Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy M10 អាចនឹង​មាន​អេក្រង់​ទំហំ 6 អ៊ីញ និង​មាន​ថាមពលថ្ម​ទំហំ 3400mAh ពេល​ចេញ​​ជាផ្លូវការ

  • បោះពុម្ព

ប្រិយមិត្តអ្នកអានទាំងអស់គ្នា មាននៅចាំទេ កាលពីប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុនការងារយើង បាន

ចុះផ្សាយនូវដំណឹងមួយ ដែលបង្ហាញអោយដឹងថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបញ្ចេញ ស្មាត ហ្វូនត្រកូលថ្មីមួយទៀតគឺ Galaxy M ដែលគេសន្មត់ថា វានឹងបង្ហាញមុខនៅខែមករាឆ្នាំ 2019 ហ្នឹងតែម្តង។ ចំពោះការមកដល់លើកដំបូង នៃស្មាតហ្វូនត្រកូល Galaxy M នេះ គឺត្រូវបានគេរំពឹងទុកថា Samsung នឹង បញ្ចេញស្មាតហ្វូន រហូតដល់ទៅ 3 ស៊េរីឯណោះ ដូចជា Galaxy M10, M20 និង M30 (ឬអាចមានឈ្មោះផ្សេងថា M1, M2, M3)។

នៅមិនទាន់ចប់នៅឡើយទេ ព្រោះថានៅក្នុងពេលនេះ ស្រាប់តែមានប្រភពមួយ បានធ្វើការបង្ហាញពី ចំនុច គោលខ្លះៗ ពាក់ព័ន្ធលក្ខណៈសម្បត្តិ លើទូរសព្ទម៉ូឌែល Galaxy M10 ដែលអ្នកគួរដឹង និងកត់ចំណាំទុក ទម្រាំវាចេញប្រកាស ជាផ្លូវការ។ យោងតាមប្រភពបានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមាន បំពាក់ អេ ក្រង់ ទំហំ 6 អ៊ីញ, មានបណ្តោយ 155.7 មីលីម៉ែត្រ និងទទឹង 75.8mm។ Galaxy M10 អាចមានកាមេរ៉ា ខាងមុខទំហំ 5 មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាខាងក្រោយ អាចមានទំហំ 13 មេហ្គាភិចស៊ែល សម្រាប់ កាមេរ៉ាគោល និងមានទ្រនាប់ស្កេនម្រាមដៃ នៅខ្នងខាងក្រោយ។ ចំពោះកម្លាំងម៉ាស៊ីន វាអាច ប្រើ ប្រាស់ បន្ទះឈីប Exynos 7870 ភ្ជាប់ជាមួយ GPU Mali-G71 MP2, មាន RAM ទំហំ 3GB អមជាមួយ អង្គផ្ទុក ទិន្ន ន័យ ទំហំ 16GB ឬ 32GB។ សម្រាប់ស្មាតហ្វូននេះ អាចមានកម្លាំងថាមពលថ្មទំហំ 3400mAh និងអាច ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1 Oreo ចេញពីប្រអប់ ផងដែរ។

ជាចុងក្រោយ Galaxy M10 អាចនឹងមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស ដូចជា ពណ៌ខៀវ និងពណ៌ ខ្មៅ។ សរុបមក នេះគ្រាន់ជាតម្រុយមួយ ដែលអាចធ្វើអោយអ្នកកំពុងរង់ចាំវត្តមាន ស្មាតហ្វូនម៉ូឌែល Galaxy M10 អាចកត់ចំណាំទុកបាន ទម្រាំដល់ពេលវាប្រកាសចេញ ជាផ្លូវការ។ យ៉ាងណា យើងក៏មិន ទាន់ច្បាស់ថា ថាវានឹងដូចការបង្ហាញពីខាងលើ តាមរយៈរូបភាពលេចធ្លាយនេះ ទាំងស្រុងនោះដែរ គឺមាន តែរង់ចាំព័ត៌មានផ្លូវការពី Samsung ប៉ុណ្ណោះ ទើបអស់ចិត្ត។

ដកស្រង់ចេញពីhttp://cambo-report.com/article/14972