប្រាស់ Android ។

នេះជាការប្រៀបធៀបពី លក្ខណៈសម្បត្តិរបស់ Galaxy Watch និង Apple Watch Series 4

ទាំងនេះជា លក្ខណៈសម្បត្តិ ៥ យ៉ាងសាមសុងអះអាងថា នាឡិកា Samsung Galaxy Watch អាចយកឈ្នះទៅលើ Apple Watch Series 4!

១. តម្លៃសមរម្យ
Samsung Galaxy Watch ដែលមានទំហំ 46mm មានតម្លៃ $350 និង 42mm នៅក្នុងតម្លៃត្រឹមតែ $330 តែប៉ុណ្ណោះជាមួយនឹង ជម្រើស៣ពណ៌គឺ ពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស។ ចំណែក នាឡិកា Apple Watch Series 4 គឺមានតម្លៃរហូតដល់ $399 ហើយសម្រាប់ LTE version គឺមានតម្លៃចាប់ផ្តើមពី $499 ដែលរួមជាមួយ ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌មាស។ សរុបមក បើពិនិត្យមើល ទៅលើតម្លៃរបស់ ស្មាតវ៉ចគឺ Samsung Galaxy Watch ល្អប្រសើរជាង Apple Watch Series 4 ។

២. ការរចនារូបរាងដ៏ល្អប្រណិតបែប Premium
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Apple គឺមានការរចនាខុស ប្លែកគ្នាទៅលើ ស្មាតវ៉ចរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវមុខនាឡិកា រាងជារង្វង់មូល ដ៏កាលីបនិងទាន់ សម័យសម្រាប់តម្រូវការអ្នកប្រើប្រាស់ បច្ចុប្បន្នដែលមានទំហំ42mm  និង 46mm។ ដោយឡែកក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវមុខនាឡិកា Series 4  ដែលមានពីរទំហំគឺ  40mm និង 44mm រាងការ៉េ។

Samsung Galaxy Watch គឺភ្ជាប់ជាមួយនឹង Bezel ដែលអាចធ្វើការ Scroll ហើយវាក៏មានប៊ូតុងមួយ នៅផ្នែកខាងស្តាំនោះគឺជា Key សម្រាប់ត្រឡប់ថយក្រោយ និងក្រោមនោះគឺជា Home Key សម្រាប់វិលត្រឡប់ទៅកាន់ Main Screen វិញវាពិតជាមានភាពងាយស្រួល នៅក្នុងការប្រើប្រាស់បំផុត។ ចំណែក Apple Watch គឺប្រើប្រាស់នូវ Digital Crown សម្រាប់ធ្វើការមើលទៅ លើកម្មវិធី App Screen និងការអូសចុះក្រោមនៅលើ Page ណាមួយ ដែលអាចនិយាយបានថា Galaxy Watch ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ជាង។

៣. ការថែរក្សាសុខភាព
Samsung Galaxy Watch មានភ្ជាប់មកជាមួយនឹង មុខងារ Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃ ដែលអាចជួយឲ្យ អ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធ អារម្មណ៍ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះ ធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រង អារម្មណ៍បានមូលល្អ ពេញមួយថ្ងៃ។ លើសពីនេះទៀត នាឡិកានេះក៏មានមុខងារ តាមដានដំណេក ដើម្បី ជួយឲ្យអ្នកប្រើប្រាស់ អាចកែសម្រួលទម្លាប់គេង និងការសម្រាក តាមតម្រូវការផងដែរ។ ក្រៅពីមុខងារ តាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាច ទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន ២១ លំហាត់ប្រាណ ការកំណត់ជំហ៊ាន ដើរ របស់ អ្នក និងជួយតាមដាន កម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបប អាហារមួយ ដែល ត្រឹមត្រូវ។

៤. ថាមពលថ្មបានយូរ

អ្វីដែលអស្ចារ្យបំផុតសម្រាប់ Samsung Galaxy Watch នោះគឺថាមពលថ្មរបស់វា។ ជាក់ស្តែង ស្មាតវ៉ច Galaxy Watch នេះអាចប្រើប្រាស់បាន យូរដល់ទៅ ៤៨ ម៉ោង និង ៨០ម៉ោង (សម្រាប់ការ Standby)។ ខណៈពេលដែល Apple Watch Series 4 មិនអាចកាន់ថាមពលថ្មយូរ បានយូរជាងមួយថ្ងៃផងនោះ។

៥. ការភ្ជាប់ជាមួយស្មាតហ្វូនកាន់តែងាយស្រួល
នាឡិកា Samsung Galaxy Watch នេះអាចប្រើប្រាស់បាន ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយប្រសិនបើអ្នក ប្រើប្រាស់ស្មាតហ្វូន Galaxy នោះ វាពិតជាមានភាព ងាយស្រួលក្នុងការ ភ្ជាប់ទំនាក់ ទំនង ជាទីបំផុត។ បើក្រឡេកមើលទៅលើ Apple Watch Series 4 វិញនោះគឺអាចប្រើប្រាស់ បានតែជាមួយ នឹង iPhones ប៉ុណ្ណោះ។ ដូចនេះ ស្មាតវ៉ច Galaxy Watch គឺជាជម្រើសល្អបំផុត សម្រាប់ការតភ្ជាប់នូវ Platform ពីរគឺ Android និង iOS បាន។

ដូច្នេះ លក្ខណៈសម្បត្តិទាំង ៥ នេះពិតជាបង្ហាញថា Samsung Galaxy Watch ល្អជាងនាឡិកា Apple Watch Series 4 ទាំងតម្លៃ ការរចនារូបរាង ថាមពលថ្ម ប្រព័ន្ធថែរក្សាសុខភាព និងការភ្ជាប់ ទំនងជាមួយ ស្មាតហ្វូន។

នេះជាការសន្និដ្ឋានដោយផ្អែក លើអំណះអំណាងជាក់ស្តែងរបស់ Samsung! ចុះអ្នកទាំងអស់គ្នាយល់ យ៉ាងណាដែរទៅលើ នាឡិកាវៃឆ្លាត ម៉ូឌែលចុងក្រោយ របស់ក្រុមហ៊ុនយក្ស លំដាប់ពិភពលោកទាំងពីរនេះ?

 ដកស្រង់ចេញពីhttp://cambo-report.com/article/14730